ភាគទី 10

2K 98 0
                                    

ថេយ៉ុងលាដៃដាក់ចំពោះមុខយន្តស៊ូដូចជាកំពុងទារអ្វីម្យ៉ាង

រកស្អី
ទូរស័ព្ទនៅមានកាតក្រេដីតទៀតឲ្យមក

ងាប់ ចុះមកដល់ទីនេះវាមកមែនទេហើយអត់យកលុយមកតាមខ្លួនទេមកដល់សុតតែអាមេរិក
អាន្រែតសីុនំនេះវីុ អញបោះចោលខ្ទេចអស់ហើយនៅក្នុងនោះគេដាក់ ជីភីអេសតាមដាន

ហក យកទៅគេត្រៀមទុកឲ្យយូរួចហើយ
ល្អអាកូនចៅ

តិចចាប់ក្រញិចយំទាំងឪមួយទៀតទៅគ្រាន់ប្រាប់
អឺ សុំទោសកូនអញភ្លាមយំឡើងចង់ហើមភ្នែកហើយ

ជុងគុកហា ឲ្យពូសុំទោសណាមកពីក្មួយគួរឲ្យខ្នាញ់ពេកទើបថើបយកៗបែបនេះ ហេះ ហេះ

ជុងគុកមិនស្ដីតបមុខក៏មិនមើលផង

គុកគីកុំខឹងលោកពូអីកូនគាត់ធ្វើលេងតើ បើនៅខឹងគាត់ចាំប៉ាទាត់គាត់ឲ្យល្អទេ

និយាយចប់ ថេយ៉ុងពរជុងគុកហើយដេញទាត់គូទរបស់យន្តស៊ូពេញបន្ទប់ ធ្វើឲ្យជុងគុកសើចកក្អឹក

គ្រប់គ្នាអង្គុយចុះនៅលើសាឡុងព្រោះរត់ហត់ចង់ធ្លាក់អណ្តាត

ជុងគុកស្អែកនេះប៉ាត្រូវទៅស្តាតប្រកួតកូននៅទីនេះជាមួយពូយន្តស៊ូឮទេប៉ាទៅឆាប់មកវិញទេ ថេយ៉ុងកុហកព្រោះដឹងច្បាស់ណាស់បើប្រាប់ថាទៅពេញមួយថ្ងៃ ច្បាស់ជាយំឱបជើងស្អិតតាមទៅមិនឲ្យទៅក៏ទៅខ្លួនឯងទាល់តែបានដែរ

បាទ
ប្ដីប៉ាឆ្លាតជាងគេ

ថេយ៉ុងលើកជុងគុកមកថើបនៅមុខយន្តស៊ូធ្វី ឲ្យអ្នកកំពុងមើលនោះស្រឡាំងកាំងស្អីគេប្ដី ជុងគុកជាប្ដីរបស់ថេយ៉ងអញ្ចឹងហេស

មើលស្អីយប់ហើយទៅគេងទៅ ជីណាញ ខ្លួន
អឺ ហ្គូតណាយម៉ាក់ជុងគុក

យន្តស៊ូរត់សំដៅទៅទ្វារបិទគ្រិបមិនដល់ពីរវិនាទីផង ឆ្នាស់ទាំងឪទាំងកូន

ថេយ៉ុងនាំជុងគុក ទៅងូតទឹកជាមួយគ្នារួចទើបស្លៀកឈុតគេងយប់ដូចគ្នាទើបឡើងទៅគេងនៅលើគ្រែទាំងពីរនាក់រហូតដល់លង់លក់រៀងខ្លួនទាំងឱបគ្នាជាប់

ព្រឹកថ្ងៃថ្មីជុងគុកបើកភ្នែកមកមិនឃើញថេយ៉ុងនៅក្នុងបន្ទប់ តែក៏មិនរកទើបបើកទ្វារបន្ទប់គេងចេញមកឃើញគ្រប់យ៉ាងស្ងាត់ជ្រងំ សំឡេងគោះទ្វារបីពេលនោះក៏បើកបង្ហាញឲ្យឃើញយន្តស៊ូរួមជាមួយអ្នករុញរទេះអាហារមកជាមួយ

អ្នកប្រុសតូច លោកប្រុសថេយ៉ុងផ្ដាំផ្ញើឲ្យយកអាហារមកជូនអ្នកប្រុស ហើយបើអ្នកប្រុសអផ្សុកអាចចេញមកខាងក្រៅលេងបានតែអនុញ្ញាតបាននៅតែជាន់នេះទេ

យន្ដស៊ូនិយាយស្ដីយ៉ាងមានរបៀបខុសពីយប់មិញដាច់

ជុងគុកដើរទៅទាញជាយអាវធំរបស់យន្ដស៊ូគ្រវីតិចៗ ហើយធ្វើទឹកមុខគួរឲ្យអាណិតបើកភ្នែកដូចកូនឆ្កែសម្លឹងទៅគេ

អ្នកប្រុសតូចត្រូវការអ្វី?
ពូយន្ដស៊ូនៅម្នាក់ឯងធុញខ្លាំងណាស់ឲ្យអូនទៅតាមពូដែរទៅ អូនសន្យាមិនរំខានពូសង្ហាធ្វើការទេ

យន្ដស៊ូបាក់ចិត្តស្ដូកទើបដឹកដៃជុងគុកឲ្យញាុំអាហារពេល ព្រឹកហើយដឹកដៃចេញមកខាងក្រៅនាំដើរមើលការងារ របស់ខ្លួន ចាត់ចែងតាមទម្លាប់

ពូសង្ហាប៉ាប៉ាទៅប្រកួតដល់ណាទៅ?
ស្តាតអូឡាំពិកនឹងហើយ

អរ ពូសង្ហារអូនងងុយគេងហើយចង់ទៅគេងវិញ
អូខេ ចាំពូជូនទៅ

យន្ដស៊ូជូនជុងគុកមកដល់បន្ទប់ឲ្យគេគេងស្រួលបួលទើបបិទ ទ្វារចេញទៅវិញ

ជុងគុកពេលឮសំឡេងបិទទ្វារភ្លាមក្រោកភ្លែតទាញ យកកុំព្យូទ័រមក ស្វែងរកទីតាំង ពេលឃើញហើយ ក៏រៀបចំស្លៀកពាក់ខោអាវដែលពាក់មកពេលចុះពីលើយន្ដហោះ ទាញសក់មកពាក់ត្រឹមត្រូវ ទើបស្រវ៉ាកាតាបរូបតុក្កតាដែលស្ពាយមកដោយមិនភ្លេចយកកាបូបលុយដែលថេយ៉ុងទុកឲ្យនៅលើតុជិតគ្រែគេងមកដាក់ក្នុងកាតាបទើបដើរចេញទៅ

ថេយ៉ុងពេលនេះនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ មិនទាន់បានបើកទូរផងសំឡេងទូរសព្ទ័រោទ៍គេក៏បែរខ្លួនប្រុងនឹងទៅយកតែត្រូវជីយ៉ុងដណ្ដើមបានមុន

To be continued >_<

Step Daddy (completed) Where stories live. Discover now