ភាគ8

2.8K 180 0
                                    

នៅក្នុងឃ្លាំងដែលពោរពេញទៅដោយសភាពរញរញៃថែមទាំងមានគ្រឿងអាវុធជាច្រើនបានរៀបំដាក់នៅក្នុងឡានកុងទ័រណឺមួយដែលរៀបនិងចេញយកទៅលក់។ ហើយថែមទាំងមានគ្រឿងញៀនគ្រប់ប្រភេទដែលដាក់នៅក្នុងនោះ ដោយមានមនុស្សជាច្រើនអ្នកបានការពារកន្លែងនោះយ៉ាងល្អត់ម៉ត់ចត់ទៀតផងគ្មានអ្នកណាដែលអាចចូលបានងាយនោះទេ។

«ចៅហ្វាយ លោក Kim ចង់ជួប» អង្គរក្សម្នាក់នោះមកនិយាយប្រាប់ចៅហ្វាយរបស់ខ្លួនដែលកំពុងតែអង្គុយលើកៅអី ជក់បារីធ្វើមិនដឹង។

«អោយគាត់ចូលមក» Jang soojiបោះបារីចោលហើយជាន់ឈ្លីវារួច ក៏យកកែវស្រាក្រមមកក្រេប។

«សួស្តី លោកKimអញ្ចើញអង្គុយ» Jang soojiប្រញាប់ស្វាគមន៏លោកKimព្រោះគេគឺជាដៃគូរដ៏ល្អ។

«តើថ្ងៃនេះថ្នាំញៀនចូលបានប៉ុន្មានហើយ» លោកKimប្រញាប់សួររឿងនៅទៅsoojiព្រោះគាត់មិនចង់នៅកន្លែងនេះយូរប៉ុន្មានដែល។

«គឺចូលច្រើនណាស់ តើលោកKimចង់យកប៉ុន្មានដែល» Soojiសួរទៅកាន់លោកKim

«គឺយើងយកដូចរាល់ដងនិងណា៎» លោកKimប្រាប់គេហើយក៏ដកលុយដ៏ច្រើនទៅអោយSooji

«ខ្ញុំអរគុណហើយណា៎» Soojiនិយាយអរគុណហើយដៃរបស់គេក៏ប្រញាប់ឆក់យកលុយពីលោកKimយ៉ាងលឿនបំផុត

«Taeyangអោយកូនចៅមកយកថ្នាំញៀនដាក់ឡានទៅ» លោកKimប្រាប់ទៅកូនប្រុសរបស់គាត់ដែលកំពុងតែឈរមើលគាត់។

«បាទប៉ា» Taeyangងក់ក្បាលហើយក៏ដើរចេញទៅប្រាប់កូនចៅដែលរងចាំនៅខាងក្រៅ។

«អញ្ចឹងយើងទៅសិនហើយណា ក្មួយប្រុសSooji» លោកKimប្រញាប់និយាយលាទៅកាន់soojiហើយក៏ដើរចេញទៅ។

នៅពេលដែលលោកKimដើរចេញ Soojiក៏យកលុយដែលលោកKimនោះមករាប់ ព្រោះខ្លាចមិនគ្រប់ចំនួន។

Jungkookគេកំពុងតែយកកន្សែងមកជ្រលក់ទឹក ដើម្បីជូតខ្លួនអោTaehyung ព្រោះកម្តៅរបស់Taeវាក្តៅខ្លាំងណាស់ទើបគេឈរអោបដៃមិនកើតនោះទេ ទោះគេដឹងថាម្នាក់នេះជាប់សាច់ឈាមដែលជាឃាតករក៏ដោយ។

«អឹម...» Jungkookចាប់ផ្តើមដោះអាវអោយTae ពេលនោះគេក៏បើកភ្នែកឡើងព្រោះគេគ្មានកំលាំងនៅក្នុងខ្លួននោះទេ ភ្នែករបស់គេក៏ព្រាលមើលក៏មិនសូវច្បាស់នោះដែរ។

ភ្លើងស្នេហ៏ ក្នុងតំណក់ឈាម (ចប់)Where stories live. Discover now