«យេីងមិនដឹងទេ​ ឯងត្រូវតែធ្វេីអោយពួកវាបែក បាក់គ្នាបេីមិនចឹងយេីងនឹងអោយម៉ាក់ទារលុយ ដែលម៉ែឯងជំពាក់អោយអស់»Jieun គំហកអោយមិត្តទាំងខឹងថែមទាំងបេីកភ្នែកធំៗដាក់ធ្វេីខ្លួន​ដូចបិសាច

«បាន»Yura ខាំមាត់ខឹងនឹង Jieun យ៉ាងខ្លាំងបេីកុំតែម្ដាយនាងជំពាក់លុយរបស់ម៉ាក់ Jieun ទេនាងក៏មិនទ្រូនឹងធ្វេីតាម Jieun បែបនឹងទេ

Taehyung នឹង Jimin កំពុងអង្គុយញាំអីនៅហាងអាហារមួយកន្លែង​ Yura ធ្វេីជាដេីរចូលហេីយក៏ស្រែកហៅ Taehyung

«oh Taehyung »Yura និយាយទាំងញញឹមនឹងចូលទៅអង្គុយទល់មុខរបស់ Taehyung នឹង Jimin ធ្វេីអោយ Jimin បេីកភ្នែកធំៗពេលឃេីញនាងចូលមកអង្គុយដោយគ្មានអ្នកអញ្ចេីញ បែបនេះ

«អរ​ សួស្ដី Yura»Taehyung ញញឹមសមរម្យដាក់នាង

«នេះមកញាំអីនៅហាងនេះមែនទេ​ ចិត្តដូចគ្នាដល់ហេីយខ្ញុំក៏ចូលចិត្តហាង​នេះដែល»Yura និយាយទាំងញញឹ​មស្រស់ដាក់ Taehyung

«គឺអត់ទេខ្ញុំទេីបមកលេីកទីមួយ»Taehyung និយាយតាមការពិតប្រាប់ទៅនាងវិញធ្វេីអោយស្រីតូចញញឹមមិនសូវសមតែត្រូវទ្រាំដេីម្បីកុំអោយបាក់មុខ​

«អឺនេះមកជាមួយអ្នកណានឹង»Yura ធ្វើជា ញញឹមហេីយក៏សួរពីរាងតូចដែលអង្គុយស្ងៀមមិននិយាយស្ដីនោះ

«អរនេះគឺជា Jimin hyung គាត់ជា-»Taehyung មិនទាន់បញ្ចប់ពាក្យរបស់ខ្លួនផងនាងក៏កាត់សម្ដូរបស់គេ

«ជាបងប្រុសមែនទេ»Yura ញញឹម​ដាក់រាងតូច​ មេីលទៅធ្វេីអោយគេគិតថានាងជាមនុស្សរួសរាយ

«មែនហេីយជាបងប្រុស»Jimin ឆ្លេីយទាំងចង់យំតែក៏ខាំមាត់ទប់កុំអោតទឹកភ្នែកហូរមកនៅចំពោះនាង

«នេះខ្ញុំនិយាយត្រូវហេីយចឹង»Yura នៅតែសេីចដដែលមេីលទៅនាងដូចជាសប្បាយចិត្ត​ណាស់

«គាត់ជាប្រុសហេីយក៏ជាសង្សារខ្ញុំដូចគ្នា​ នាងដឹងទេដោយសារតែនាងពីថ្ងៃមិញគាត់បិះនឹងយល់ច្រឡំទៅហេីយ»Taehyung ដោយខឹងស្នាមញញឹមនឹងមុខរបស់នាងពេកគេលែងមួយប្រយោគធ្វេីអោយនាងគាំងស្ទេីតែតបមិនបាន​

«ពិត.......ពិតមែនឬ»Yura ចាប់ផ្ដេីមសេីច លេងសមមែនទែនហេីយពេលដែល Taehyung និយាយមកហាក់ចង់ប្រាប់ថានាងជាដេីមហេតុធ្វេីអោយពួកបិះឈ្លោះគ្នា

«Tae»Jimin ហៅរាងក្រាស់ថ្នមៗដោយសម្លក់គេតិចៗព្រោះតាមស្ដាប់សម្ដីរបស់ Taehyung កំពុងចង់បំបាក់មុខនាងហេីយ​

