ភាគទី៤៤

726 68 9
                                        


ត្រឡប់មកយ៉ុនគីដែលនៅអង្គុយសំកុកក្នុងបន្ទប់របស់ខ្លួនយ៉ាងស្ងៀមស្ងាត់
ដៃវែងរបស់គេឈោងចាប់យកក្រដាសមួយច្បាប់មកមើលមួយៗដោយព្រឹកព្រៀង។

«ចាហ្វាយខ្ញុំបានឲ្យគេចាត់ការរឿងនោះដូចចាហ្វាយបញ្ជាហើយទាន»កូនចៅម្នាក់បានដើរចូលមកហើយរាយការណ៍តាមដំណើររឿង

យ៉ុនគី«ហឹមមម....ល្អហើយទៅវិញចុះ»យ៉ុនគីគ្រវាសដៃឲ្យគេថយចេញព្រោះខ្លួនចង់នៅស្ងាត់ៗ មួយរយៈនេះគេហត់ណាស់ ហត់នឹងព្យាយាមធ្វើល្អជាមួយជីមីនតែបែរជាគេចោទខ្លួនបែបនេះបែបនោះមុខមនុស្សគ្រប់គ្នាទៅវិញ។

តុកៗតុកៗ

«ចាហ្វាយលោកស៊ុកជីនមករក»បន្ទាប់ពីឮឈ្មោះស៊ុកជីនយ៉ុនគីក៏ប្រញាប់ចេញមក

ស៊ុកជីន«យើងមករំខានទេ?»ស៊ុកជីនសួរទៅម្ចាស់ផ្ទះដោយការកោតក្រែងចិត្ត

យ៉ុនគី«អត់ទេ»

ស៊ុកជីន«យើងដឹងរឿងជីមីននិងឯងរួចហើយ ពេលនេះឯងមិនបាច់បារម្ភពីគេទេ គេអាចដោះស្រាយបញ្ហាបានដោយខ្លួនឯងស្រាប់ទៅហើយ»

យ៉ុនគី«ខ្ញុំគ្រាន់តែចង់ជួយគេដោយចិត្តតើខុសដែរឬ?និយាយត្រង់ខ្ញុំអន់ចិត្តណាស់»យ៉ុនគីសម្រូតទឹកមុខយ៉ាងក្រៀមក្រំ គេមិនដែលបង្ហាញពីចំណុចខ្សោយរបស់ខ្លួនហើយក៏មិនដែលខ្វល់ខ្វាយពីនរណាសោះឡើយ

ស៊ុកជីន«ពេលនេះឯងទិញទំនិញរបស់លោកផាកដើម្បីឲ្យជីមីនសប្បាយចិត្ត?តែប៉ុណ្ណឹងទេ?»ស៊ុកជីនសួរគេឲ្យអស់ឬសអស់គល់

យ៉ុនគី«គ្មាននរណាចង់បានទេ ព្រោះគេគិតថាជារបស់អន់ប្រើការមិនល្អ ខ្ញុំឲ្យគេបញ្ជូនទៅស្វីសរួចហើយ ដាក់លក់ក្នុងតម្លៃថោកឲ្យឈ្មួញរកសុីទាបៗយកទៅលក់បន្តចុះ»យ៉ុនគីរៀបរាប់ពីគំនិតខ្លួនឲ្យជីនស្ដាប់

ស៊ុកជីន«ណាមជុនគេនៅស្វីសទើបតែត្រឡប់មកកូរ៉េយប់មិញនេះ ចម្លែកណាស់គេបានជួបរ៉ូប៊ឺតទៀតផង»ស៊ុកជីនប្រាប់យ៉ុនគីព្រោះចង់ដឹងថាយ៉ុនគីមានដឹងអីខ្លះពីរ៉ូប៊ឺតអត់

យ៉ុនគី«រ៉ូប៊ឺតនៅស្វីស??ហេតុអីក៏គេទៅស្វីស?»យ៉ុនគីចាប់ផ្ដើមឆ្ងល់

⌛មហិច្ឆតាត្រកូលគីម⏳Donde viven las historias. Descúbrelo ahora