«មិនមែនកំហុសរបស់ឯងទេ Bunny កុំគិតចឹងអី»Taehyung ប្រញាប់លួងលោម Jungkook ខ្លាចគិតថាខ្លួនជាដើមហេតុ
«ហ៉ើយ....ចឹងតើបាន Jimin ប្លែកណាស់»Suga
«អឺខ្ញុំសុំទៅមុនហើយ»Jhope ក្រោយពីទទួលបាន សារក៏ប្រញាប់ងើបចេញទៅ
«គាត់ទៅណា hyung »Taehyung សួរនឹងតាមដំណើររបស់ Jhope
«គឺទៅរកសិស្សប្អូនជាទីស្រលាញ់នោះអី»Jin ក្រវីក្បាលហើយងាកមកបឺតទឹកក្រូចរបស់ខ្លួនវិញ
«ចឹងចាំចេញពីរៀន ខ្ញុំជិះឡានក្រុងក៏បានកុំអោយពិបាកដល់ hyung »Jungkook និយាយមិនមែនអន់ចិត្តទេតែខ្លាច Jimin ខឹងនឹងខ្លួន
«មិនអីទេ ជិះជាមួយ Taehyung ទៅចំណែក Jimin ចាំ hyung អ្នកជូនទៅ»Suga និយាយធ្វើអោយ Taehyung មើលទៅគេទាំងជ្រួញចិញ្ចើម
«មិនអីទេ hyung ខ្ញុំចេះគិតគូរហើយគាត់ជាបងប្រុសខ្ញុំ»Taehyung តបទៅវិញមិនចង់អោយ Jimin ទៅជាមួយនឹង Suga
«ប្រយ័ត្ន Jungkook របស់ឯងអន់ចិត្ត»Suga និយាយរបៀបលេងសើច
«កុំពិបាកអីជិះឡានក្រុងពីរនាក់យើងល្អជាង»Jin និយាយបែបហីៗ
«ខ្ញុំអត់មានអីត្រូវអន់ចិត្តទេ»Jungkook ប្រកែក
«បានហើយតោះទៅថ្នាក់ដល់ម៉ោងចូលរៀនហើយ»Suga និយាយហើយក៏ងើប ទៅពីរនាក់ Jin បាត់នៅសល់តែ Jungkook and Taehyung
«គ្រប់គ្នានិយាយអីខ្ញុំមិនសូវយល់ទេ»Jungkook ងាកទៅមើលមុខរបស់ Taehyung
«មិនអីទេតោះទៅថ្នាក់»Taehyung ញញឹមហើយក៏ នាំគ្នាទៅថ្នាក់
Skip ~~
ដូចដែលនិយាយគ្នាចេញពីរៀន Jimin ក៏ដើរចេញទៅមុនជាមួយ Jin ដើរសំដៅទៅចំណតឡានក្រុង ពួកគេដើរបណ្ដើរនិយាយលេងសើចជាមួយគ្នាបណ្ដើរ មើលទៅ Jimin សប្បាយចិត្តណាស់មិនដូចពេលរៀនទេគេអង្គុយស្ងៀមដូចរូបចម្លាក់ចឹងធ្វើអោយ Taehyung ដែលតាមមើលមានអារម្មណ៍អន់ចិត្តនឹងខូចចិត្តយ៉ាងខ្លាំង.....
Vmin home
មកដល់ផ្ទះ Jimin ក៏ឡើងទៅផ្លាស់សម្លៀកបំពាក់ហើយកីចុះមកធ្វើម្ហូបដូចរាល់ដង
Taehyung ក្រោយពីជូន Jungkook ទៅផ្ទះហើយគេក៏មកផ្ទះតែម្ដងមកដល់ក៏ឃើញរាងតូចកំពុងធ្វើម្ហូបនៅក្នុងផ្ទះបាយ
ВЫ ЧИТАЕТЕ
ប្អូនប្រុសសំណព្វចិត្ត🍁💜(complete ✔)
Любовные романыKim Teahyung X Park Jimin ស្នេហារវាងបងប្អូនប្រុសសាច់ឆ្ងាយមួយគូរ💜
Part 8
Начните с самого начала
