ជុងហ្គុកបានត្រឡប់មកផ្ទះវិញ ផ្ទះដែលធ្លាប់តែមានក្ដីសុខ ស្នាមញញឹមប្រែក្លាយជាផ្ទះឯកោ
ម៉ែដោះ<អ្នកប្រុសតូច ចុះ...>
ជុងហ្គុក<ម៉ែដោះកុំហៅខ្ញុំអ្នកប្រុសទៀតអី ខ្ញុំគ្មានអ្វីដែលឲ្យម៉ែដោះហៅខ្ញុំបែបនោះទៀតទេ ឯលោកប៉ានិងបងហូស៊ុកគាត់ប្រហែលជាផុតពីកម្មហើយ>ជុងហ្គុកពិតជាមិនអាចឃាត់ទឹកភ្នែកគេមិនឲ្យហូរបានឡើយ
ម៉ែដោះ<អ្នកប្រុសតូចខ្ញុំដឹងថាវាពិបាកទទួលតែអ្នកប្រុសនៅមានខ្ញុំម្នាក់ទៀតណា>ម៉ែដោះព្យាយាមលួងលោមជុងហ្គុកគាត់ក៏មិនខុសពីជុងហ្គុកដែរ
ជុងហ្គុក<ម៉ែដោះហា៎ ហេតុអីបានជាផ្ទះរាយប៉ាយបែបនេះ?នរណាមកទីនេះឬ?>ជុងហ្គុកក៏ចោតសួរម៉ែដោះនៅពេលឃើញផ្ទះមានសភាពខុសប្រក្រតី
ម៉ែដោះ<ខ្ញុំមិនដឹងទេ ខ្ញុំទើបមកដល់ព្រឹកមិញហើយក៏ឃើញបែបនេះស្រាប់>
ជុងហ្គុក<ពួកវាជាអ្នកណាទៅ?ឬមួយថេយ៉ុង?>
និយាយទៅជុងហ្គុកសង្ស័យតែថេយ៉ុងតែម្នាក់គត់ គេតាមបាញ់ក៏គិតថាជាកូនចៅថេយ៉ុងដែរ
ជុងហ្គុក<ម៉ែដោះ ហេតុអីម៉ែដោះមិនត្រឡប់ទៅផ្ទះវិញ ម៉ែដោះនឹងមានគ្រោះថ្នាក់បើនៅជាមួយខ្ញុំ> រាងតូចមិនចង់ឲ្យម៉ែដោះមានរឿងអ្វីឡើយ
ម៉ែដោះ<ទេអ្នកប្រុសតូចក៏ដូចជាគ្រួសារខ្ញុំដែរ
ខ្ញុំម៉េចនឹងទៅចោលអ្នកប្រុសបានទៅ? >
ឆេ<មែនហើយ ខ្ញុំមិនទៅណាទៀតទោះស្លាប់ក៏ដោយ>ឆេចេញពីក្នុងផ្ទះពេលណាក៏មិនដឹង គេនិយាយដោយទឹកមុខក្រៀមក្រំ
ជុងហ្គុក<បងឆេ បងនៅមានគ្រួសារ ម៉ែដោះក៏ដូចគ្នា ឯខ្ញុំគ្មានសល់នរណាដូច្នេះបើមានរឿងអ្វីខ្ញុំក៏មិនសុខចិត្តឲ្យម៉ែដោះនិងបងឆេទទួលដែរ>
ម៉ែដោះ<អ្នកប្រុសពួកខ្ញុំមិនអាចឲ្យអ្នកប្រុសរស់នៅម្នាក់ឯងទេ ទោះយ៉ាងណាពួកខ្ញុំក៏មិនទៅណាចោលអ្នកប្រុសដែរ>ម៉ែដោះងាកមើលទៅឆេ
ឆេ<ខ្ញុំដឹងថាអ្នកប្រុសមានបំណងល្អរហូតមក តែពួកខ្ញុំក៏មិនអាចទុកអ្នកប្រុសឲ្យនៅម្នាក់ឯងបានទេ>
YOU ARE READING
⌛មហិច្ឆតាត្រកូលគីម⏳
Romance❦︎Ambition of the Kim ❦︎ គ្រួសារត្រកូលគីមមួយនេះសុទ្ឋតែមនុស្សមានមហិច្ឆតាខ្ពស់...ទាំងអំណាច យសសក្ដិ មាសប្រាក់ ជីវិតឡូយឆាយតាមទឹកលុយ កូនប្រុសទាំង៣របស់លោកគីមបានស្នងតំណែងពីគាត់ដោយអត្តចរិតមិនសូវខុសពីឪពុកប៉ុន្មាននោះទេ ក្នុងនោះមានកូនពៅម្នាក់ផងដែរគឺ គីមថេយ៉ុង...
