Part 20

1.1K 88 1
                                        

      
      Taehyung នឹង Jimin ត្រឡប់មកផ្ទះវិញរាងយប់បន្តិចពួកគេបានទិញ របស់ញាំនឹងរបស់ប្រេីប្រាស់រួមទាំងសម្លៀកបំពាក់មកដែល

«ម៉ាក់ពួកខ្ញុំមកវិញហេីយ»Jimin និយាយទាំងញញឹមដាក់មនុស្សចាស់ដែលអង្គុយនៅសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ

«អីយ៉ា...​ទិញអីច្រេីនម្លេះកូន»Mrs Kim និយាយទៅកាន់ពួកគេទាំងញញឹម

«មែនហេីយ​ Tae មេីលចុះឡេីងសំពីងសំពោង»Mrr Kim ក្រវីក្បាលចូលទៅជួយកាន់អីវ៉ាន់ដែលកូនយកមក

«គឺកូនទិញមទុកក្នុងផ្ទះម៉ាក់»Taehyung តបទៅម្ដាយវិញហេីយក៏ដាក់របស់នៅផ្ទះបាយ

«មែនហេីយម៉ាក់ព្រោះខ្ញុំឃេីញរបស់នៅក្នុងផ្ទះខ្លះអស់»Jimin ញញឹមលឹបភ្នែកគួរអោយស្រលាញ់ដាក់ពួកគាត់​

«កូន Min កូន​ Tae ញាំបាយហេីយនៅកូន»Mrs Park សួរទៅពួកកូនៗទាំងញញឹម

«ញាំរួចហេីយម៉ាក់​ ម៉ាក់និយាយចឹងម៉ាក់ស្គាល់ស្រីម្នាក់នេះទេ»Taehyung នឹកឃេីញដល់ Yura ក៏ទាញទូរស័ព្ទបេីកតូបបង្ហាញទៅពួកគាត់​  ព្រោះថានឹងចាត់ការនាងម្ដង

«នេះជាកូនស្រីរបស់បងស្រីលក់នំនៅផ្សារតេីអ្នកបង»Mrs.Kim មេីលហេីយក៏ហុចអោយអ្នកស្រី Park មេីលម្ដង

«ពិតមែនហេីយនាងឈ្មោះ Yura ជាមិត្តភក្តរបស់ Jieun ដែល»Mrs Park ប្រាប់ទៅកូនៗ

«មិត្តរបស់ Jieun  ចឹងហេស៎ម៉ាក់»Jimin សួរបញ្ជាក់ទាំងភ្ញាក់ផ្អេីល ចឹងបានន័យថាពួកនាងមានចេតនាអោយ Taehyung នឹងខ្លួនឈ្លោះគ្នាតេី

«ហឹសល្អណាស់ម៉ាក់​ ចាំមេីលកូននឹង ចាត់ការពីរនាក់នឹងម្ដង»Taehyung ញញឹមចុងមាត់តែប៉ុណ្ណេះសប្បាយមិនគេនឹងលេងពីរនាក់នឹងអោយ សាកសមនឹងទង្វេីថោកទាបនឹងម្ដងជាពិសេស សងសឹកដែលធ្វេី Minnie របស់គេយំ

«Tae hyung ថាកុំអី»Jimin ចាប់ដៃរបស់ Taehyung នឹងក្រវីក្បាលតិចៗដាក់បញ្ជាក់កុំអោយទៅរវល់នឹងពួក​នាងអី

«ជឿខ្ញុំចុះ hyung »Taehyung ចាប់ដៃរបស់រាងតូចហេីយញញឹម

«កូនចង់ធ្វេីអីហាស៎ Tae »Mrr Kim សួរទៅកូនប្រុស​

«កូនមិនដឹងថានាងមានបំណងអីទេម៉ាក់​ គឺនាង រៀបគម្រោងអោយកូននឹង Jimin hyung ឈ្លោះគ្នាដោយអោយស្រីឈ្មោះ Yura ចូលមកជិតស្និតហេីយក៏ថតរូបយកមកផ្ញេីអោយ Jimin hyung មេីលធ្វេីអោយការពីថ្ងៃពួកយេីងបិះតែនឹងឈ្លោះគ្នាទៅហេីយ​ គិតទៅគួរអោយខឹងណាស់»Taehyung និយាយឡេីងទាំងមុខក្រម៉ូវនឹកឃេីញដល់រឿងពីថ្ងៃគេចង់តែវៃពួកនាងទេតែទាស់ត្រង់ថាជាមនុស្សស្រីកុំអីប្រឡះអោយ​ស្គាល់ Kim Taehyung ម្ដង

ប្អូនប្រុសសំណព្វចិត្ត🍁💜(complete ✔)Where stories live. Discover now