អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Comp...

By YongDalin

487K 36K 2K

ចន ជុងហ្គុក Top×គីម ថេយ៉ុង bottom "មិនថាអូនគឺជាអ្នកណា មកពីណា ជាមនុស្សដែលមានប្រវត្តិអាថ៌កំបាំងកម្រិតណា ដឹងត្រឹ... More

part1 ឆាប់ដឹងខ្លួនណាក្មេងតូច🥰
part2 អាថ៌កំបាំង
part3:ឯងជាមនុស្សរបស់យើង
part4 ថ្នម
part5 ឯងលេងខុសមនុស្សហើយ
part6 ថេចង់ជួបជុង
part7 បន្លំខ្លួន
part8 ក្មេងនេះគួរឲ្យចាប់អារម្មណ៍ណាស់
part9 ជីវិតត្រូវសងដោយជីវិត😡
part 10 អ្នកសម្លាប់ Kang singhu
part11 គេឈ្មោះ Park Jimin
part 12 លោកគ្មានថ្ងៃដឹងពីវាទេ
part13 មិនងទៀតទេហេស?
part14 ជុងទិញទូរស័ព្ទឲ្យថេមែនហេស?
part15 បែបនេះទើបគួរឲ្យស្រឡាញ់
part16 ខ្ទិចខ្ទីអស់ហើយ😭
part17 ឲ្យខ្លួនយ៉ាងមិចទៅ?
part18 ថេជាអូមេហ្កាហេស?
part19 ទ្រាំដើម្បីបងណាbaby🔞
part20 ជុងជួយថេយ៍ផង😭
part21 ខ្ញុំមានឈាមប្រភេទនេះ
part22 មានរង្វាន់ឲ្យបងទេ?
part23 លែងថេយ៍ ថេយ៍ទៅរកជុង😭
part24 បងមិនទៅណាចោលថេយ៍ទេ
part25 ជិតដឹងការចងចាំឡើងវិញហេស?
part26 សង្ឃឹមថាមិនទាន់ដង្ហើមចង្រិតទៅចុះ
part27 យើងគួរតែសម្លាប់នាងពេលនេះតែម្តងតើល្អទេ?
part27 ថោកទាំងឪពុកទាំងកូន
part29 រាត្រីសួស្តីbabyរបស់បង
part30 អាក្មេងពីម្សិលម្ងៃ😈
part31 លោកមិនមែនប្តីខ្ញុំទេ
part31 យើងមិនឲ្យនាងវេទនាយូរទេ ដាស្ទី ស្តេឡា
part33 ថេយ៍ជិតដឹងការចងចាំវិញមែនទេជុង?
part34 អូនហៅបងថាមិចមិញនេះ?🔞
part35 អ្វីៗជារបស់ឯងត្រូវតែជារបស់យើង
part37 ខ្ញុំគិតថាមានរឿងសប្បាយៗត្រូវលេងហើយ
part38 អ្នកទាំងពីរធ្វើអ្វីនឹង?😱
part39 យើងអង្គុយមើលឯងរកវាយូរហើយ👹
part40 ទ្វានរកកំពុងរង់ចាំឯង
part41 ហិក...ជុងនឹងមិនកើតអ្វីឡើយ😭
part42 ថេយ៍សុំទោស...ហិក...😭
part43 យើងនឹងសើុបឲ្យដឹងថាឯងនឹងជីមីនមានអាថ៌កំបាំងអ្វីទាក់ទងនឹងគ្នាខ្លះ!!អាល្អិត
part44 ចាត់ទុកមិត្តជាអ្នកបើកឡាន🙄
part45 រឿងសំខាន់
part46 នាងនឹងជាអ្នកចាត់ការបន្តដូចកាលដែលសម្លាប់ឪវាទៅ!!
part47 ឯងចប់មិនខានទេក្មេងតូច
part48 យើងខ្លាចតែពួកវានោះគ្មានដង្ហើមរស់បន្តទៅវិញទេ
part49 ខ្ញុំនឹងទៅចាត់ការឥឡូវនេះ
part50 ចន ជុងហ្គុក!!!ឯងស្លាប់ទៅ.....
part51 ដល់ពេទ្យចាំដាស់បងទៅ......ពេលនេះបងងងុយណាស់ថេយ៍
part52 អាថ៌កំបាំងបន្ទប់សម្ងាត់
part53 ក្មេងគីម ថេយ៉ុងម្នាក់នោះយើងនឹងយកមកធ្វើជាមនុស្សរបស់យើងដូចគ្នា
part54 Black killer ជាប់ពាក់ពាន់អ្វីនឹងបងទៅជុង?🦋
part55 OHH MY GOD😲
part56 អាចជាមនុស្សតែមួយទេ?
part57 ថ្នាំល្វីង💊
part58 លើកនេះយើងនឹងធ្វើឲ្យជីវិតឯងចប់ស្មើសូន្យ ចន ជុងហ្គុក
part59 អូនឃោឃៅណាស់ថេយ៍ គួរឲ្យស្អប់ 👋
part60 ស្រឡាញ់ស្ទើរលេប💖
part61 ជុងនឹងមិនកើតមានរឿងអ្វីឡើយ
part62 ជាមនុស្សតែមួយមែនទេ?
part63 ក្រអូបខ្លាំងណាស់
part64 អាការៈអ្នកចាញ់កូន😚
part65 យើងនឹងសងសឹកឯងឲ្យសាកសមបំផុត គីម ថេយ៉ុង
part66 កំដរសិុ*??ក្មេងអាណាថា??🙂
part67 ស្អាតជាងស្រីទៅទៀត!!មិនអន់ទេ
part68 មកពីឯងទើបលោកចនមិនស្រឡាញ់យើង 😤
part69 កូនភ្លោះ
part70 អាថ៌កំបាំងវីយ៉ុនត្រូវបានលាតត្រដាង
part71 ប្រែចរិតដូចក្មេង
part72 បញ្ចប់វាសនា គីម ដេយ៉ុង
ភាគ73 គេមានឈាមជាត្រកូលចន
part 74 នាងជាអ្នកបង្ខំយើងដោយខ្លួនឯងទេ❌
part75 នេះបងមិនជឿសម្តីអូនខ្លះទេឬ?
part76 ថ្នាំសម្រើប
part 77 កូនប៉ា
part78 សង្រ្គាមរបបប៉ាកូន
part79 កំពូលស្តេចកូន
part80 លោកប៉ាសាច់កម្ម
part 81 ធ្វើការដោះដូរ
ABOUT NOVEl💜
part82 មិនអាចបញ្ចប់ដោយបែបនេះ
part83 កូនៗត្រូវការអូន
part84 គេទៅរៀងរហូតហើយ
ភាគបញ្ចប់

