Ephisode 10(យូយៗ..ពរ )

283 34 3
                                    

"អុើ! ចាំទៅទិញអោយ..ចាំបន្តិច"

និយាយហើយរាងក្រាសក៏ដើរចេញពី
បន្ទប់នាងជើងទាំងគូរបន្តដើរទៅមុខឯ
ខួរក្បាលរបស់នាយក៏ចេះតែឆ្ងល់នឹងខ្លួន
ឯង  ហុី!​!​តាំងពីកើតពោះម៉ែមកមិនដែលទៅផ្សារទិញរបស់ចឹងៗអោយនារីណាម្នាក់ទេកន្លងមកត្បិតតែខ្លួនឯងមានសង្សារពិតក្តី
នាងល្អិតម្នាក់នេះជាមនុស្សស្រីដំបូងហើយដែលគេធ្វើដូច្នេះ!​

"ហុឹស! ចាត់ទុកថាសំណាងហើយនាងមេ
រំខានអុើយ..!​"

គិតបណ្តើរហួសចិត្តនឹងខ្លួនឯងបណ្តើរ
ហើយក៏ដល់ឡានល្មម..

*
*

ក្រាក...
"​U...? នៅឯណា?​.."

ក្រោយពីទិញរបស់ហើយរាងក្រាស់ក៏ប្រញ៉ាប់ឡើងមកលើបន្ទប់ចូលមកដល់ស្រាប់តែបាត់ស្រមោលមនុស្សសូន្យឈឹង
រំពេចនោះគេក៏បានលឺសម្លេងទឹកផ្កាឈូក
ស្មានមិនខុសទេនាងគឺនៅក្នុងបន្ទប់ទឹក
រាងក្រាស់ក៏ដើរចូលទៅអង្គុយរងចាំនៅ
លើពូក..!

"ហឹម..!កើតមកជាមនុស្សស្រីពិបាកមែន!​
សំណាងហើយដែលយើងជាមនុស្សប្រុស
មិនពិបាកស្អីៗចឹងៗទេ!​ហឹស..ពិបាក
ជំនួសនាងតែម្តង.."

រាងក្រាសអង្គុយចញ្ចឹងនឹកគិតសព្វៗទៅ
មនុស្សស្រីគឺពិបាកចឹងឆ្ងល់ទៅកាន់
ធម្មជាតិហេតុអីចាប់បាច់អោយជួបរឿង
បែបនេះដែរណ៎?​ហុើយ..បើគិតទៅណា
វាក៏អយុត្តិធម៌ចំពោះមនុស្សស្រីពិតមែន
ពេលធំឡើងក៏មានរឿងបែបនេះហើយនៅ
ពេលដែលមានគ្រួសារនាងក៏ជាអ្នក
ពរពោះ៩ខែ១០ថ្ងៃ..ឆ្លងកាត់ការសម្រាល
កូនយ៉ាងឈឺចាប់..បេលសម្រាលហើយក៏
មើលថែកូន..ហឹម!​ពិបាកណាស់..!
មែនទេស្រីៗគ្នាយើង?​

រីឯបុរសវិញចាំតែស្រួលតែម្តងហើយ..
បើយើងមិនគិតទៅលើការរកលុយ
មកផ្គតផ្គង់គ្រួសារនោះ!​សមីនេះមិនមែនដូចសម័យមុនឡើយ..

ក្រាក ...

"អាយ...!​!​"

សម្លេងទ្វាបន្ទប់ទឹកបើកឡើងបង្ហាញអោយឃើញនារីរូបឆោមល្អអត់ទាស់ដងខ្លួន
ហំពទ្ធ័នឹងកន្សែង..មិនបានគិតទេថា
រាងក្រាស់មកនៅក្នុងបន្ទប់នាងបែបនេះ

🔎ស្វែងរកផ្លូវចូលបេះដូងបង​🔍          [Slow uploud]     Where stories live. Discover now