ភាគ២

3.9K 245 0
                                    



សូហ្កាដែលត្រូវជាបងប្រុសជីដូនមួយរបស់ជុងហ្គុកបានមករកគេនៅផ្ទះ ព្រោះគេមិនបានមកផ្ទះនេះយូរណាស់ហើយ។

«បងមករកអីដែល» គ្រាន់តែសូហ្កាដើរចូលផ្ទះភ្លាមនេះគឺជាពាក្យស្វាគមន៏របស់ជុងហ្គុកតែម្តង

«ហា៎! ប្អូនប្រុស គ្រាន់តែបង មកលេងធ្វើមុខអោយសប្បាយតិចមើល» សូហ្កា

« មកអង្គុយសិនមក បងចង់និយាយអ្វីជាមួយខ្ញុំ» ជុងហ្គុក

«ប្រពន្ធរបស់ឯង នៅឯណា» គ្រាន់តែសូហ្កាសួរសំនួរនេះភ្លាមជុងហ្គុកសម្លឹងមើលមុខគេថ្លែតែម្តង

«រកគេមានការអី» ជុងហ្គុក

«គឺ...គ្មានអីទេ តែឯងកុំធ្វើបាបគេពេកណា៎ មើលទៅគេស្លូតបូតគួរអោយអាណិត»

«បងអស់អីនិយាយហើយមែនទេ ទៅផ្ទះបងវិញទៅ» ជុងហ្គុកចង្អុលទៅទ្វាខាងមុខហើយក៏អោយសូហ្កាចេញ

បន្ទាប់ពីសូហ្កាចេញពីផ្ទះរបស់គេហើយជុងហ្គុកក៏ដើរទៅបន្ទប់មើលថេយុង។ នៅពេលដែលដើរបន្ទប់ក៏ឃើញថេយុងរៀបចំខ្លួនរួចរាល់អស់ហើយ ប៉ុន្តែស្នាមជាំ នៅពេញ ក របស់គេតែម្តង។

«ធ្វើអី អោយខ្ញុំញុំា» ជុងហ្គុកប្រាប់ទៅថេយុងដែលកំពុងតែអង្គុយលើគ្រែ

«ចុះ អ្នកបម្រើ លោកមិនប្រើទៅ ម៉េចបានមកប្រើខ្ញុំ» ថេយុងគេនិយាយប្រកែក

«ខ្ញុំចង់ប្រើលោក យ៉ាងម៉េចលោកហ៊ានប្រកែកនិងខ្ញុំផងហ្អេ៎» ជុងហ្គុកនិយាយហើយក៏យកដៃទៅចាប់ថ្គាមTae ពេញមួយទំហឹង

«លោកលែងខ្ញុំទៅ! ខ្ញុំទៅធ្វើក៏បានដែរ» ថេយុងនិយាយចប់ភ្លាមជុងហ្គុកក៏ប្រលែងដៃរបស់គេដែល

បន្ទាប់មកថេយុងក៏ដើរចេញពីបន្ទប់ដើម្បីទៅធ្វើអាហារអោយសាតានម្នាក់នោះបើមិនអញ្ចឹងស្លាប់មិនខានទេ។

«ហើុយ អោយខ្ញុំធ្វើម្ហូបស្អី បើខ្ញុំមិនចេះធ្វើម្ហូបផងហ្នឹង ហើយម៉ោង8កន្លះហើយ នាំតែខ្ញុំធ្វើហើយម៉ោងជិត១០ » ថេយុងនិយាយផងធ្វើម្ហូបបណ្តើរ រហូតទាល់តែម្ហូបឆ្អិនគេក៏ដួសដាក់ចាន។

«ជុងហ្គុកមកញុំាបាយ» ថេយុងស្រែកហៅជុងហ្គុកពីជាន់ក្រោម មក

ភ្លើងស្នេហ៏ ក្នុងតំណក់ឈាម (ចប់)Where stories live. Discover now