part36 គេជាក្មួយរបស់យើង

5.9K 440 28
By YongDalin

បន្ទាប់ពីប៑ែលីចេញទៅបាត់ ថេយ៍ក៏មកអង្គុយលើសាឡុងក្នុងបន្ទប់Officeជាមួយកូនឆ្កែសំណព្វឱបក្នុងដៃ រង់ចាំជុងហ្គុកមក។ មិញនេះថេយ៍បានខលទៅជុងហ្គុកប្រាប់ថាខ្លួនមកក្រុមហ៑ុនទើបជុងហ្គុកប្រញាប់ចេញពីភូមិគ្រឹះពូរបស់នាយមកក្រុមហ៑ុនវិញដោយមិនភ្លេចនិយាយផ្តាំក្មេងតូចឲ្យចាំខ្លួនក្នុងបន្ទប់ធ្វើការហាមចេញទៅណាផ្តេសផ្តាសទៀតផង។

ក្រាក......

"ថេយ៍...."ជុងហ្គុក គ្រាន់តែបើកទ្វារមកភ្លាមក៏ស្រែកហៅក្មេងតូចហើយដើរទៅជិតគេទាំងប្រញាប់។

"ជុង ហិហិ..."ថេយ៍ ងើបឈរឱបយ៉នតាន់ក្នុងដៃរួចក៏សើចដាក់រាងសង្ហាយ៉ាងពព្រាយ។

"សឺត សឺត......អូនមកដោយរបៀបណា?"ជុងហ្គុក គ្រាន់តែដើរមកដល់សាឡុងភ្លាមក៏ឱបក្រសោបកាយតូច ថើបថ្ពាល់ប៉ោងៗខ្សឺតៗដោយមិនខ្វល់ពីគ្រីតដែលនៅឈរឱនមុខនៅទីនោះព្រោះតែអៀនជំនួសចៅហ្វាយខ្លួន ចេះមកថើបគ្នាឲ្យខ្លួនឃើញទៅកើត។

