ភាគទី 16

2K 91 0
                                    

5 months later

ធ្វើលេង

ពេលនេះម៉ោង12អាធ្រាតទៅហើយជុងគុកងើបដើរលបៗ ចូលបន្ទប់ទឹលផ្លាស់សម្លៀកបំពាក់ពណ៌ខ្មៅងងឹតឈឹង សូម្បីតែមុខក៏ពាក់ម៉ាស់និងមួកពណ៌ខ្មៅដែរ

គេប្រើលុយជួលមនុស្សសើុបពីប្រវត្ដិរបស់គ្រួសារផាកនិងគ្រួសារកាងអស់លុយមិនចេះតិចពេលនេះដល់ពេលត្រូវបញ្ជូនពួកមនុស្សដែលសម្លាប់អ្នកផ្ទះរបស់ពួកគេទៅឋាននរកហើយ

ជុងគុកចេញពីបន្ទប់សណ្ឋាគារស្ងាត់ៗក្រែងលោថេយ៉ុងភ្ញាក់ ដោយក្នុងដៃកាន់កាបូបតូចមួយដែលសុទតែជាគ្រាប់បែក គ្រប់ប្រភេទ ចំណែកនៅលើខ្លួនសៀតកាំភ្លើងនិងកាំបិត ស្នៀត រួមទាំងគ្រាប់កាំភ្លើងជាច្រើនបង់

ពេលជុងគុកចេញទៅបាត់ថេយ៉ុងងើបអង្គុយដកដង្ហើមធំ ទើបរៀបចំស្លៀកខោខ្មៅរលុងជាមួយអាវខ្មៅហូតឌី ហើយពាក់ម៉ាស់ពណ៌ខ្មៅមួយជាន់ទៀតទើបចុះទៅក្រោម ជួលម៉ូតូធំជិះចេញទៅដោយមិនភ្លេចយកកូនកាំបិតដែលដូចទៅនឹងរបស់ជុងគុកនិង ដំបងបេសបលទៅជាមួយ

សំណាងគេលួចបើកកុំព្យូទ័ររបស់ជុងគុកមើលទាន់ ដឹងថាគោលដៅរបស់គេគឺជានរណានៅកន្លែងណាទុកថាឆ្លាតដែរ

ជុងគុកផ្លោះរបងចូលផ្ទះរបស់គ្រួសារកាងដែលធំដូចវាំងស្ដេចពេលចាត់ការអ្នកយាមទ្វារពីរនាក់ចុងក្រោយរួចគេដើរចូលទៅក្នុងផ្ទះទាំងមិនឮសំឡេងទើបដើរទៅចាក់ សោរបើកទ្វារតាមបន្ទប់សំលេះចោលមិនឲ្យសល់ម្នាក់

ពេលចាត់ការគ្រួសារត្រកូលកាងចោលអស់ ជុងគុកចុះមកក្រោមអង្គុយលើសាឡុងបន្ទប់ទទួលភ្ញៀវ រងចាំវត្តមានរបស់កាង តេហ៊ុន ចូលមក

លោកកាងពេលលេងស្រីអស់ចិត្តទើបត្រឡប់មកផ្ទះ ចូលមកដល់ក្នុងផ្ទះភ្លាមគេធាក់ទ្វារចូលទាំងកំហឹងេព្រោះគ្មានអ្នកយាម បើកទ្វាររបងឲ្យ ដៃឈោងបម្រុងនឹងបើកភ្លើងស្រាប់តែឆ្វាច់

គេទប់ឈាមដែរហូរចេញពីបំពង់កដួលគ្រឹបលុតជង្គង់នៅចំពោះមុខមនុស្សឈុតខ្មៅទាំងភ្នែកព្យាយាមសម្លឹងមើលមុខឃាតករ

មិនឲ្យគេឈឺយូរជុងគុករូតកាំបិតឲ្យវែង វាត់ម្ដងទៀតធ្វើឲ្យក្បាលរបស់ឃាតករដែលសម្លាប់ឪពុកម្ដាយរបស់ខ្លួនដាច់ក្បាលប្រកាច់នៅនឹងកន្លែង

ជុងគុកដាក់គាប់បែកកំណត់នាទីនៅគ្រប់បន្ទប់មួយគ្រាប់ទៀតដាក់នៅជាប់ខ្លួនរបស់ កាង តេហូ ទើបទៅបើកហ្គាសនៅក្នុងផ្ទះបាយចោលហើយដើរចេញមករកម៉ូតូដែលខ្លួនចតទុកទើបចុចប៉ូតុងនៅក្នុងទូរសព្ទ័

ទើបបើកម៉ូតូចេញទៅសំដៅទៅកំពង់ផែត្រកូលគីមវិញម្ដង គេឈប់ម៉ូតូនៅមុខផ្លូវចេញចូលហើយបោះគ្រាប់បែកផ្សែងរួមទាំងផាវគ្រាប់បែកដែលផ្ទុះលាន់សំឡេងដូចគ្រាប់បែក ធ្វើឲ្យអ្នកយាមរួមទាំងកម្មកររត់ចេញមកក្រៅគ្រប់គ្នា

បងប្រុសរបស់ គីម ជីយ៉ុង ទទួលដំណឹងភ្លាមប្រញាប់រៀបចំខ្លួននាំកូនចៅសឹងតែទាំងអស់ទៅមើលកន្លែងកើតហេតុដើម្បីចាត់ការនរណាដែលហ៊ានប្រហើនចង់បំផ្ទុះកន្លែងរកសីុរបស់គេ

ទៅដល់កំពង់ផែឃើញកម្មកររួមទាំងកូនចៅដែលគេទុកឲ្យយាម នោះនៅឈររងចាំឡានទឹកមកពន្លត់ព្រោះគិតថា ជាគ្រាប់បែកច្បាស់ជាបង្ករឲ្យមានភ្លើងឆេះជាមិនខាន

ចំណាយពេលជិតពីរម៉ោង ពេលនេះម៉ោង4ជិតភ្លឺទៅហើយផ្សែងនៅតែមិនបាត់ទើបគេដឹងថាជាគ្រាប់បែកផ្សែង 

គេបកត្រឡប់មកផ្ទះវីឡាវិញពេលចាត់ចែងឲ្យកូនចៅឆែកកាមេរ៉ាសុវត្ថិភាពបានតម្រុយខលទៅប្រាប់គេភ្លាម

ចូលទៅដល់ក្នុងវីឡាគេបើកទ្វារបន្ទប់សៀវភៅបង្វិលមួលបើកទ្វារទៅផ្លូវក្រោមដីឡើងឡានដែលចតទុកនៅជិតនោះបើកចេញទៅ ត្រូវចំណាយពេលយូរគួរសមទើបដល់ ភូមិគ្រឹះចាស់មួយដែលមើលពីខាងក្រៅដូចជាផ្ទះដែលគេបោះបង់ ចោលតែខាងក្នុងមានការរៀបចំយ៉ាងប្រណិត

វាជាផ្ទះចាស់របស់គ្រួសារជុនដែលត្រូវគេទុកចោលតាំងតែពីរឿងគ្រោះថ្នាក់ចរាចរណ៍បន្តបន្ទាប់គ្នារបស់មនុស្ស នៅក្នុងផ្ទះ គ្រប់គ្នាសុទតែគិតថាថេយ៉ុងនិងជុងគុកស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍កាលឆ្នាំនោះដូចគ្នា

ហេស្រីបឿនមកទីនេះធ្វើអី?
មករកឡាំឌួយ

To be continued v_v

Step Daddy (completed) Where stories live. Discover now