Jimin ជូនរាងក្រាស់មកដល់បន្ទប់ទឹក

«Tae ងូតទឹកប្រយ័ត្នណា ប្រយ័ត្នដួល»Jimin និយាយទាំងបារម្មណ៍

«បាទ Hyung »Taehyung ញញឹមបន្តិច

Jimin ចេញមកក្រៅទុកអោយរាងក្រាស់ងូតទឹកគេបានយកសម្លៀកបំពាក់របស់រាងក្រាស់ដាក់លើ
ពូករួចជាស្រេច

«Tae ahh ពេលងូតទឹកហើយខោអាវ hyung
ទុកនៅលើពូកណា hyung ទៅរៀបចំអាហារសិន»Jimin និយាយពីខាងក្រៅ

«បាទ hyung »Taehyung ឆ្លើយពីខាងក្នុង

Jimin ចុះមកក្រោមរៀបចំចម្អិនម្ហូបសម្រាប់ញាំពីរនាក់រាងក្រាស់

Taehyung ចេញពីងូតទឹកដោយមានកន្សែងរុំចង្កេះហើយមានកន្សែងនៅនឹងដៃមួយទៀតសម្រាប់ជូតសក់របស់គេ ពេលមកដល់ពូកស្នាមញញឹមក៏លេចឡើងលើមុខសង្ហារពេលឃើញខោអាវដែលរាងតូចរៀបចំអោយនោះ

«ចាំមើលខ្ញុំនឹងបង្ហាញថាខ្ញុំស្រលាញ់ Hyung »Taehyung និយាយទាំងស្នាមញញឹមហើយក៏យកសម្លៀកបំពាក់ដែលរាងតូចរៀបចំអោយយកមកពាក់

Jimin បានចំណាយពេល 20នាទីសម្រាប់អាហារពីរមុខព្រោះគេធ្វើតែម្ហូបណាស្រួលៗទេ

«hyung »Taehyung ចុះមកក៏ឃើញ Jimin កំពុងរៀបចំអាហារដាក់លើតុ

«Tae មកហើយឬ ឆាប់អង្គុយទៅ»Jimin ងើបមុខ ញញឹមដាក់គេយ៉ាងគួរអោយស្រលាញ់

«បាទ»Taehyung តបទាំងញញឹមនឹងចូលអង្គុយតាមសម្ដីរបស់រាងតូច

«នេះឆាប់ញាំទៅ»Jimin ដួសបាយអោយរាងក្រាស់ហើយខ្លួនក៏ចូលទៅអង្គុយតាមក្រោយ

«បាទ នេះ hyung »Taehyung ចាប់ម្ហូបអោយរាងតូច

«អរគុណ Tae អរនិយាយចឹងស្អែក Tae ទំនេរឬអត់»Jimin សួរពេលកំពុងដាក់បាយចូលមាត់

«ទំនេរតើ hyung មានអីមែនទេ»Taehyung

«គឺក្នុងទូទឹក កក អស់របស់ខ្លះហើយ ហើយរបស់ប្រើប្រាស់ក៏អស់ដែល hyung ចង់អោយ Tae ជូន Hyung ទៅទិញបានទេ»Jimin និយាយប្រាប់ទៅរាងក្រាស់ពីមូលហេតុដែលចង់ទៅផ្សារ

«បាទ បាន hyung »Taehyung តបទាំងញញឹមនឹងសប្បាយចិត្តពេកបានដើរផ្សារជាមួយនឹងរាងតូច

«ហឹមចឹងឆាប់ញាំទៅ»Jimin

Skip......

ក្រោយពីញាំបាយរួច Jimin បានអោយ Taehyung ឡើងមកមុនទុកអោយគេអ្នករៀបចំ

Jimin room...

[ប៉ា កូនគួរធ្វើយ៉ាងម៉េចទៅ] Taehyung និយាយទាំងចង់យំ

[អីយ៉ាទៅពិបាកអីទៅកូន កូនគ្រាន់តែយកចិត្តទុកដាក់នឹងគេ ខ្វល់ខ្វាយពីគេ បារម្មណ៍ ប៉ុណ្នឹងក៏បង្ហាញហើយថាកូនស្រលាញ់គេនោះ] Mrr Kim

[ប៉ាតែគាត់ មិនដូចមុនទេ] Taehyung

[កូនសម្លាញ់ជឿប៉ាទៅក្មួយ Jimin ជាមនុស្សចិត្តទន់សឹងអីមានអីពិបាកញ៉ែ] Mrr Kim និយាយទាំងសើច គាត់បានដឹងថាកូនប្រុសគាត់ស្រលាញ់ Jimin ដែលជាបងជីដូនមួយតែគាត់មិនបានខឹងទេមានតែគាំទ្រថែម ម៉ាក់របស់ Taehyung ក៏ចឹងដែលនៅតែម៉ាក់ Jimin គាត់និយាយថាសម្រេចលើ Jimin គាត់មិនបង្ខំកូនទេ

[បាទប៉ាចាំកូនសាកមើល] Taehyung និយាយទាំងញញឹម

[ចឹងបានហើយកូនគេងចុះ រាត្រីសួស្ដី] Mrr Kim

[បាទ រាត្រីសួស្ដីប៉ាកូនស្រលាញ់ប៉ា ស្រលាញ់ម៉ាក់] Taehyung

[ហឹម] Mrr Kim

ផ្ដាច់...

«Tae ញាំទឹកដោះគោសិនទៅ»Jimin ហុចទឹកដោះគោអោយរាងក្រាស់ 1 កែវ

«បាទអរគុណ hyung »Taehyung ទទួលទាំងញញឹមយកមកញាំហើយក៏ដាក់កែវលើតុវិញ នឹងដាក់ខ្លួនគេង

Jimin ដើរទៅម្ខាងនៃគ្រែនឹងឡើងទៅលើពូក ហើយទាញភួយមកដណ្ដប់អោយរាងក្រាស់នឹងខ្លួន ហើយក៏ដាក់ខ្លួនគេងហើយក៏បិតភ្នែករៀបនឹងគេង

«hyung »Taehyung បើកភ្នែកភ្លឹសៗមើលទៅរាងតូច

«មានអ្វីឬ Tae »Jimin សួរនឹងបើកភ្នែកមកវិញ

«Good night Brother in heart »Taehyung ញញឹមដាក់រាងតូច

«Good night កូនខ្លា»Jimin តបទាំងញញឹមហើយក៏បិតភ្នែកគេងម្ដងទៀត

កន្លងផុតទៅមួយម៉ោងពេលរាងតូចគេងលក់ស្ងប់ហើយ Taehyung ក៏ទាញកាយតូចយកមកអោបនឹងថើបថ្ងាស់នឹងមាត់រាងតូចហើយក៏គេងតាម ក្រោយទាំងអោបកាយតូចជាប់

ខូចណាស់ ៙;៙ លោក

ប្អូនប្រុសសំណព្វចិត្ត🍁💜(complete ✔)Where stories live. Discover now