"អឺ....ចៅហ្វាយបើចឹងខ្ញុំចេញទៅក្រៅហើយបាទ"គ្រីត ប្រញាប់ដកខ្លួនរត់ចេញទៅក្រៅបាត់ព្រោះមិនចង់រំខានពេលវេលាស្វីតរបស់អ្នកខ្លះ។

"ឆាប់ប្រាប់បងមកតើអ្នកណាជូនអូនមក?"ជុងហ្គុក
ក្រោយគ្រីតចេញទៅបាត់នាយក៏ចាប់ផ្តើមជម្រិតសួររាងតូចដោយសម្តីរឹងកំព្រឹសសម្លឹងទៅគេមិនដាក់ភ្នែក។

"គឺថេយ៍មកជាមួយនឹងកាតុញ"ថេយ៍ ឆ្លើយដោយសម្លេងកូនក្មេង ធ្វើទឹកមុខបែបកូនក្មេងដាក់នាយម៉ាហ្វៀដើម្បីកុំឲ្យគេស្តីឲ្យខ្លួន តែមើលទៅពេលនេះវាមិនបានផលទេ។

"បងឲ្យអូននៅភូមិគ្រឹះមិចមិនស្តាប់ ឥឡូវសម្តីបងអូនលែងស្តាប់ហើយហេសថេយ៍?"ជុងហ្គុក  រាងគំហកបន្តិចចងចិញ្ចើមមុខក្រម៉ូវ ហាក់មិនពេញចិត្តនឹងចរិតមានៈមិនស្តាប់បង្គាប់របស់ក្មេងតូចដែលមិនស្តាប់តាមសម្តីខ្លួន គេឲ្យនៅផ្ទះសម្រាកមិចក៏មកទីនេះ។

"គឺថេយ៍មិនចង់នៅទេ នៅភូមិគ្រឹះស្ងាត់ណាស់ពួកបងៗ(អ្នកបម្រើរ)គាត់ធ្វើការអស់ ថេយ៍អផ្សុរ ថេយ៍ចង់នៅជាមួយជុង"ថេយ៍ ចាប់ផ្តើមរលីងរលោងទឹកភ្នែកពេបមាត់រៀបរាប់ប្រាប់រាងក្រាស ដោយសាតែខ្លាចជុងហ្គុកស្តីឲ្យខ្លួនមិញនេះ តាំងពីដើមមកនាយមិនដែលគំហកដាក់គេទេ ជុងហ្គុកធ្លាប់តែថ្នាក់ថ្នមមិនដែលតម្លើងសម្លេងដាក់ខ្លួនសូម្បីបន្តិចចុះពេលនេះវិញយ៉ាងមិច? គ្រាន់តែចង់មកតាមសោះមិចចាំបាច់គំហកដាក់ដែរ ដឹងទេថាគេអន់ចិត្តណាស់។

"ថេយ៍.....បងសុំទោស មកពីបងបារម្ភពីអូនពេក កុំយំអី សឺត...."ជុងហ្គុក ភ្ញាក់ស្មារតីមកវិញពេលឃើញក្មេងតូចរកយំបែបនេះ នាយលើដៃជូតទឹកភ្នែកលើមុខថេយ៍ ហាស្តីយ៉ាងស្រទន់ដើម្បីជាការលួងលោម។

"ហឹក....មិចចាំបាច់គំហកដាក់ថេយ៍ ឌឹប...."ថេយ៍ កាន់តែអណ្តឺតអណ្តក់លើសដើមលើកដៃម្ខាងវាយទ្រូងរាងក្រាសឌឹបៗ ឯដៃម្ខាងទៀតពកូនឆ្កែនៅឡើយ។

