«ហ៉ឺៗ Tae ចុះបើ.....ចុះបើអ្នកម៉ាក់នឹ-»Jimin និយាយមិនទាន់ចប់ផងបបូរក៏មាត់របស់អ្នកខាងលើបំបិតបាត់ទៅហើយ
«វាគ្មានរឿងអីកើតឡើងទេ hyung »Taehyung ដកមាត់ចេញនឹងនិយាយគេប្រើមេដៃជូតទឹកភ្នែកអោយរាងតូច«ពួកយើងគ្រាន់តែធ្វើតាមបេះដូងតែបុណ្ណោះ»រាងក្រាស់សម្លឹងភ្នែករាងតូចដោយក្រសែភ្នែកស្មោះត្រង់
«Tae តែយើងមិនបានស្រលាញ់គ្នាទេ ពួកយើងមិនគួរធ្វើបែបនឹងឡើយ ហឹកៗ»Jimin និយាយព្រោះគេគិតថា Taehyung មិនបានស្រលាញ់គេទេ
«ហេតុអី hyung និយាយបែបនេះ»Taehyung ជ្រួញចិញ្ចើម គេដឹងថារាងតូចស្រលាញ់គេតែម៉េច ក៏រាងតូចប្រើពាក្យបែបនឹងទៅវិញ
«ហឹកៗខុសមកពី hyung ដែលធ្វើខ្លួនមិនល្អ បណ្ដោយអោយរឿងបែបនេះកើតឡើងបាន»Jimin និយាយចប់ទាញអាវរបស់ Taehyung មករុំខ្លួនបម្រុងនឹងរត់ទៅលើតែក៏ទន់ជើងដួលព្រូស ព្រោះតែឈឺចាប់នៅចំនុនទន់ខ្សោយ«អ៊ួយ៎»
«hyung »Taehyung ស្ទុះទៅលើកកាយតូចមកបីក្នុងដៃ«ខ្ញុំនាំ hyung ទៅងូតទឹក»នាយនិយាយចប់ក៏បីកាយតូចដែលគិតតែពីយំមិនឈប់នោះ
Jimin room___
Taehyung បីកាយតូចចូលក្នុងបន្ទប់ទឹកនឹងបើកទឹក ដាក់ក្នុងអាងដោយដាក់សីតុណ្ហភាពក្ដៅឧណ្ឌៗទើបបីរាងតូចដាក់ក្នុងអាងហើយខ្លួនក៏ចូលមកអង្គុយពីក្រោយរាងតូចដូចគ្នា
«hyung ឈប់យំហើយយើងមកនិយាយ តាមសម្រួលល្អទេ»Taehyung អោបកាយតូចណែន នឹងដាក់មុខសង្ហារលើស្មាតូចពីក្រោយ
«Tae ដឹងហើយមែនថា hyung ស្រលាញ់ Tae»Jimin សួរទាំងសំលឹងខ្សាវៗទឹកភ្នែកនៅតែបន្តហូរមិនឈប់ គេលែងលាក់បាំងអ្វីនឹង Taehyung ទៀតហើយ ព្រោះបើមិនស្រលាញ់គេមិនបណ្ដោយខ្លួនអោយ Taehyung ប៉ះពាល់បែបនេះ ទេ
«ខ្ញុំដឹង hyung ខ្ញុំដឹងមកយូហើយថា hyung ស្រលាញ់ខ្ញុំ ហើយខ្ញ-»Taehyung ត្រូវបិតមាត់ ពេល Jimin យកចង្អុលដៃបិតមាត់របស់គេ
«ខុសខ្លួនឯងមកពី hyung ដែលស្រលាញ់ Tae ទាំងដឹងថា Tae មានមនុស្សដែល Tae ស្រលាញ់ហើយ hyung មិនគួរបណ្ដោយខ្លួនបែបនេះឡើយរឿងថ្ងៃនេះ Tae មិនបាច់គិតច្រើនទេ ចាប់ទុកថាវាជាការយល់សប្តិទៅចុះ»Jimin កែវភ្នែកសម្លឹងមើល មុខសង្ហារទាំងឈឺចាប់ទោះគេមានសម្ព័នភាពជាមួយ Taehyung ពិតមែនតែ Taehyung មិនបានស្រលាញ់គេដូច្នោះវាគ្មានន័យសម្រាប់គេហើយឡើយ(គិតតែឯងអឺមអឺតែឯង)
YOU ARE READING
ប្អូនប្រុសសំណព្វចិត្ត🍁💜(complete ✔)
RomanceKim Teahyung X Park Jimin ស្នេហារវាងបងប្អូនប្រុសសាច់ឆ្ងាយមួយគូរ💜
Part11
Start from the beginning
