«ពួកឯងខ្លាចចាញ់»Yukon គំហក
«មនុស្សដូចពួកយើងមិនដែលទេ....តែសួរថារាល់ដងពួកឯងដែលឈ្នះទេ»Taehyung ញញឹមចំអក
«បានហើយចាប់ពីថ្ងៃនេះទៅយើងនៅរាងខ្លួនបើពួកឯងមិនពេញចិត្តប្ដូរសាលាទៅ»NamJoon
«ពួកឯងជាម្ចាស់សាលាឬ»Using
«តែយើងជាកូនម្ចាស់សាលា»Jungkook រត់មកហើយនិយាយដាក់ពួកគេ
«ហឹសអាក្មេងរំអួយ»Using លើកដៃរុញរាងតូចតែក៏ត្រូវដៃរបស់ NamJoon ចាប់ជាប់
«បើចង់រៀនទីនេះកុំមកពាក់ព័ន្ធនឹងពួកយើងទៀត»NamJoon រុញដៃគេចេញហើយពួកគេក៏នាំគ្នាចេញទុកអោយក្រុមរបស់ Eunsuk ឈរទាំងខឹង...
Skip ~~
ដល់ម៉ោងចេញទៅផ្ទះពួកសិស្សក៏នាំគ្នាបំបែកផ្លូវរាងៗខ្លួន
«Jimin hyung យើងទៅផ្សារល្អទេ»Taehyung សួរពេលកំពុងបើកឡាន
«Tae ចង់ទិញអី»Jimin ងាកមើលមុខរាងក្រាស់
«ចង់ទិញសម្លៀកបំពាក់ថ្មីព្រោះជិតដល់ខួបកំណើត របស់ Jungkook ហើយ»Taehyung
«តាមចិត្តរបស់ Tae ចុះ»Jimin ងាកមុខទៅមើលទេសភាពក្រៅឡាន
«Hyung កើតអីទឹកមុខមិនល្អសោះ»Taehyung ចាប់ដៃរបស់រាងតូចតែត្រូវរាងតូចដកដៃចេញ
«មិនអីទេសបើកឡានទៅ»Jimin តបទាំងមុខស្មើហើយក៏ងាកទៅមើលទេសភាពខាងក្រៅទៀត
Taehyung មិនមាត់គេលួចអន់ចិត្តពេលឃើញរាងតូចបែបនេះតែក៏ត្រូវទ្រាំចាំអោយដល់ពេលវេលា សមស្របជាងនេះ....
មកដល់ផ្សារ Taehyung ដើរមើលខោអាវស្ទើតែគ្រប់ហាងតែមិនត្រូវចិត្តសូម្បីមួយ
«Tae រើសបានឬនៅនេះយប់ហើយណា»Jimin និយាយទាំងមុខធុញទ្រាន់គេចូលមើលស្ទើគ្រប់ហាងហើយតែនៅតែមិនទាន់ត្រូវចិត្តទៀត
«គឺមិនឃើញមានរបស់ត្រូវចិត្តណា hyung »Taehyung
«បើមិនមានទៅវិញទៅ hyung ឃ្លាន»Jimin
«បើចឹង hyung ជួយរើសអោយបន្តិចទៅ»Taehyung
«ស្អែក Tae បបួល Jungkook មកជួយរើស ទៅព្រោះអាចនឹងពេញចិត្តជាង hyung រើសអោយក៏ថាបាន»Jimin និយាយហើយដើរចេញទុកអោយ Taehyung ឈរមើលទាំងអន់ចិត្ត
YOU ARE READING
ប្អូនប្រុសសំណព្វចិត្ត🍁💜(complete ✔)
RomanceKim Teahyung X Park Jimin ស្នេហារវាងបងប្អូនប្រុសសាច់ឆ្ងាយមួយគូរ💜
ប្អូនប្រុសសំណព្វចិត្ត🍁💜
Start from the beginning
