ហេស៊ុកបានដើរទៅរកជុងហ្គុកដែលឈរនៅមិនឆ្ងាយពីគេប៉ុន្មាន
ហេស៊ុក<ក្មេងថ្មីហ្ហេស៎?>ហេស៊ុកសួរទៅរាងល្អិតដោយទឹកមុខព្រាន
ជុងហ្គុក<ខ្ញុំមិនមែនអ្នកបម្រើទេ គឺ....ថេយ៉ុងចាប់ខ្ញុំមកទីនេះ>ជុងហ្គុកតបដោយមិនដឹងថាប្រុសម្នាក់នេះជាអ្នកណា ត្រូវជាអ្វីនឹងថេយ៉ុងឡើយ
ហេស៊ុក<ថេយ៉ុងមែនទេ?>ហេស៊ុកចម្លែកចិត្តតែក៏មិនសង្ស័យបន្ត
ហេស៊ុក<ចង់ទៅផ្ទះវិញទេ?>ហេស៊ុកធ្វើជាសួរ
ជុងហ្គុក<ចង់ណាស់...>ជុងហ្គុកក៏ចង់យំចេញមកតែគេខំទប់ព្រោះមិនចង់ឲ្យអ្នកដទៃមើលមកថាគេទន់ជ្រាយដូចក្មេងស្រី
ហេស៊ុក<យើងនឹងជួយឯងបើសិនជាឯងព្រមនឹងយើងរឿងមួយសិន...>ហេស៊ុកញាក់ស្មាហើយក៏ដើរចូលក្នុងបាត់
ជុងហ្គុក<លោកជួយខ្ញុំពិតមែនហ៎?ខ្ញុំ....យល់ព្រមប្រាប់មកថាលោកចង់ឲ្យខ្ញុំធ្វើអី?ខ្ញុំនឹងព្រម>ជឿគេលឿនណាស់កូននឹង
ហេស៊ុក<គ្រាន់តែឯងតាមយើងគ្រប់រឿងដែលយើងសុំតែប៉ុណ្ណោះ~~~>ទឹកមុខព្រានបានបង្ហាញឡើងតែជុងហ្គុកព្រោះតែចង់គេចពី
ថេយ៉ុងក៏សុខចិត្តតាមសំណើរ...
____________________________________
ជីមីនវិញទោះគិតពីការងារខ្លាំងក៏ដោយតែចិត្តរបស់គេនៅមិនស្ងប់ឡើយ
ជីមីន<មិនដឹងជាពេលនេះជុងហ្គុកយ៉ាងម៉េចទេ?>នាយកម្លោះក៏សម្រេចចិត្តថានឹងទៅរកជុងហ្គុកនៅភូមិគ្រឹះរបស់ថេយ៉ុង ដោយភ្លេចពីយ៉ុនគីថាគេនឹងមករកខ្លួននៅឯក្រុមហ៊ុន
ជីមីនបានបើកឡានដោយខ្លួនឯងចេញបានបន្តិចឡានយ៉ុនគីក៏មកដល់ល្មម យ៉ុនគីដើរចូលក្រុមហ៊ុនហើយក៏ជួបឌីននៅមុខជណ្ដើរយន្ត
យ៉ុនគី<អេ!ឌីន ចាហ្វាយឯងនៅទេ?>
ឌីន<គាត់ចេញទៅក្រៅបាត់ហើយ លោកមានការអីនឹងចាហ្វាយឬ?>ឌីនសួរ
យ៉ុនគី<អ៎...គ្មានអីទេ>យ៉ុនគីតូចចិត្តបន្តិចបន្តួចនៅដែលជីមីនទុកគេដូចជាខ្យល់...
យ៉ុនគីក៏បើកឡានចេញទៅវិញដោយគ្មានទិសដៅ....
យ៉ុនគី<យើងដឹងថាយើងមិនដែលមានតម្លៃសម្រាប់ឯងទេជីមីន>កន្លងមកយ៉ុនគីមិនដែលមានអារម្មណ៍បែបនឹងទេទោះជាជីមីនទៅណាក៏ដោយ រាល់ពេលដែលគេណាត់ជីមីនម្ដងៗតែជីមីនមានការសំខាន់ទៅក្រៅក៏ជីមីនខលប្រាប់គេដែរ ប៉ុន្តែលើកនេះជីមីន...ព្រោះតែក្មេងឈ្មោះជុងហ្គុកទេដឹង?
ESTÁS LEYENDO
⌛មហិច្ឆតាត្រកូលគីម⏳
Romance❦︎Ambition of the Kim ❦︎ គ្រួសារត្រកូលគីមមួយនេះសុទ្ឋតែមនុស្សមានមហិច្ឆតាខ្ពស់...ទាំងអំណាច យសសក្ដិ មាសប្រាក់ ជីវិតឡូយឆាយតាមទឹកលុយ កូនប្រុសទាំង៣របស់លោកគីមបានស្នងតំណែងពីគាត់ដោយអត្តចរិតមិនសូវខុសពីឪពុកប៉ុន្មាននោះទេ ក្នុងនោះមានកូនពៅម្នាក់ផងដែរគឺ គីមថេយ៉ុង...
