«អួយ៎...ឈប់ទៅ»Man ស្រែកព្រោះឈឺនឹងតដៃរាងក្រាស់មិនកើត
«Tae បានហើយៗ»Jimin ចូលទៅឃាត់នឹងទាញ រាងក្រាស់ចេញពីប្រុសម្នាក់នោះ
«hyung លែងខ្ញុំ»Taehyung ស្រែកដាក់រាងតូច
«Tae បានហើយប្រយ័ត្នគេស្លាប់»Jimin នឹងតែអោបរាងក្រាស់មិនព្រមអោយគេវៃទៅប្រុសម្នាក់ នោះទៀតទេព្រោះប្រុសម្នាក់នោះសន្លប់បាត់ទៅហើយ
«ហឹស មកទៅផ្ទះ»Taehyung គំរួសគំរើយដាក់នឹងទាញដៃរាងតូចចូលឡាន«ចូលទៅ»នាយសម្លុត
«....»Jimin មិនមាត់ក៏ធ្វើតាមទាំងអន់ចិត្ត
នៅតាមផ្លូវគ្មានអ្នកណានិយាយអីមួយមាត់ទេម្នាក់ៗ ស្ងាត់រាងខ្លួនរហូតដល់ផ្ទះ
ងឺត....
មកដល់ផ្ទះ Taehyung ក៏ចុះពីឡានដើរចូលផ្ទះទាំងមិនមាត់ រករាងតូចអីបន្តិច
ក្នុងផ្ទះ
«Tae»Jimin ដោយឃើញថារាងក្រាស់ស្ងាត់ក៏ស្ដីឡើង
«យ៉ាងម៉េច»Taehyung ឆ្លើយសំលេងធំប្រៀបដូចសម្លុតទៅរាងតូចធ្វើអោយអ្នកស្ដាប់មានអារម្មណ៍ថាដូចអ្នកណាយកកាំបិតមកចាក់ទ្រូងរបស់គេ
«មិនមានអ្វីទេ»Jimin ខាំមាត់ទប់ទឹកភ្នែកកុំអោយហូរពេលរាងក្រាស់ឆ្លើយនឹងខ្លួនបែបនេះ ទើបបែខ្លួន រៀបនឹងឡើងទៅបន្ទប់តែក៏ត្រូវរាងក្រាស់ទាញដៃមកវិញ
«នេះ hyung មិនដឹងថាខ្លួនខុសទេហេស៎»Taehyung សម្លុតរាងតូច
«ខុសរឿងអី»Jimin
«ខុសរឿងអីហឹស....ខ្ញុំប្រាប់អោយ hyung ចាំនៅសាលាតែមួយភ្លេត hyung បែជាដើរមកផ្ទះ នេះមិនសម្ដីខ្ញុំហើយ hyung នៅធ្វើមិនដឹងរឿងទៀតហេស៎»Taehyung ស្រែកដាក់រាងតូចខឹង គេប្រាប់អោយខាំតែរាងតូចបែបជាមិនព្រមចាំ សុខចិត្តដើរទៅម្នាក់ឯងរហូតដល់មានរឿង
«ជាកំហុស hyung ឬ Tae»Jimin សួរទាំងហួសចិត្តទឹកភ្នែកហូរមករឹមៗ ទុកគេនៅសាលា ម្នាក់ឯងរហូតដល់សិស្សចេញពីសាលាអស់គ្មានសល់ សល់តែគេម្នាក់ឯងឡានក្រុងក៏ហួសម៉ោងត្រូវចេញទើបគេសម្រេចចិត្តដើរចេញទៅផ្ទះតែម្ដង នេះនៅមកចោទថាជាកំហុសគេទៀត
YOU ARE READING
ប្អូនប្រុសសំណព្វចិត្ត🍁💜(complete ✔)
RomanceKim Teahyung X Park Jimin ស្នេហារវាងបងប្អូនប្រុសសាច់ឆ្ងាយមួយគូរ💜
Part 7
Start from the beginning