«aww ឬមិនពិត hyung បិះតែខឹងនឹងខ្ញុំហេីយ​ ដោយសារតែរូបពីរសន្លឹកនោះ»Taehyung ងាកមកចាប់ដៃរបស់រាងតូចនឹងជាទឹកមុខខឹងពេលនិយាយដល់រឿងថ្ងៃមិញ

«អឺគឺមែនហេីយខ្ញុំនឹង Taehyung ពួកយេីងជាមិត្តនឹងគ្នាតែទេកុំយល់ច្រឡំអី»Yura នាងធ្វេីជានិយាយនឹងចាប់ដៃរបស់ Jimin ដែលដាក់ នៅលេីតុតិចៗទាំងញញឹម

«ខ្ញុំដឹងហើយ»Jimin ញញឹមដាក់របៀបគួរសម

«តាមពិតទៅ​ ខ្ញុំចង់ដឹងថាអ្នកណាដែលលួចថតរូបរបស់ពួកយេីងនោះបេីខ្ញុំដឹងខ្ញុំចាត់ការគេមិនខានពីបទធ្វេីអោយសំណព្វចិត្តរបស់ខ្ញុំយំ»Taehyung និយាយធ្វេីដូចមែនទេធ្វេីអោយ Yura ចាប់ផ្ដេីមភ័យខ្លាចគេចាប់

«ខ្ញុំ​ ខ្ញុំក៏មិនដឹងដែលហេតុអីមានអ្នកធ្វេីបែបនេះណ៎»Yura ធ្វេីជាឆ្ងល់ដេីម្បីកុំអោយគេសង្ស័យនឹងខ្លួន

«និយាយចឹងនាងមកញាំអីជាមួយអ្នកណាមែនទេ»Taehyung សួរយកគោទៅនាង

«អរគឺអត់ទេខ្ញុំមកច្រកអីទៅញាំតែប៉ុណ្ណោះចឹងខ្ញុំសុំទៅសិនហេីយ ណា​ លាសិនហេីយ»Yura ប្រញាប់លាពួកគេហេីយក៏ងេីបទៅយ៉ាងលឿន

«ហឹសៗ»Taehyung គ្រាន់តែនាងចេញទៅបាត់ភ្លាមអ្នកកម្លោះក៏សេីចតែម្ដង

«Tae​ ហេតុអីទៅធ្វេីបាបនាងបែបនេះ»Jimin វៃរបស់អ្នកកម្លោះតិចៗបែបខ្នាញ់នឹងចារឹតរបស់រាងក្រាស់

«ដេីម្បីអោយនាងរាងថ្ងៃក្រោយកុំចេះតែមកផ្ដេសផ្ដាសនឹងខ្ញុំទៀត»Taehyung សេីចធ្វេីដូចវាជារឿងកំប្លែងធ្វេីអោយរាងតូចសេីចតាមទាំងហួសចិត្ត​

«យ៉ាប់ណាស់យេីងនឹងឆាប់ញាំទៅនឹងបានទៅដេីរលេង»Jimin ស្ដីអោយរាងក្រាស់បន្តិចហេីយ​ពួកគេក៏ចាប់ផ្ដេីមញាំព្រោះត្រូវទៅដេីរលេង

skip _____

«អាយ៎នាងឆ្គួតប៉ុណ្នឹងក៏ធ្វេីមិនបាន ដែល»Jieun ស្រែកដាក់ Yura យ៉ាងខ្លាំងទាំងចិត្តខឹងដែលគម្រោងការមិនបានសម្រេច​

«បេីឯងមិនពេញចិត្តទេឯងធ្វេីខ្លួនឯងទៅក្រែងឯងពូកែមិនចឹង»Yura គំហកដាក់ Jieun វិញទាំងខឹងនាងទ្រាំលែងបានហេីយ Jieun នាងហួសហេតុពេកហេីយធ្វេីដូចនាងជាកញ្ចះរបស់ខ្លួនចឹង​

«ហឹសនាង Yura»Jieun លេីកដៃកទះ Yura

«សាកមកយេីងនឹងទះឯងវិញ»Yura លេីកដៃរកទះវិញព្រោះតែនាងមិនទ្រាំអោយ Jieun ជាន់ក្បាលទៀតទេ​

សុំទោសចំពោះកំហុសឆ្គងក្នុងភាគនេះ
សរសេរដោយ:Hanna

ប្អូនប្រុសសំណព្វចិត្ត🍁💜(complete ✔)Место, где живут истории. Откройте их для себя