Unexpected feeling 💙🐼

Start from the beginning
                                        

"នេះឲ្យខ្ញុំមក! ខ្ញុំជួយយួរឲ្យ!!"។  សម្លេងគេក៏បន្លឺឡើងទើបខ្ញុំភ្ញាក់ខ្លួនបន្តិចហើយក៏ហុចឲ្យរបស់គេ។

បន្ទាប់ពីការអាំងសាច់គា្នជុំគ្នាដល់សប្បាយបានបញ្ចប់ហើយនោះ! ចាស់ៗក៏ជជែកគ្នាលេងហើយវាបង្កជាបរិយាកាសធុញថប់ដល់ខ្ញុំដែលមិនដឹងជានិយាយអីគិតតែអង្គុយស្ញេញៗដូចមនុស្សឆ្កួតហើយខណៈនោះខ្ញុំក៏លួចដៀងសម្លឹងមុខរបស់ Jaesoo ប្រុសដែលប្រែប្រួល 180 ដឺក្រេនេះក៏ឃើញថាទឹកមុខគេមិនខុសពីខ្ញុំដែរ។

"គឺនេះកូន Jae ! នាំ Sena ទៅលេងសួនផ្កាខាងក្រោយផ្ទះទៅ! កុំឲ្យអផ្សុកចឹងអី! តោះទៅកូន! មើលមុខមួយៗចុះដូចគេចាប់ឲ្យមកភ្ជួររាស់ទៅហើយ!!!"។ សុខៗម៉ាក់របស់ Jaesoo ក៏ស្រាប់តែដេញគេឲ្យនាំខ្ញុំចេញទៅដើរកំសាន្តក្រោយពីសង្កេតដឹងទឹកមុខពួកយើង។

ហើយពេលនោះគេក៏ក្រោកឈរហើយដើរមកសម្លឹងខ្ញុំរួចខ្ញុំក៏ក្រោកដើរតាមគេដែលព្រោះគិតថាយ៉ាងណាក៏មិនវាចាំបាច់មកអង្គុយដាំស្ពៃនៅទីនេះដែរចេញទៅក្រៅខ្លះក៏ល្អ។

ពេលនេះនៅតាមផ្លូវទៅសួនផ្កានោះគឺពួកយើងទាំងពីរមិនបានមាត់ករអីមួយម៉ាត់ទេ គិតតែពីដើររហូតដល់កន្លែងដែលមានផ្កាឈូករ័ត្នជាច្រើនតម្រៀបជួរគ្នាមើលទៅស្រស់ស្អាតណាស់ហើយខ្ញុំក៏ឃើញ Jaesoo ឈរថតទិដ្ឋភាពផ្ការបស់គេជាមួយទូរស័ព្ទនៅកណ្តាលផ្កាឈូករ័ត្នដែលដុះរីកសាយពេញទីនេះហើយវាបង្កឲ្យគេមើលទៅលេចធ្លោយជាខ្លាំងនៅកណ្តាលវាលផ្កាឈូករ័ត្នទាំងនេះ។

ខ្ញុំមិននឹកស្មានថាប្រុសដែលកាលពីក្មេងស្គមសុទ្ធតែឆ្អឹងនេះធំឡើងក៏ប្រែជាមនុស្សប្រុសម្នាក់ដែលខ្ញុំមិនចង់ជឿភ្នែកខ្លួនឯងថាគេអាចក្លាយមកជាសង្ហាបែបនេះហើយនេះជាប្រភេទបុរសដែលខ្ញុំចូលចិត្តទៀតគឺអារបៀបប្រុសៗដែលពាក់វែនតាហើយមានរូបរាងមាំមួននឹងខ្ពស់ស្រឡះនឹងអីឯង! My type តែម្តង!! គេធ្វើឲ្យខ្ញុំស្ទើរតែភ្លេចដកដង្ហើមម្តងៗ។

"អេ!!! Sun Sena !!!"។ កំពុងតែភ្លឹកស្រាប់តែគេនេះមកអង្រួនដៃខ្ញុំហើយនិយាយរៀងខ្លាំងៗធ្វើឲខ្ញុំភ្ញាក់ផ្អើលទើបរហ័សទាញស្មារតីមកវិញ។

🎉 You've finished reading Unexpected Feeling 💙🐼( អារម្មណ៍ស្នេហ៍មិនបានព្រៀងទុក )( Completed ✅ ) 🎉
Unexpected Feeling 💙🐼( អារម្មណ៍ស្នេហ៍មិនបានព្រៀងទុក )( Completed ✅ )Where stories live. Discover now