Part 38

1.1K 24 6
                                    

"លោកចង់បានន័យថាម៉េច?"

"នាងត្រៀមខ្លួនទៅណា... ព្រឹកឡើងនាងនឹកបាន ឃើញស៊ូជីនមិនខាន..." អេនដ្រៀគ្រវីកែវស្រាចុះ ឡើង ក្នុងខួរក្បាលគេកំពុងគិត ថាបើគ្មានជម្រើស ធ្វើឲ្យអាថេឈឺចាប់បាន គេគួរតែធ្វើយ៉ាងម៉េច ព្រោះ គេមិនអាចបង្ខំខ្លួនឯងធ្វើបាបស៊ូជីនបាន តែគេនឹងប្តូរវិធី ដោយព្យាយាមចូលទៅជិតស៊ូ ដើម្បីធ្វើឲ្យអាថេវាឆ្កួត បន្ទាប់មកក៍យកស៊ូជាចំណាប់ខ្មាំង ក្នុងការ សម្លាប់វា

" បើគ្មានជម្រើសពិតមែន បើនាងនៅខាងវា.... នាងក៍ត្រូវស្លាប់ដូចគ្នាស៊ូជីន... ប៉ាវាសម្លាប់ប៉ាខ្ញុំ... វានៅចង់មកដណ្តើមនាងពីខ្ញុំទៀត ... បើខ្ញុំមិនបាននាង .... វាក៍ មិនបាននាងដូចគ្នា ស៊ូជីន រ៉ូម....!!!" អេនដ្រៀគំរាមក្នុងចិត្តម្នាក់ឯង ដៃគេមានបាច់ផ្កាមួយ កំពុងត្រៀមជាកាដូឲ្យមនុស្សម្នាក់ ផ្កាលីលីដ៍ស្រស់ ស្អាត រាងខ្ពស់ ស្រវាអាវធំ មកពាក់ហើយដើរចេញទៅ

ចំណែកស៊ូដែលគ្រាន់តែបើកភ្នែកឡើង អ្វីៗជុំវិញខ្លួន រាងស្រពិចស្រពិល នាងបិទភ្នែកចុះឡើង ដើម្បីឲ្យសាំនឹងពន្លឺថ្ងៃ ក្នុងចិត្តនាងមានអារម្មណ៍ថា កែវភ្នែកដែល នាងមានហាក់ដូចជារបស់មនុស្សដែលនាងធ្លាប់ស្គាល់ ក្នុងចិត្តនាងចេះតែមិនស្ងប់ ទើបសួរណាមជូន

" បងជូនហ៎ា... អ្នកណាជាអ្នកបរិច្ចាកភ្នែកឲ្យខ្ញុំ... ចុះ គេ រស់នៅបន្តយ៉ាងម៉េចទៅ???"

"បងក៍មិនដឹងដែរ ដឹងត្រឹមថាជាក្មេងស្រីចិត្តសប្បុរស ដែលផ្តល់ក្រលៀនឲ្យឯងហើយ ថែមទាំងបរិច្ចាក ភ្នែកឲ្យទៀត.... បងពិតជាសរសើរទឹកចិត្តនាងណាស់... " រទេះរុញរបស់ប្រេមិកាដែលឈប់នៅ មុខបន្ទប់ស៊ូ នាងតូចញញឹមសោកសៅ ងក់ក្បាលដាក់សែល ឲ្យប្រញាប់រុញនាងចេញ ទៅ ( មិនបាច់ អរគុណ ឬមិនបាច់សរសើរខ្ញុំទេ បងជូន.... ត្រឹមបង មានក្តីសុខមិនកើតទុក្ខវាគ្រប់គ្រាន់ហើយ សូមឲ្យបងសមបំណងនឹងស៊ូណា... ស៊ូជីនបងសង្ឃឹមថា ឯងនឹងថែរក្សាកែវភ្នែករបស់បងឲ្យបានល្អ... លាហើយ មនុស្សសំខាន់របស់ខ្ញុំ....) នាងក្រមុំក្តាប់រូបថតណាមជូនជាប់ទ្រូង

"មិកា... ឯងប្រុងទៅមិនលាគេមែនឬ??"

"អ្នកណាថា... មិនលា... ខ្ញុំប្រាប់គាត់ហើយៗ តែគាត់ មិនយល់ពីខ្ញុំច្រើនជាង... បងសែលសន្យានឹងខ្ញុំហើយ ថាមិនប្រាប់បងជូន...."

You've reached the end of published parts.

⏰ Last updated: Jul 16, 2020 ⏰

Add this story to your Library to get notified about new parts!

លោកពូសុភាពបុរសឃោរឃៅWhere stories live. Discover now