ភាគទី៣៨

807 64 2
                                        

បន្ទាប់ពីបានជួបជុងហ្គុកហើយជេហូបក៏បាននាំគេទៅកន្លែងស្នាក់នៅរបស់ខ្លួនដែលនៅឆ្ងាយពីទីក្រុង។

ជុងហ្គុក<ហេតុអីបងរស់នៅកន្លែងនេះ?បងនៅទីនេះយូរហើយឬ?>រាងតូចសួរព្រមទាំងសម្លឹងមើលទៅកូនផ្ទះតូចមួយ

ជេហូប<បងមកនៅទីនេះជិតមួយខែហើយ តែបងយល់ថាទីនេះគឺសុវត្ថិភាពសម្រាប់ពួកយើងហើយ>ជេហូបទាញសោពីហោប៉ៅរួចចាក់ទ្វារដើម្បីចូលទៅខាងក្នុង

ផ្ទះតូចច្រឡឹងតែមើលទៅមានសភាពស្អាតរៀបរយមិនរញ៉េរញ៉ៃ

ជេហូប<នៅម្ដុំនេះស្ងាត់បន្តិចមិនដូចទីក្រុងទេ>

ជុងហ្គុក<តើបងនឹងគិតធ្វើអីបន្ត?>

ជុងហ្គុក<ខ្ញុំមិនចង់ឲ្យពួកយើងពាក់ព័ន្ធនឹងពួកទាំងនោះទេ ខ្ញុំមិនចង់បាត់បង់បងឡើយ>
ជុងហ្គុកឱបជេហូបទាំងទឹកភ្នែកគេពិតជាខ្លាចៗបងប្រុសរបស់ខ្លួនទៅចោលគេម្ដងទៀត

ជេហូបដកដង្ហើមយ៉ាងវែងមុននឹងនិយាយបញ្ជាក់គេម្ដងទៀត

ជេហូប<បងប្រាប់ហើយថាគ្មាននរណាអាចធ្វើបាបយើងបានទៀតទេ>...

ជុងហ្គុក<ខ្ញុំអាចជួយអ្វីដល់បងបានទេ>
បើជេហូបសម្រេចចិត្តបែបនឹងហើយគេក៏មិនឲ្យជេហូបប្រឈមមុខម្នាក់ឯងដែរ ប៉ុន្តែជេហូបបដិសេធ

ជេហូប<អត់ទេ!ជុងហ្គុកមិនចាំបាច់ធ្វើអ្វីទាំងអស់>

ជុងហ្គុក<តែបងប្រុស!>

ជេហូប<ស្ដាប់បងតែមួយមុខបានហើយ>គេរាងតម្លើងសម្លេងដាក់ជុងហ្គុកបន្តិចទើបជុងហ្គុកស្ងាត់មាត់

ជេហូប<ស្អែកបងឲ្យឆេមកដែរ>(ឆេអ្នកធ្វើការនៅផ្ទះជុងហ្គុក)

ជុងហ្គុក<ពិតមែនហ៎?ចុះម៉ែដោះ?>
គេមិនភ្លេចពីម៉ែដោះទេ

ជេហូបរៀងសោកសៅហើយក៏ព្យាយាមញញឹមតប

ជេហូប<ម៉ែដោះសុខសប្បាយណាស់ កុំបារម្ភអី>ជុងហ្គុកក៏ធូរទ្រូងដែលគាត់មិនអី តែរាងតូចមិនដឹងទេថាជេហូបកុហកគេ

# ថេយ៉ុង

ពេលបានដំណឹងថារកជុងហ្គុកមិនឃើញរាងក្រាស់ក៏មួម៉ៅតែម្ដង

⌛មហិច្ឆតាត្រកូលគីម⏳Onde histórias criam vida. Descubra agora