Jimin បែក្រោយប្រលែងទឹកភ្នែកដែលខំទប់មុននឹងចេញមកទាំងអស់​ Taehyung ចូលទៅអោបគេយ៉ាងណែន​ Jimin សម្ងំយំយ៉ាងស្ងៀមស្ងាត់ក្នុងទ្រូងមនុស្សជាទីស្រលាញ់

​       គ្រប់គ្នានាំគ្នាមេីលទៅគេទាំងអាណិតជាពិសេសម៉ាក់របស់គេគាត់ពិតជាអាណិតកូនខ្លាំងណាស់​ ព្រោះកាលពីក្មេង Jimin ត្រូវរងពាក្យមេីលងាយប្រមាថជាច្រេីន​

skip ______

4 កន្លងផុតទៅ_________

កាត់ៗឆាប់ចប់

សេអ៊ូល​________

Vmin House _________

       ក្រោយពីរៀនចប់ហេីយរយះពេលពីរឆ្នាំមកនេះ Jimin នឹង Taehyung បានរៀបការនឹងរស់នៅជាមួយគ្នាយ៉ាងមានក្ដីសុខ​ ហេីយ សព្វថ្ងៃ Taehyung ជាម្ចាស់ក្រុមហ៊ុនលក់ឡានមួយនៅក្នុងប្រទេសដែលពេលនេះគេបេីកសាខា​ដល់ទៅ  5  ទៀតផងត្រឹមតែ 2ឆ្នាំ Taehyung ជាប់ឈ្មោះជាអ្នកជំនួញវ័យក្មេងបំផុតនឹងជោគជ័យប្រចាំប្រទេស​ <ជឿខ្ញុំទៅឆាប់ចប់>

«អូនសម្លាញ់ហា៎បងមកពីធ្វេីការវិញ ហេីយ»Taehyung ដេីរចូលផ្ទះរបស់ខ្លួនទាំងចម្លែកក្នុងចិត្តនឹងស្រែកហៅមនុស្សទីស្រលាញ់​ ព្រោះនេះមិនឃេីញរត់មកទទួលដូចរាល់លេីកសោះ

«សួស្ដីអ្នកប្រុស Taehyung »អ៊ុំ Jin ចេញមកពីផ្ទះបាយមកទទួលចាហ្វាយ​ គាត់នឹងកូនស្រីជាអ្នកបម្រេីនៅផ្ទះរបស់ Taehyung

«អរ​អ៊ុំ​ ចុះឯណា Jimin »Taehyung សួរព្រោះមិនឃេីញរាងតូចចុះមកទទួលគេដូចរាល់ដង

«អរអ្នកប្រុស Jimin មិនស្រួលខ្លួនឃេីញឡេីងទៅគេងតាំងម៉ោង2ម្លេះចាស៎»អ៊ុំ​ Jin ញញឹមដាក់គេ

«មិនស្រួលខ្លួនឬ​អ៊ុំ»Taehyung សួរ​បញ្ជាក់នឹងបារម្ភភ្លាម

«ចាស៎​»អ៊ុំ​ Jin

«បាទអ៊ុំ....ចឹងខ្ញុំទៅមើល Jimin សិន»Taehyung ប្រញាប់​រត់ឡេីងទៅលេីផ្ទះជាប្រញាប់នឹងសំដៅទៅបន្ទប់របស់ខ្លួន យ៉ាងលឿន

ក្រាក

«Minnie អូនសម្លាញ់កេីតអីមែនទេ»Taehyung បេីកទ្វារបន្ទប់នឹងស្ទុះទៅអង្គុយលេីពូកក្បែរអ្នកដែលគេងនោះ នឹងសួរទាំងបារម្ភ

ប្អូនប្រុសសំណព្វចិត្ត🍁💜(complete ✔)Where stories live. Discover now