" បងសុំទោសៗៗៗៗ.....សុំទោសណាbabyរបស់បង បងឈប់ធ្វើបែបនឹងទៀតហើយ"ជុងហ្គុក ក្រសោបកាយតូចម្តងទៀតឱបជាប់នឹងទ្រូង ពោលពាក្យសុំទោសជាប់មាត់ អង្អែលខ្នងក្មេងតូចថើរដូចលួងក្មេងហើយឱនមុខថើបសក់គេខ្សឺតៗ។

"ហឹក....."ថេយ៍ សសឹកតិចៗក្នុងដើមទ្រូងរាងក្រាសលើកដៃតូចៗជូតទឹកភ្នែកលើថ្ពាល់រហូតទាល់តែបាត់ឈឹងទើបជុងហ្គុកព្រលែងចេញពីការឱបហើយចាប់ស្មាក្មេងតូចមុនបឹងសួរទៅគេបន្ត។

"មិចមកមិនប្រាប់បងមុន?ដឹងទេថាពេលនេះអូនមិនអាចចេញក្រៅផ្តេសផ្តាសបានទេ វាគ្រោះថ្នាក់ចំពោះអូនណាស់"ជុងហ្គុក និយាយប្រាប់ទៅរាងតូចធ្វើភ្នែកឡើងស្រទន់សម្លឹងមើលទៅភ្នែកថេយ៍ដូចគ្នា។

មែនហើយ!!! មិនមែននាយមិនចង់ឲ្យគេមកតាមទេហើយក៏មិនមែនខឹងដោយសារគេមកជាមួយជីមីនដែរតែគេបារម្ភពីសុវត្ថិភាពថេយ៍ច្រើនជាង ព្រោះថាពេលនេះស្តេឡាត្រូវស្លាប់ដោយស្នាដៃរបស់នាយ គិតហេសថាឪពុកនាង ដាស្ទី ចនសាន់បណ្តោយឲ្យរឿងនេះចប់ងាយៗនោះ គេច្បាស់ជាសងសឹកនឹងនាយមិនខាន ហើយបើធ្វើអ្វីនាយមិនបាន លោកចនសាន់ច្បាស់ជាកំចាត់អ្នកក្បែរខ្លួននាយមិនខានជាពិសេសគឺថេយ៍ បើសិនជាលោកចនសាន់ដឹងថារាងតូចជាមនុស្សសំខាន់របស់នាយនោះថេយ៍គឺជាគោលដៅគ្រោះថ្នាក់បំផុត។

បើថេយ៍មកជាមួយនាយក៏មិនសូវជាបារម្ភដែរ ព្រោះនាយនឹងការពារថេយ៍ដោយជីវិតមិនបណ្តោយឲ្យគ្រោះថ្នាក់កើតលើក្មេងតូចបានឡើយ។ តែនេះថេយ៍មកតែពីនាក់ជីមីន ថែមទាំងគ្មានឲ្យកូនចៅមកតាមការពារទៀត តើមិនឲ្យនាយបារម្ភយ៉ាងមិច? ចុះបើជិះឡានមកកូនចៅលោកចនសាន់ស្កាត់តាមផ្លូវនោះមិនស៑យទៅហើយទេហេស?

"ថេយ៍សុំទោស លើកក្រោយថេយ៍នឹងស្តាប់តាមជុង មិនចចេសទៀតទេ"ថេយ៍ ឱនមុខចុះនិយាយតិចៗហាក់ដឹងពីកំហុសខ្លួន។

"លើកក្រោយធ្វើអ្វីត្រូវប្រាប់បងឲ្យដឹងមុន មិនឲ្យធ្វើតាមតែចិត្តបែបនេះទៀតទេ ស្តាប់បានទេ"ជុងហ្គុក និយាយដាក់កំហិតឡើងព្រោះមិនចង់ឲ្យក្មេងតូចគ្រោះថ្នាក់។

"ហឹម ថេយ៍ដឹងហើយ"ថេយ៍ ងើបមុខឡើងងក់ក្បាលញាប់ស្អេក។

"ឆ្លាត សឺតៗ ជុប"ជុងហ្គុក ញញឹមឡើងក្រសោបមុខល្មេងតូចមកថើបមុខថើបមាត់ពេញនឹង។

"ហិហិ...."ថេយ៍ សើចស្ញេញលិបភ្នែកដាក់អ្នកចំពោះមុខ។(រំអួយក៏លឿន បាត់ក៏លឿន🤧)

