សុំត្រឹមការចងចាំ (1/2)

901 61 10
                                    

មួយសបា្តហ៍ក្រោយឈានដល់ការបញ្ចប់ការសិក្សាសិស្សទាំងអស់នាំគ្នាខិតខំរៀនបន្ថែមយ៉ាងយកចិត្តទុកដាក់ ក្នុងនោះមានកំលោះបីនាក់ដែលកំពុងផ្ដុំក្បាលគ្នាធ្វើស្វ័យសិក្សាបន្ថែម

" អេ! Kookoo មិនមែនបែបនឹងទេ ឯងធ្វើខុសទៀតហើយ "

រាងក្រាស់សង្ហារស្ដីឲ្យរាងតូចបន្ទាប់ពីពិនិត្យកិច្ចការរបស់រាងតូច គេគឺ Kim Taehyung ជា Popular Student ប្រចាំសាលា សិស្សប្រុសម្នាក់នេះមាឌធំមាំ មុខមាត់សង្ហារ ថែមទាំងជាសិស្សពូកែប្រចាំសាលាផងដែរ អ្នកណាមិនលង់ស្រលាញ់គេទៅ រៀងរាល់ថ្ងៃមានសិស្សស្រីមិនតិចទេ សរសេរសំបុត្រ យកសុកូឡា ទៅដាក់លើតុរៀនរបស់គេនោះ តែគេមិនបានខ្វល់ទេព្រោះក្នុងចិត្តរបស់គេមានមនុស្សម្នាក់រួចទៅហើយ

" បង Tae កុំចេះតែថាឲ្យ Koo អីមើលចុះគ្នាយំឡូវហើយ "

រាងតូចសម្ដីផ្អែមនិយាយទៅកាន់រាងក្រាស់នោះគឺ Jung Hoseok ម្នាក់នេះក៏មិនអន់ដែលមុខតូចច្រមិច បបូរមាត់តូចស្ដើងពណ៌សុីចម្ពូរ និយាយទាំងញញឹម កែវភ្នែកមូលក្រឡង់ពណ៌ត្នោតចាស់ សម្លឹងមើលទៅរាងតូចម្នាក់ទៀតដែលជាមិត្តឱនមុខចុះរកយំ

" បានហើយៗ បងសុំទោសដែលនិយាយសំដីខ្លាំងដាក់ឯង "

រាងក្រាស់ទាញរាងតូចមកឱបលួងលម ដៃមាំទាំងពីរក្រសោបមុខតូចគួរឲ្យស្រលាញ់របស់ Jungkook មេដៃទាំងពីរវៀសទឹកភ្នែកចេញ

" ឈប់យំទៅ Koo នេះញាំសុកូឡាព្រិលរបស់ឯងទៅ "

Seokseok យកកែវសុកូឡាព្រិលហុចឲ្យ Kookoo ដៃតូចស្រឡូនចាប់យកកែវសុកូឡាព្រិលពី Seokseok

" អរគុណឯង Seokseok "
" មិនអីទេ "

Seokseok ញញឹមដាក់ Kookoo, Taehyung ឃើញស្នាមញញឹមរបស់ Seokseok គេពិតជាពេញចិត្តណាស់
Hoseok និង Jungkook ចាត់ទុកថាជាសិស្សពូកែនៅក្នុងសាលាដែល ក៏ត្រូវបានគេឲ្យឈ្មោះថា Most pretty and Cutest ប្រចាំសាលា សម្រស់របស់ Jungkook និង Hoseok ស្រីៗក្នុងសាលាសុំខ្មាស់ ពួកគេទាំងបីរាប់អានគ្នាតាំងពីជំនាន់ថ្នាក់មធ្យម ប៉ាម៉ាក់ពួកគេទាំងបីក៏ស្គាល់គ្នាជិតដិតដែល

សុំត្រឹមការចងចាំ «ចប់» ✔️Where stories live. Discover now