«បាទ សួស្ដី Soobin »Jimin តបទាំងញញឹមទៅវិញ
«តោះអូនចង់បានសៀវភៅអីអោយ Jimin ណែនាំទៅនឹងបានរៀនឆ្លាតដូចគេ»Hoseok និយាយស្រប នឹងកាន់ដៃរាងតូចចូលទៅក្នុងផ្សារដោយមាន Jimin ដើរទៅជាមួយដែល
«បាទ»Soobin
ពួកគេនាំគ្នាទៅហាងលក់សៀវភៅនឹងបានទិញសៀវភៅចំណេះដឹងជាច្រើនដើម្បីទុកអានក្រោយពីទិញរួច Hoseok ក៏ជូន Jimin មកផ្ទះវិញហើយគេនឹងសង្សារក៏នាំគ្នាទៅមើលកុនបន្ត
Jimin ដើរចូលផ្ទះតែដោយឃើញផ្ទះស្ងាត់ទើបគិតថា Taehyung ប្រហែលមិនទាន់មកទេ ទើបគេបើកទ្វាឡើងទៅបន្ទប់ដើម្បីងូតទឹកសម្អាតខ្លួនចេញ ពេលងូតទឹកស្លៀកពាក់រួចក៏រៀបនឹងចុះមកក្រោមតែពេលបើកទ្វាបន្ទប់ភ្លាមគេភ្ញាក់ព្រឺតតែម្ដង
«អុ៎ Tae ហេតុអីមកឈរមុខបន្ទប់របស់ Hyung ស្ងាត់ៗបែបនេះ»Jimin យកដៃដាក់លើទ្រូងខ្លួនឯងទាំងភ័យ អ្នកណាមិនភ័យលេងមកឈរមុខបន្ទប់ស្ងាត់ៗបែបនេះ
«សុំទោស hyung ខ្ញុំភ្លេចគោះទ្វារ»Taehyung ទាំងសំលេងស្អកបន្តិច
«Tae នេះទើបតែមកផ្ទះមែនទេ»Jimin ក្រោយពីសង្កេតឃើញខោអាវលើខ្លួននៅជាឈុតសិស្សនៅឡើយ ទើបសួរ
«បាទខ្ញុំទើបមកពីក្រៅ»Taehyung តបនឹងដើរទៅជិតរាងតូចរបស់ Jimin ម្ដងបន្តិចៗ
«Tae នេះ Tae ផឹកស្រាដែលមែនទេ»Jimin ចេះតែដើរថយក្រោយជារឿយៗ
«បាទខ្ញុំផឹក»Taehyung សម្លឹងរាងតូចមិនព្រិច
«ហើយ.....ហើយចង់ ចង់ធ្វើអី»Jimin សួរទាំងមានអារម្មណ៍ថាភ័យពេលឃើញទឹកមុខរបស់ Taehyung
«hyung យប់នេះខ្ញុំសុំគេងជាមួយ hyung ណា»Taehyung ទាញកាយតូចមកអោបនឹងនិយាយតិចៗក្បែរត្រចៀករាងតូច
«Tae បានៗតែទៅងូតទឹកសិនទៅនឹងអាលញាំបាយហើយចាំមកគេងតាមក្រោយ»Jimin លើកដៃអោបគេវិញទាំងឆ្ងល់ ម៉េចក៏ថ្ងៃនេះគេប្លែកម្លេះ ផឹកស្រាហើយធ្វើទឹកមុខសោកសៅទៀតផង
«បាទ hyung »Taehyung ប្រលែងកាយតូច នឹងដើរដំណើររាងត្រេតទៅបន្ទប់វិញ
«ចាំ hyung ជូនទៅ»Jimin ខ្លាចថាគេនឹងដួលក៏ចូលទៅជួយគ្រាគេទៅបន្ទប់របស់គេ
BINABASA MO ANG
ប្អូនប្រុសសំណព្វចិត្ត🍁💜(complete ✔)
RomanceKim Teahyung X Park Jimin ស្នេហារវាងបងប្អូនប្រុសសាច់ឆ្ងាយមួយគូរ💜
Part 9
Magsimula sa umpisa
