Unexpected feeling 💙🐼

773 41 0
                                        

ពេលដែលចុះពីលើឡានហើយនោះក៏សម្លឹងឃើញផ្ទះធំស្កឹមស្កៃនៅចំពោះមុខខ្ញុំដែលមានដើមឈើធំៗមើលទៅស្រស់ស្រាយសម្បើមណាស់ហើយក៏ប្រទះឃើញនារីវ័យប្រហាក់ប្រហែលនឹងម៉ាក់ចេញមកជាមួយបុរសម្នាក់វ័យប្រហែលប៉ាខ្ញុំមករាក់ទាក់។

"អូយ៉ា! ខានជួបយូរហើយ! នឹកណាស់!"។ ចាស់ទុំក៏គោរពគ្នាតាមទម្លាប់របស់គាត់ហើយខ្ញុំក៏ឈរញឹមៗតាមរបៀបក្មេងដែលមិនដឹងត្រូវនិយាយអីជាមួយចាស់ៗ។

"អូ! នេះក្មួយ Sena មែនទេ? អូយ! ក្រមុំស្តូកតែម្តងហើយ! ដូចកូនកម្លោះខ្ញុំ Jaesoo ដែរ!"។ ម៉ាក់របស់ Jaesoo ក៏និយាយមកកាន់ខ្ញុំហើយខ្ញុំក៏អោនគោរពគាត់តែក្នុងចិត្តក៏ខ្ញុំចង់ដឹងថាតើកូនប្រុសគាត់ទៅណាអីហើយ? អីក៏រឹករាងម្ល៉េះ!! ភ្ញៀវមកពេញផ្ទះក៏ធ្វើរឹកហីមិនខ្ចីខ្វល់ពីអ្នកណា។

"អូ! ពិតមែនហើយ! គេ 16 ឆ្នាំហើយ! ក្មួយ Jaesoo ក៏ 18 ឆ្នាំហើយណ៎! ក្រមុំកម្លោះអស់ហើយ! ឃើញកាលមុននោះក៏នៅឈ្លោះគ្នានៅឡើយ! ហើយចុះគេនៅឯណាដែរ?"។ ម៉ាក់ខ្ញុំក៏រហ័សសួររកកូនប្រុសគាត់ហើយគាតក៏ជ្រួញចិញ្ចើមបន្តិច។

"មែនហើយ! កូនខ្ញុំយ៉ាប់មែន! អឺកូន Jae !! ចេញមកជំរាបសួរមីងពូតិចមើល! ភ្ញៀវពេញផ្ទះហើយមកធ្វើរឹកចឹងទៅកើតកូននេះ!"។ ម៉ាក់របស់គេក៏រអ៊ូហើយក៏ស្រែកហៅកូនប្រុសរបស់គាត់ចេញមក។

ពេលនោះខ្ញុំក៏សង្កេតឃើញបុរសម្នាក់ក្នុងរូបរាងខ្ពស់ស្រឡះជាមួយនឹងសក់ខ្មៅក្រាស់រលោងដែលកាត់តាមស្ទាយបុរសកូរ៉េដែលដូចតារ៉ាចម្រៀង k pop ដែលគេនិយមសម័យនេះរួមនឹងរាងកាយដែលស្ថិតក្នុងឈុតខ្មៅអាវសាមញ្ញមើលទៅមាំទាំមិនស្គមពេកមិនធាត់ពេកពិសេសត្រង់គេពាក់វែនតាទៀតផងដែលមើលហើយធ្វើឲខ្ញុំនេះភ្លឹកតែម្តង។

"នេះរឺក្មួយ Jaesoo !! សង្ហាសម្បើមណាស់នេះ!"។ ម៉ាក់ខ្ញុំក៏រហ័សសរសើរគេតែម្តងហើយគេក៏ងាកមកញញឹមមុននឹងអោនគោរពម៉ាក់នឹងប៉ាខ្ញុំ។

ចុងក្រោយក្រសែខ្ញុំនឹងគេក៏ទាក់គ្នាហើយគេក៏ញញឹមបន្តិចដាក់ខ្ញុំទើបខ្ញុំរហ័សញោចស្នាមញញឹមចុងមាត់តបគេវិញកុំឲ្យគេថាយើងឈ្លើយ។

"អឺ! បើចឹងរហ័សចូលក្នុងទៅ! នេះកូន Jae ទៅជួយ Sena ទៅ! គេយួររបស់ធ្ងន់ណាស់នោះ!"។  រវល់តែភ្លឹកទើបខ្ញុំក៏មិនបានដឹងថាគេដើរសំដៅមករកខ្ញុំនោះទេរហូតដល់មុខមាត់របស់គេប្រកដចំពោះមុខខ្ញុំធ្វើឲ្យខ្ញុំភាំងតែម្តងថាហេតុអីមុខគេជិតខ្ញុំយ៉ាងនេះ។

Unexpected Feeling 💙🐼( អារម្មណ៍ស្នេហ៍មិនបានព្រៀងទុក )( Completed ✅ )Donde viven las historias. Descúbrelo ahora