"អូនអង្គុយទីនេះហើយបងធ្វើការសិន ជុប"ជុងហ្គុក ប្រាប់ឲ្យថេយ៍អង្គុយប្រលែងកូនឆ្កែលើសាឡុងវិញ ហើយនាយក៏ទៅអង្គុយលើតុពិនិត្យឯកសាបែបធម្មតា។

+មួយម៉ោងក្រោយមក

ជុងហ្គុកដកភ្នែកពីឯកសា ដាក់ប៑ិចចុះ លើដៃឈ្លីសៀតផ្កាហាក់ស្មុគ្រស្មាញនឹងការងារចំពោះមុខព្រោះឯកសាខ្លះមានភាពមិនប្រក្រតីសោះ ចំណូលជាច្រើនត្រូវបានបាត់ដោយមិនដឹងមូលហេតុ ឬមួយក្នុងក្រុមហ៑ុនមានជនក្បត់លួចកិនគេងលុយយកទៅ បែបនេះគួរតែសើយបហើយមិនអាចបណ្តោយបានទេ។

រាងក្រាសងើបមុខឡើង សម្លឹងទៅក្មេងតូចដែលកំពុងប្រលែងគ្នាជាមួយយ៉នតាន់ផង លេងទូរស័ព្ទផងទាំងសើចឮៗឡើងកក្អឹក។

"ថេយ៍ នេះមក!!"ជុងហ្គុក ស្រែកហៅក្មេងតូចនៅលើសាឡុងឲ្យដើរមករកខ្លួនព្រមទាំងលើកដៃទះភ្លៅតិចៗបំណងចង់ឲ្យគេមកអង្គុយលើភ្លៅ។ ក្មេងតូចមិនប្រកែកក៏ដាក់ទូរស័ព្ទចុះ តែក៏ឈ្លាតពរកូនឆ្កែទៅតាមផងដែរ។

"ជុងហៅថេយ៍មកមានអ្វីមែនទេ? អុះ!!!!"ថេយ៍ ដើរមកដាក់ខ្លួនអង្គុយលើភហលៅជុងហ្គុករួចចោទសួរទាំងធ្វើភ្នែកម៉ក់ៗ ដៃអង្អែលរោមយ៉នតាន់តិចៗ។

"យ៉នតាន់ ចុះទៅលើសាឡុងនោះទៅ យើងត្រូវការនៅជាមួយប៉ាៗឯងតែពីរនាក់"ជុងហ្គុក មិនតបនឹងរាងតូចបែរជាឈ្ងោកមកដេញកូនឆ្កែលើដៃថេយ៍ឲ្យវាចុះទៅវិញ។

ដែលជុងហ្គុកនិយាយជាមួយនេះព្រោះយ៉នតាន់ជាឆ្កែដែលឆ្លាតណាស់ នៅជាមួយថេយ៍មិនបានប៉ុន្មានផង ត្រូវគេបង្រៀនឲ្យចេះស្តាប់ភាសាមនុស្សបានទៅហើយ វាអាចយល់ពីអ្វីដែលមនុស្សនិយាយទាំងអស់ គ្រាន់តែវាមិនចេះនិយាយទៅវិញប៉ុណ្ណោះ។

"........."យ៉នតាន់ ធ្វើមិនដឹងហាក់គ្មានប្រតិកម្មនឹងសម្តីរាងក្រាសសូម្បីបន្តិច វាបានស្តាប់ដឹងតែធ្វើពើ ព្រោះមិនចង់ឃ្លាតពីម្ចាស់វា។

"យ៉នតាន់ឮយើងនិយាយទេ"ជុងហ្គុក ហាក់មុខក្រញ៉ូវឡើងភ្លាមៗ ខេងនឹងកូនឆ្កែដែលមិនស្តាប់នាយបែរជាឌឺថែមដោយត្រដុសរោមនឹងភ្លៅថេយ៍នៅឈ្លាតលានអណ្តាតលិតមាត់ម្ចាស់វាទៀតផង នេះប្រហែលជាចង់ចូលឆ្នាំងស៑ុបឆាប់ៗហើយមើលទៅ បើឌឺម្លឹងៗនោះ។

