ភាគទី 4

2.4K 110 0
                                    

ទម្រាំរងចាំអ្នកស្រី ជុន មកដល់ទីនេះវិញគឺអាទិត្យក្រោយឯណោះ ដូច្នេះនៅក្នុងផ្ទះទាំងមូលមានតែមនុស្ស3នាក់ស្នាក់នៅទេ ថេយ៉ុង ជុងគុក និង ជីយ៉ុង

ម៉ោង7យប់ដល់ពេលដែលត្រូវញាុំបាយល្ងាចល្មមថេយ៉ុងធ្វើម្ហូប3មុខសម្រាប់ខ្លួនឯងនិងកូនប្រុស ចំណែកជីយ៉ុងត្រូវញាុំបាយល្ងាចដែលអ្នកបម្រើធ្វើឲ្យ

ថេយ៉ុងឡើងទៅបន្ទប់របស់ជុងគុកហើយត្រឡប់មកតុបាយ វិញដោយក្មេងតូចនៅឱបក របស់ខ្លួននៅលើខ្នង មកដល់តុបាយជីយ៉ុងអង្គុយញញឹមមកឪពុកកូនទាំងពីរនាក់ទាំង លាក់គំនួចព្រមទាំងនិយាយថាចង់ចូលរួមតុជាមួយដើម្បីបង្កើន ភាពស្និតស្នាល ព្រោះត្រូវរស់នៅជាមួយគ្នាយូរតទៀត

ពាក្យសម្ដីលែបខាយនិងក្រសែភ្នែកឈ្លានពានបង្កប់ន័យរបស់គេ គេចមិនផុតពីភ្នែករបស់ក្មេងតូចទេ

គេក្ដាប់ដៃតូចៗឡើងប៉ោងសសៃ សង្ក្រៀតធ្មេញក្រឺតក្រត កែវភ្នែករឹងកំព្រឺសសម្លក់ទៅកាន់លោកគ្រូកម្លោះ ដូចបីសាចចាប់ជាតិ

តែក៏ផ្លាស់ប្ដូរទៅជាស្លូតបូតភ្លាមៗពេលខ្លួនលោតចុះពីលើ កៅអីមកតោងឡើងអង្គុយនៅលើភ្លៅរបស់ថេយ៉ុង ហើយទាញចានបាយរបស់ថេយ៉ុងមកញាុំ

គុកគីមិចមិនញាុំបាយរបស់កូន
អូនចង់ញាុំចានរបស់ប៉ា

ជុងគុកគួរឲ្យស្រលាញ់ដល់ហើយ តែជុងគុកធំហើយគួរតែរៀនញាុំបាយរបស់ខ្លួនឯង យករបស់មនុស្សចាស់ញាុំមិនមែនជាក្មេងល្អទេ ជីយ៉ុងលូកមាត់និយាយជាមួយដើម្បីកុំឲ្យក្មេងតូច រំខានដល់ផែនការរបស់ខ្លួន ព្រោះមើលទៅក្មេងនេះមិនធម្មតាទេ
លោកគ្រូដឹងថាថ្នាំសម្រើបនិងថ្នាំងងុយគេងមានរសជាតិនិងក្លិនខុសគ្នារបៀបមិចទេ

មិនដឹងទេ ជីយ៉ុងមិនមាត់នៅតែរក្សាទឹកមុខញញឹមដូចដើម
សូម្បីតែក្លិនរបស់ថ្នាំក៏មិនដឹងដែរ នៅចង់មកធ្វើជាគ្រូបង្រៀន ផ្នែកឱសថដល់ខ្ញុំទៀតយល់ល្អលាឈប់ឲ្យហើយទៅ ជុងគុកនិយាយសម្ដីកូនក្មេងបែបចចេសរឹងរូស យល់តែខ្លួនឯង

លោកគ្រូ មិនមែនបង្រៀន ហើយពិសោធជាក់ស្ដែងនោះទេ
ជីយ៉ុងនិយាយស្ដីធម្មតា ហាក់គ្មានអារម្មណ៍ថាភិតភ័យអ្វីសូម្បីតែបន្តិច
ពិតមែនតែខ្ញុំដឹង ថែមទាំងបានភ្លក់រសជាតិរបស់វាទៀតផង

Step Daddy (completed) Where stories live. Discover now