ភាគ៧

2.8K 190 0
                                    

ព្រឹកថ្ងៃថ្មីក៏ចូលមកដល់ Taehyungដែលកំពុងតែឈឺចាប់ពេញខ្លួនប្រាណដោយសារតែការធ្វើទារុណកម្មរបស់Jungkook។ ហើយច្រវាក់ដែលមានបន្លាជាប់ទៅនិងជើងរបស់គេវាកាន់តែរិតជើងរបស់កាន់តែខ្លាំងដែលធ្វើអោយបន្លានោះចាក់ចូលជើងរបស់Taeធ្វើអោយឈាមហូរកាន់តែច្រើនមកស្ទើរតែអស់ឈាមចេញពីខ្លួនទៅហើយ។

«ជីវិតរបស់ខ្ញុំគ្មានទេពាក្យដែលថាត្រលប់ក្រោយព្រោះមកដល់ដំណាក់កាលនេះហើយ» Taeនិយាយដោយសម្លឹងមើលឈាមដែលហូរមកដូចជាទឹក។

«ទឹក..» Taeស្រាប់តែឃើញទឹកមួយកែវដែលនៅលើតុនោះគេក៏ប្រញាប់វាទៅយកទឹកនោះ ប៉ុន្តែនៅពេលដែលជិតដល់ហើយច្រវាក់នោះវាក៏ចាប់ផ្តើមរិតជើងរបស់Taeទ្វេដង ធ្វើអោយTaeប្រញាប់យកដៃឈោងកែវទឹកនៅលើតុនោះប៉ុន្តែចាប់បានកែវទឹកហើយស្រាប់តែវារអិលធ្លាក់ធ្វើអោយចំក្បាលរបស់Taeបែកកែវនោះខ្ចាយព្រាត។

«....ហុឹ» Jungkookដែលកំពុងតែមើលសប្បាយភ្នែកនោះស្រាប់តែរត់មកជួយគេនៅពេលដែលTaeកំពុងតែដេកនៅលើអំបែងនិងឈាមដ៏ក្រហមច្រាលយ៉ាងច្រើន Jungkookក៏ប្រញាប់យកសោរច្រវាក់ចេញពីក្នុងហោប៉ៅរបស់គេមកចាក់ ហើយក៏លើកTaeឡើងទៅបន្ទប់របស់គេដើម្បីលាងរបួសអោយគេ ទោះគេស្អប់Taehyungដល់ឆ្អឹងមែនប៉ុន្តែនៅពេលដែលឃើញTaeបែបនេះ គេមិនអាចអោបដៃបិតភ្នែកបានឡើយ ព្រោះTaeជាអ្នកទទួលរងទារុណកម្មរបស់គេយ៉ាងសាហាវ។

«ហុឹម...ហេតុអីបានជាខ្ញុំត្រូវជួយគេ គ្រួសាររបស់គេជាអ្នកសម្លាប់ប៉ារបស់ខ្ញុំយ៉ាងសាហាវ» សំណួរមួយនេះតែងតែដក់ជាប់នៅក្នុងក្បាលរបស់Jungkookជានិច្ច។

«អ្វីៗគ្រប់យ៉ាងដែលប៉ាមានឈាមជាសត្វតិរិច្ឆានរបស់ឯងត្រូវតែមើលកូនប្រុសររបស់គេឈឺចាប់ដូចជាខ្ញុំឈឺចាប់ដោយសារតែប៉ារបស់ឯងដែល» Jungkookនិយាយដោយអួលដើមក ហើយក្តាប់ដៃយ៉ាងណែនសម្លឹងមើលទៅTaeដែលកំពុងតែសន្លប់នៅលើគ្រែ។

Jungkookសម្លឹងមើលទៅនាឡិកាដែលជាប់និងដៃរបស់គេវាជិតដល់ម៉ោងហើយ ហើយគេក៏ប្រញាប់ចុះទៅក្រោមដើម្បីយកឡានបើកទៅកន្លែងធ្វើការរបស់គេ។

JUNGKOOKក្រៅពីគេជាម្ចាស់សណ្ឋាគារហើយគេក៏ជាប៉ូលីសសើបអង្កេតម្នាក់ផងដែរ។ ការងាររបស់គេគឺវាប្រថុយនិងគ្រោះថ្នាក់ណាស់ ប៉ុន្តែគេពិតជាស្រលាញ់ការងារមួយនេះខ្លាំងណាស់។

ភ្លើងស្នេហ៏ ក្នុងតំណក់ឈាម (ចប់)Where stories live. Discover now