"ហិហិ.....បានហើយយ៉នតាន់ទៅចាំប៉ាៗនៅសាឡុងទៅណា ចាំតិចទៀតប៉ាទៅលេងជាមួយ"ថេយ៍ អង្អែលក្បាលកូនសំណព្វតិចៗប្រាប់ទៅវា ឯយ៉នតាន់ទោះចិត្តមិនចង់តែក៏ព្រមចុះពីលើភ្លៅរាងតូចដើទៅដេកលើសាឡុងទាំងងខ្ទើត វាស្តាប់តែសម្តីរាងតូចប៉ុណ្ណោះ ម្យ៉ាងទៀតកូនឆ្កែមួយនេះមិនដែលត្រូវធាតុជាមួយជុងហ្គុកឡើយ ព្រោះជុងហ្គុកតែងតែគម្រាមវាគ្រប់ពេលដោយសារតែប្រច័ណ្ឌវាដែលថេយ៍ស្រឡាញ់ថ្នាក់ថ្នមប៉ះមិនបាននោះអី។

"អ្ហឹម....អាស....ជុង....ធ្វើអ្វីនឹង?"ថេយ៍ គ្រាន់តែយ៉នតាន់ចេញភ្លាម ជុងហ្គុកសស្រាប់តែចាប់បឺតមាត់ក្មេងតូចយ៉ាងរហ័សខាំច្បូតតិចៗរហូតដល់អស់ចិត្ត អូសមកដល់កខាំឲ្យមានស្នាមជាំ ប្រលេសលេវអាវពណ៌សរបស់គេពីគ្រាប់ ទាញសំយេសឲ្យធ្លាក់ពីស្មាហើយថើបលិតថើៗលើស្មាដែលក្រអូបសរលោងស្រិលនោះបណ្តើញចុះមកក្រោមជារើយៗទើបងើបមុខមកឆ្លើយនឹងរាងតូចវិញ។

"បងចង់មឹមៗ បំបាត់ស្រ្តេស"ជុងហ្គុក ថាតែប៉ុណ្តឹងកឱនមុខមកត្របាក់ចុងស្រួចរបស់ក្មេងតូចវិញ ក្រលាស់អណ្តាតទៅវិញទៅមកពីម្ខាងទៅម្ខាង បើម្ខាងបឺតជញ្ជក់ ម្ខាងទៀតក៏ចាប់ច្របាច់ថើរៗយ៉ាងរោលរាល ឯដៃម្ខាងទៀតក៏ស្ទាបអង្អែលខ្លួនប្រាណក្មេងតូចនៅក្នុងអាវសព្វកន្លែង ធ្វើឲ្យក្មេងតូចរមួតខ្លួននៅលើភ្លៅនាយមិនឈប់។

"អាស!!!!...ជុង កុំខាំវា ថេយ៍ឈឺណាស់ណា ដាច់របស់ថេយ៍ឥឡូវហើយ"ថេយ៍ ស៑កម្រាមដៃចូលសក់ខាងក្រោយរបស់ជុងហ្គុកថើៗ បិទភ្នែកមាត់ថ្ងូរឲ្យរហឹុស មុននឹងឱនមុខប្រាប់គេកុំឲ្យខាំ តែចុងក្រោយក៏បណ្តោយឲ្យនាយបឺតជញ្ជក់តាមតែចិត្តព្រោះចង់បំបាត់ ស្រ្តេសឲ្យម្ចាស់ចិត្ត។

+20នាទីក្រោយមក

រីុង......រីុង......

