«hyung ខ្ញុំធ្វើវិញ»Taehyung ស្នើខ្លួនចង់ធ្វើតែរាងតូចបដិសេធ

«មិនអីទេទៅលេងជាមួយ Jungkook បន្តចុះ hyung គ្មានអីត្រូវពឹង Tae ទៀតទេ»Jimin ទឹកមុខស្មើមើលទៅរាងក្រាស់បន្តិចហើយក៏ចាប់ផ្ដើមធ្វើអាហារពេលល្ងាច

Taehyung ដើរចេញយ៉ាងស្ងៀមស្ងាត់ព្រោះដឹងថារាងតូចកំពុងខឹងនឹងខ្លួន

ក្រោយពីញាំអាហារពេលល្ងាចរួច Jimin ក៏រៀបចំទុកដាក់រួចរាល់ហើយក៏ឡើងទៅបន្ទប់គេងរបស់ខ្លួន

Taehyung ពេលងូតទឹករួចក៏ដើរទៅបន្ទប់របស់រាងតូចដើម្បីលួងកុំខឹង ពេលទៅដល់ក៏លឺសំើេងរាងតូចនិយាយជាមួយអ្នកមិនដឹងនិយាយផងសើចស្ដាប់ទៅដូចមានក្ដីសុខណាស់ចឹង

[ហិហិ hyung នេះកំប្លែងណាស់] Jimin សើចទាំងសប្បាយ

[នឹកណាស់ពេលទៅដល់កូរ៉េ hyung នឹងទៅលេង Jimin មុនគេ] NamJoon

[បាទ hyung ខ្ញុំក៏នឹក hyung ដូចគ្នា] Jimin

[ចឹងប៉ុណ្ណឹងចុះ Hyung ចូលរៀនហើយ] NamJoon

[បាទ បាយៗ] Jimin

[បាយ Jimin ] NamJoon

ផ្ដាច់

«និយាយជាមួយអ្នកណានឹង hyung »Taehyung និយាយទាំងខឹងទៅកាន់រាងតូច

«និយាយជាមួយ NamJoon hyung មានបញ្ហាឬ Tae»Jimin លើកចិញ្ចើមសួរទាំងមិនខ្វល់នឹងទឹកមុខខឹងរបស់រាងក្រាស់ឡើយ

«និយាយជាមួយ NamJoon hyung ហេតុ អី មើលទៅធ្វើដូចមនុស្សស្រលាញ់គ្នាបែបនេះ»Taehyung ភ្នែករបស់គេប្រែជាក្រហមតិចៗព្រោះខឹងនឹងរាងតូច ថាប្រចណ័ក៏ត្រូវ

«និយាយបែបណាក៏បាន ជារឿងរបស់ Hyung ទេ»Jimin ផ្កើនតបទៅវិញទាំងឌឺ

«ជារឿងរបស់ hyung តែខ្ញុំជាសង្សារ hyung ខ្ញុំត្រូវតែដឹងគ្រប់រឿង»Taehyung គំហកដាក់រាងតូច

«Tae និយាយគ្នាស្រួលបួលក៏បាន ម៉េចក៏ចាំបាច់គំហក hyung មិនមែនមិនលឺឯណា»Jimin ភ្នែករលីងរលោងទឹកភ្នែករៀបនឹងហូ គេមិនចូលចិត្តអោយអ្នកមកគំហកនឹងស្រែកដាក់គេទេ គេខ្លាចសំឡេងខ្លាំងៗ

«hyung ខ្ញុំ.....ខ្ញុំសុំទោសមកពីខ្ញុំខឹង សុំទោស ពិតមែន»Taehyung ដឹងខ្លួនថាខុសក៏ចូលទៅប កាយតូចជាប់ទ្រូងពេលឃើញថារាងតូចកំពុងចង់យំ នឹងខ្លាចគេ

«Tae ចេះខឹងចុះ hyung Hyung មិនចេះខឹងទេឬ Tae ដែល Tae លេងជាមួយ Jungkook មិនខ្វល់នឹង hyung »Jimin បង្ហូរទឹកភ្នែកទាំងឈឺចាប់គេឈឺពេលឃើញថាមនុស្សដែលយើងស្រលាញ់ខ្វល់ពីអ្នកផ្សេងជាងយើងអ្នកណាមិនឈឺ

«ខ្ញុំសុំទោស hyung »Taehyung អោបរាងតូច រឹតតែណែននឆងនិយាយទាំងដឹងកំហុសនឹងថើបសក់របស់រាងតូចជាច្រើនខ្សឺត

«បានហើយ Tae លែង hyung ទៅ»Jimin រុញទ្រូងមាំចេញតិចៗនឹងលើកដៃជូតទឹកភ្នែកចេញ

«hyung កុំខឹងខ្ញុំអី»Taehyung ចាប់ដៃរបស់រាងតូច នឹងនិយាយទាំងអង្វរក

«មិនអីទេ hyung ដឹងថា Tae គ្មានចេតនាទេ»Jimin ញញឹមដាក់រាងក្រាស់ យ៉ាងណាក៏ជាសង្សារនឹងគ្នាដែល រឿងអាចអត់អោនអោយបាន ក៏អត់អោនអោយ

«អរគុណណាស់ hyung អរគុណ.....អឺម»Taehyung និយាយចប់ក៏អោនទៅបឺតមាត់របស់រាងតូច ភ្លាមៗ

«អឺម»Jimin បើកមាត់បន្តិចជាឪកាសអោយរាងក្រាស់សូកអណ្ដាតចូលក្នុងមាត់របស់ខ្លួននឹងក្រឡាស់អណ្ដាតយ៉ាងជំនាញរបស់គេ

Taehyung ផ្ដួលរាងតូចទៅលើពូកថ្នមៗ.........•_•

រឿងគេទេណ៎..........

ប្អូនប្រុសសំណព្វចិត្ត🍁💜(complete ✔)Where stories live. Discover now