ភាគ៥

2.9K 193 4
                                    

ព្រិចបើកៗពេលវេលាបានកន្លងផុតពីខែទៅហើយ ក្តីស្នេហ៏ដែលជុងហ្គុកមានទៅលើថេយុងគឺគ្មានទេ។ ថេយុងគ្រាន់តែជាមនុស្សដែលកំដរអារម្មណ៏គេប៉ុណ្ណោះ។

«ដៃខ្ញុំ...» ថេយុងនិយាយរួចមើលទៅដៃខ្លួនឯងដែលពោរពេញទៅដោយស្នាមនិងរបួសជាច្រើនដោយសារតែស្នាដៃជុងហ្គុកតែម្នាក់គត់ប៉ុណ្ណោះ។

«ហេតុអី? នៅពេលដែលខ្ញុំតែងតែនៅក្បែរគេបេះដូងខ្ញុំតែងតែលោតញាប់បែបនេះ! ប៉ុន្តែជុងហ្គុកគេមិនបានស្រលាញ់ខ្ញុំនោះទេវាគ្រាន់តែជាក្តីស្នេហាតែម្ខាងប៉ុណ្ណោះ» ថេយុងនិយាយរួចមើលទៅលើមេឃ

«ខ្ញុំនឹកលោកប៉ា និងបងប្រុសណាស់» ថេយុងស្រក់ទឹកភ្នែកឥតឈប់ពេលដែលនិយាយពីបងប្រុសរបស់គេម្តងៗ ព្រោះរាល់យប់គេតែងតែនឹកពួកគាត់ទាំងពីរ។

«លោកប្រុសថេយុងអ្នកស្រីមករក» មីងស៊ូដើរចូលមកប្រាប់ថេយុងព្រោះម៉ាក់របស់ជុងហ្គុកបានមករកគេដល់ប៊ូសានផង។

«បាទ! ខ្ញុំទៅហើយ» ថេយុងប្រញាប់រត់ទៅព្រោះដឹងថាម៉ាក់របស់ជុងហ្គុកបានមករកគេ

«ជម្រាបសួរ ម៉ាក់ » ថេយុងគ្រាន់តែមកដល់ភ្លាមក៏ប្រញាប់ជម្រាបសួរម៉ាក់ក្មេកតែម្តង។

«កូននៅទីនេះ សុខសប្បាយទេ» អ្នកស្រីជុនសួរទៅកូនប្រសាររបស់ខ្លួន

«បាទ! ម៉ាក់ខ្ញុំនៅទីនេះពិតសប្បាយខ្លាំងណាស់» ថេយុងនិយាយរៀបរាប់អារម្មណ៏ដែលនៅទីនេះប្រាប់ទៅអ្នកស្រីជុន

«ចុះ! ជុងហ្កុកមានធ្វើបាបកូនទេ» សំនួរនេះគឺតែងតែមាននរហូតអោយតែពេលអ្នកស្រីជុនមករកថេយុង

«គឺគ្មានទេម៉ាក់ គេមិនបានធ្វើបាបខ្ញុំទេ!»

«កុំកុហកម៉ាក់អី! អាកូននិងចាំមើលចាត់ការវាចេញម្តង» អ្នកស្រីជុនពិតជាខឹងនិងជុងហ្គុកខ្លាំងណាស់ដែលហ៊ានធ្វើបែបនេះមកដាក់ថេយុង

«....» ថេយុងមិននិយាយអ្វីក៏យកដៃដែលរលាកទឹកក្តៅនោះលាក់នៅខាងក្រោយ

«មិនបាច់លាក់ម៉ាក់ទេ! ម៉ាក់ឃើញហើយ ថេយុងបើសិនជាកូនទ្រាំនិងគេមិនបានទេកូនចេញពីគេចុះម៉ាក់មិនថាអីទេ

ភ្លើងស្នេហ៏ ក្នុងតំណក់ឈាម (ចប់)Where stories live. Discover now