កំពុងតែឈ្លក់វង្វេងនឹងការបៅរបស់ថេយ៍ផងស្រាប់តែទូរស័ព្ទរបស់រាងក្រាសបានរោទ៍ឡើង ផ្តាច់អារម្មណ៍កំពុងសប្បាយមិញអស់រលីង។

"រំខានពិតមែន"ជុងហ្គុក ទាញទូរស័ព្ទមកមើលឃើញថាជាលេខក្នុងភូមិគ្រឹះខ្លួនទើបលើកទទួលទាំងមុខក្រញ៉ូវ។

"ហាឡូ..."សម្តីគម្រោះគម្រើយនិយាយទៅអ្នកម្ខាងទៀតដោយមិនដឹងថាជាអ្នកណា។

"អ្នកប្រុសមែនទេ? នេះគឺម៉ែដោះណា"ម៉ែដោះ

"បាទ មានអ្វីមែនទេម៉ែដោះ?"ជុងហ្គុក ប្រញាប់ប្តូសម្លេងទៅស្រទន់ភ្លាមៗព្រោះអ្នកដែលខលមកជាអ្នកដែលខ្លួនគោរព។

"ចាស គឺនៅភូមិគ្រឹះពេលនេះអ្នកប្រុសជីនបានមករកអ្នកប្រុសធំ ប្រាប់ថាចង់ជួបអ្នកប្រុសធំឥឡូវនេះ"ម៉ែដោះ

" ប្រាប់បងជីនឲ្យគាត់ចាំខ្ញុំនៅបន្ទបើទទួលភ្ញៀវទៅបន្តិចទៀតខ្ញុំទៅដល់ហើយ"ជុងហ្គុក

"ចាស អ្នកប្រុសធំ ជំរាបលា"ម៉ែដោះ យល់សាច់ការហើយក៏បិទទូរស័ព្ទបាត់។

"ថេយ៍ តោះទៅភូមិគ្រឹះ ជុប បងកក់"ជុងហ្គុក លើកដៃបិទលេវអាវក្មេងតូចឲ្យត្រឹមត្រូវវិញ ថើបមាត់ក្មេងតូចបន្តិចញញឹមខិល ទើបលើកគេឲ្យចុះពីភ្លៅទៅបីយ៉នតាន់លើសាឡុងរួចបណ្តើចេញពីOfficeបាត់។

+ភូមិគ្រឹះ ចន

ងឺុត....

ឡានជុងហ្គុកបានឈប់នៅក្នុងភូមិគ្រឹះ ដែលក្នុងឡានជុងហ្គុកដាក់ឲ្យថេយ៍បីកូនឆ្កែអង្គុតច្រកគៀវនៅពីខ្លួន។ គ្រីតក៏ចុះមកបើកទ្វាឲ្យជុងហ្គុកពរក្មេងតូចចេញពីឡានមិនខ្ចីដាក់ចុះ។ជំហ៑ានជើងចែងៗដើរចូលទៅភូមិគ្រឹះរបស់ខ្លួនទាំងមានថេយ៍ក្នុងដៃឱនមុខលេងកូនឆ្កែធ្វើមិនដឹង ហាក់មិនខ្វល់ពីនរណាទាំងអស់។

"អ្នកប្រុសធំ"ម៉ែដោះ ប្រញាប់មកទទួលភ្លាមៗ។

"ម៉ែដោះ ឯណាបងជីន"ជុងហ្គុក ងាករកមើលអ្នកដែលចង់ជួបខ្លួននោះ។

"យើងនៅទីនេះ"ជីន ងើបពីសាឡុងបែរមករកប្អូនប្រុសរបស់ខ្លួន តែក៏ត្រូវចងចិញ្ចើមឡើងពេលឃើញក្មេងក្នុងរង្វង់ដៃត្រូវជុងហ្គុកពជាប់។ ជីនឃើញតែខ្នងថេយ៍ប៉ុណ្ណ្ណោះ មិនទាន់ឃើញមុខទេ។

"អ្នកណានឹងជុង សង្សារឯងហេស?"ជីន ដោយចង់ស្រាយចម្ងល់ខ្លួនក៏សួរទៅប្អូនទាមទាចម្លើយភ្លាមៗ។

"ទេ ប្រពន្ធខ្ញុំ ជាអ្នកប្រុសតូចត្រកូលចន"ជុងហ្គុក ឆ្លើយទៅជីន ទាំងទឹកមុខប្រកដប្រជាបញ្ជាក់ថាខ្លួនមិនបាននិយាយលេងសើចឡើយ។

"អា៎!!!! មិនស្មាន ថាអាប្អូនបេះដូងដែកយើងឥឡូវនេះចេះមានស្នេហានឹងគេដែរនៀក"ជីន សើចឡើងតិចៗចំអន់ទៅអ្នកជាប្អូន បែបលេងសើច។

