Part 37

1K 17 1
                                    

" មិនបានទេ ស៊ូ....ស៊ូ" ថេយ៉ុងរត់យកងាប់យករស់សម្តៅទៅរកឡាន គេបើកឡានដូចទៅប្រណាំងឡាន សម្តៅទៅរកមន្ទីរពេទ្យ ៣នាក់ទៀត បើក ឡានមកមិនចង់ទាន់ អ្នកកម្លោះបើកឡានបណ្តើរ ក្នុងចិត្តបន់ស្រន់កុំឲ្យមានអីកើតឡើងចំពោះស្រីតូច បើមិនចឹងគេអាចនឹងចិញ្រ្ចាំសាកសពអ្នកដែលហ៊ាន ប៉ះពាល់ស្រីរបស់គេ មិនថាម្នាក់នោះជាអ្នកណាក៍ ដោយ ដៃធំស្រវាយកទូរសព្ទ័ នៅកៅអីមួយចំហៀងទៀត ទាំងដែលល្បឿនឡានដល់កុងទ័រ ១២០ ហើយ មិនប្រយត្ន័គេងាកមកវិញ ភ្លើងហ្វាឡាននៅខាងមុខចាំងខ្លាំងពេក មួយវិនាទីប៉ុណ្ណោះផុតភ្លើងហើយ ស្រាប់តែឡានគេនៅចម្ងាយមិនឆ្ងាយពីកុងតឺន័រ នោះទេ គេបង្វែរចង្កូតឡានឡើងឡានវិលខ្ញាល់ពេញថ្នល់

ប៉ាំង!!

"អាថេ!!!/អាស្វា!/ថេយ៉ុង!!!!!!!"កម្លោះទាំងបីស្លុតនឹងរូបភាពដែលបានឃើញពេញភ្នែក ពួកគេចាប់ហ្វ្រាំងឡានមួយទំហឹង ស្ទុះបើកទ្វារឡាន់រត់ទៅរកឡានរបស់ថេយ៉ុង ដែលបុកបង្គោលស្ពានឡើងហុយផ្សែង

បាំងៗ

"អាថេរ... លឺអញហៅទេ??? កុំកើតអីណាវើយ..." ជីនទះកញ្ចក់ឡាន ធាក់កញ្ចក់ឡានអីផង សភាពអ្នក នៅក្នុងឡាន ឈាមហូរដាបមុខ និងមាត់ តែក៍នៅមានស្មារតី លូកដៃចុចគន្លឹះទ្វារ ឲ្យជីនបើកយកគេចេញទៅ បានមួយភ្លែតប៉ុណ្នោះ ឡានរបស់ ថេយ៉ុង ផ្ទុះបែកផ្កាភ្លើង ជីវិតជីន និង ថេយ៉ុង រួចមកទាំងប្រផុតប្រផើយ

"អាថេ....ឯងយ៉ាងម៉េចហើយ???"

"យើងមិនអីទេ.. អឹក.. ឆាប់ទៅរកស៊ូទៅឲ្យលឿន... អូយ..." គេព្រួសឈាមចេញតាមមាត់ ដៃក្តោបពោះដែលត្រូវចម្រឹងទ្វារដោតចូលពោះ ឈាមរហាម សភាពគេក្បែរនឹងស្លាប់ទៅហើយ តែគេមិនរវីររវល់នឹងរបួសខ្លួនឯងនោះទេ ក្នុងខួរក្បាលរបស់គេមានតែស្នាមញញឹមរបស់ស៊ូតែប៉ុណ្ណោះ កុំកើតអីណាស៊ូ ពូទៅរកឯងហើយ

"មិនកើតទេ អាជុងឯង គ្រាវាដាក់ឡានទៅលឿនឡើង ចង្រៃយ៍ក នេះវើយ!!!" ជីមីនគេគ្រាជីនដែលមានរបួសដៃ និងជើងព្រោះចំហាយផ្កាភ្លើង និងកម្ទេចឡានខ្ទាតដោតចំជើងគេដូចគ្នា ជុងហ្គុកគ្រាថេយ៉ុង ដាក់ឡាន តាមដោយជីមីនគ្រាជីនដាក់ខាងក្រោយដូចគ្នា ពួកគេបើកឡានសម្តៅទៅមន្ទីរពេទ្យយ៉ាងឆាប់រហ័ស

លោកពូសុភាពបុរសឃោរឃៅWhere stories live. Discover now