«យ៉ាងម៉េចច្រណែនដែលប៉ាស្រលាញ់ខ្ញុំជាងវាមែនទេ»Jieun ងេីយមុខតបទៅលោក Kim ទាំងបេីកភ្នែកធំៗដាក់
«ក្មួយយេីងមិនទៅច្រណែនអីនឹងនាងទេ ព្រោះក្មួយយេីងទាំងស្អាតទាំងល្អ ថែមទាំងមានចំណេះដឹងទៀតអ្នកណាក៏ស្រលាញ់ចូលចិត្តដែល មិនដូចជានាងសម្បូរតែអ្នកស្អប់»Mrs Kim ពេបមាត់និយាយចំអកអោយ Jieun ធ្វេីអោយនាងខឹងយ៉ាងខ្លាំងព្រោះនិយាយត្រូវចំនុចពេក
«ឯងម៉េចក៏ថាអោយកូនយេីង»Soji សម្លុតអ្នកស្រី ខឹងដែលគេថាអោយកូនរបស់ខ្លួន
«បានហេីយ បេីអត់ការហេីយអញ្ជេីញចេញពីផ្ទះរបស់ខ្ញុំទៅ»Jimin លេីកដៃចង្អុលទៅទ្វាររបងទាំងមុខមាំនឹងដេញគ្រួសារនោះចេញពីផ្ទះទាំងមិនយល់មុខដល់លោក Park អីបន្តិច
«Jimin នេះកូនដេញប៉ា»Mrr Park សួរទៅកូនប្រុសស្ទេីតែមិនជឿថាកូនរបស់គាត់នឹងធ្វេីបែបនឹងដាក់គាត់ឡេីយ
«កុំហៅខ្ញុំថាកូនព្រោះតាំង តែពីខ្ញុំកេីតមកលោក មិនដែលមេីលថែខ្ញុំទេខ្ញុំកេីតមកនឹងធំដឹងក្ដីឃេីញតែម៉ាក់តែប៉ុណ្ណោះ»Jimin ខាំមាត់ទប់ទឹកភ្នែកនឹងប្រឹងនិយាយឡេីងញ័រមាត់
ទង្រឺក ព្រោះតែការឈឺចាប់វារត់មករកខ្លួនទៀត ហេីយ កាលពីក្មេងគេត្រូវរងពាក្យឈឺចាប់ពាក្យអត់ឳត្រូវឈរមេីលឳពុករបស់ខ្លួនទទួលអ្នកផ្សេងដោយមិនខ្វល់ពីខ្លួន សួរថាវាឈឺចាប់ប៉ុណ្ណាទៅ
«Jimin កូន»Mrr Park ភាំងនឹងសម្ដីរបស់ Jimin កុំថាតែគាត់អីអ្នកគ្រប់គ្នាគឺភាំងនឹងសម្ដីគេគ្រប់គ្នា
«អញ្ជេីញចេញបានហេីយលោក Park »Jimin និយាយបញ្ជាក់ម្ដងទៀតដោយកែវភ្នែកទទេស្អាត
លោក Park ដេីរចេញទៅដោយអារម្មណ៍ខុសគាត់មានអារម្មណ៍សោកស្ដាយចំពោះទង្វើរបស់គាត់ណាស់ខ្មាស់ខ្លួនឯងខ្លាំងណាស់ពេលដែលត្រូវគេថាអោយចំៗបែបនេះត្រូវ
«បង....បងចាំខ្ញុំផង»Soji ពេលឃេីញប្ដីដេីរ ចេញទៅក៏ប្រញាប់រត់ទៅតាម
«កាលទៅស្រីអាក្រក់»Taehyung ញិញធ្មេញដាក់នាងនឹងសម្លក់នាង
«យេីងមិនចង់នៅទេ»Jieun ក៏ប្រញាប់រត់ចេញទៅតាមប៉ានឹងម៉ាក់របស់នាង
ESTÁS LEYENDO
ប្អូនប្រុសសំណព្វចិត្ត🍁💜(complete ✔)
RomanceKim Teahyung X Park Jimin ស្នេហារវាងបងប្អូនប្រុសសាច់ឆ្ងាយមួយគូរ💜
Part 22
Comenzar desde el principio