"ម៉ែដោះថាបងមករកខ្ញុំមានការអ្វីនិយាយមែនទេ?"ជុងហ្គុក

"មិនមែនយើងទេ តែជាគេ"ជីន

"អ្នកណា?"ជុងហ្គុក ចងចិញ្ចើមឡើង ជាអ្នកណាបើឃើញតែជីននឹងទីចំពោះមុខគេនេះ។

"ជាយើង!!!!!" ????បុរសនោះងើបពីសាឡុងបង្ហាញរាងកាយស្វាហាប់ ងាកមុខមកញញឹមចេញថ្ពាល់ខួចយ៉ាងសង្ហាដាក់ជុងហ្គុក។

"ហ៑ា!!!នេះមកពីអូស្រ្តាលីតាំងពីពេលណានឹង?"ជុងហ្គុក ហាក់ភ្ញាក់ផ្អើលឡើងនឹងវត្តមានបុរសនៅចំពោះមុខ។

"ពីរថ្ងៃហើយ ក៏គិតថាមកលេងឯងបន្តិចទៅ"????គ្រាន់តែឮសម្លេងបុរសម្នាក់នេះធ្វើឲ្យក្មេងក្នុងរង្វង់ដៃជុងហ្គុកដែលសង្ងំលេងកូនឆ្កែជាយូរនោះចងចិញ្ចើមឡើង មានអារម្មណ៍ថាដូចជាប្រហែលៗសម្លេងនេះណាស់។ដោយចង់ឃើញមុខប្រុសម្នាក់នោះថេយ៍ក៏ចុះពីរាងក្រាសបែរមុខមកមើលភ្លាមៗស្រាប់តែធ្វើឲ្យប្រុសម្នាក់នោះសហរឡាំងកាំងឡើងមុននឹងភ្លាត់មាត់.....

"ថេយ៉ុង....."

"ហ៑ាស្គាល់ថេយ៍ហេស?/បងស្គាល់គេ?"ជុងហ្គុក នឹងជីនងាកមកសួរនាយភ្លាមៗព្រោះមិញនេះជុងហ្គុកមិនវានប្រាប់ឈ្មោះថេយ៍ទេ មិចបានជាគេដឹង?ឬគេដឹងពីប្រវត្តិរបស់ថេយ៍?ព្រោះថាបុរសម្នាក់នេះក៏មិនមែនជាមនុស្សដែរ គេជាម៉ាហ្វៀមានឥទ្ធិពលខ្លាំងខ្លាទាំងក្នុងប្រទេសនឹងក្រៅប្រទេសទៀតផង។

"គេជាក្មួយរបស់យើង!!!"???

"ជាក្មួយ!!!/ជាក្មួយចឹងហេស"

To be continue......🤣🤣កាត់មួយ

Continue Reading

You'll Also Like

41.6K 4.4K 31
«ស្នេហាដែលផ្ដើមឡើងពីរម្ចាស់បំណុលនឹងកូនបំណុល ដែលនៅជាមួយគ្នាយូរៗក៏បាក់ចិត្តស្រឡាញ់គ្នាដោយមិនដឹងខ្លួន» តើស្នេហារបស់ពួកគេនឹងទៅជាយ៉ាងណា? បើម្នាក់ជាម្ចា...
340K 21.6K 44
ទោះអូនមិនស្រលាញ់បង តែសុំត្រឹមអោយបងអាចនៅក្បែរអូនបែបនេះរហូតបានទេ?
399K 30.8K 67
គ្រាន់តែចង់កាច់បំបាក់ចរិកតែក៏លង់ផុងទាំងកាយនិងបេះដូងទៅលើគ្នា 🔥
245K 23.2K 66
"វាប្រៀបដូចវេទមន្តយ៉ាងអញ្ចឹងបិទភ្នែកតែមួយភ្លេតក្រោកមកវិញខ្ញុំឃើញខ្លួនឯងនៅក្នុងវិមានដ៍ធំស្កឹឹមស្កៃនាសម័យបុរាណ​?​ពិសេសនោះគឺខ្ញុំជាប្រពន្ធរដ្ធមន្ត្រីទៀត...