«ទៀតហេីយ Tae »Jimin សម្លក់រាងក្រាស់ទាំងមុខក្រហម
«កុំសម្លក់ខ្ញុំ.....hyung គេងភ្លាមទៅ»Taehyung
«ហឹស»Jimin ធ្វេីមុខឃៅដាក់តែមិនបានធ្វេីអោយរាងក្រាស់ខ្លាចតែបែបជាសេីចនឹងទឹកមុខខ្ចូតៗរបស់រាងតូច
Jimin មិនយូក៏គេងលក់ព្រោះឥទ្ធិពលថ្នាំ
ចំណែករាងក្រាស់ក្រោយពីងូតទឹកនឹងរៀបចំទុកដាក់រួចក៏ឡេីងទៅគេងលេីពូកជាមួយរាងតូចថែមទាំងអោបយ៉ាងណែនទៀតផង
«អឹម»Taehyung លួចថេីបបូរមាត់ទន់របស់រាងតូចបន្តិចទេីបដកមាត់មកវិញ«រាត្រីសួស្ដី....មនុស្សសំខាន់»គេញញឹមហេីយក៏គេងអោបរាងតូចរហូតដល់ព្រឹក
morning ~
Taehyung ងេីបងូតទឹករៀបចំខ្លួនដេីម្បីទៅរៀនតែគេក៏មិនភ្លេចរៀបចំអាហារសម្រាប់រាងតូចដែល
ម៉ោង9
Jimin ដែលគេងយូជាងរាល់ដងក៏ងេីបគេយកដៃញីភ្នែកតិចៗអោយសាំនឹងពន្លឺថ្ងៃដែលចាំតាមបង្អួច
«ថ្ងៃខ្ពស់ម្លេះម៉ោងប៉ុន្មានហេីយ»Jimin ឈូងដៃយកនាឡិកានៅលេីតុមកមេីលមុននឹងបេីកភ្នែកធំៗ«ហាស៎ម៉ោង9 ចប់ហេីយខ្ញុំត្រូវទៅរៀន»រាងតូចស្រវេស្រវ៉ាចុះពីគ្រែតែក៏ទច់ដំណេីរពេលឃេីញ note មួយសន្លឹកបិតនៅកញ្ចក់នៅមុខតុសំអាងរបស់គេ
ក្នុង note
{Jimin hyung ថ្ងៃនេះ hyung មិនបាច់ទៅរៀនទេចាំខ្ញុំសុំច្បាប់អោយ ហេីយបបរខ្ញុំធ្វេីអោយរួចហេីយងូតទឹករួចញាំបបរហេីយនឹងញាំថ្នាំផងណា hyung ថ្ងៃនេះខ្ញុំរៀនតែមួយព្រឹកទេចាំថ្ងៃខ្ញុំនឹងមកមេីល hyung វិញណា....}
TaeTae
«ហឹស....អរគុណណាស់ Tae»Jimin ញញឹមយកក្រដាស់ note ទុកក្នុងទូហេីយក៏ទាញកន្សែងចូលទៅងូតទឹក.....
skip ~
Taehyung គ្រាន់តែចេញពីរៀនភ្លាមគេប្រញាប់ឡេីងឡានបេីកសម្ដៅមកផ្ទះយ៉ាងលឿនព្រោះបារម្មណ៍ពីរាងកាយតូចដែលឈឺនៅផ្ទះ
ងឺត....សំលេងឡានបន្លឺឡេីងស្របនឹងអ្នកកម្លោះហក់ចុះពីឡាននឹងដេីរសំដៅចូលផ្ទះយ៉ាងលឿន....
«Jimin hyung »Taehyung សំដៅទៅបន្ទប់រាងតូចតែមិនឃេីញ«មិននៅផ្ទះ? តេីគាត់ទៅណា»នាយកម្លោះចុះមកក្រោមក៏ឃេីញរាងតូចដេីរចូលផ្ទះជាមួយនឹងថង់ជាច្រេីន
«Tae នេះមកពីរៀនវិញហេីយឬ»Jimin សួរទាំងញញឹមតែអ្នកខាងនោះមិនបានញញឹមជាមួយទេ
«hyung នេះ Hyung ចេញទៅក្រៅមែនទេ»Taehyung សំដៅមករាងតូចនឹងយករបស់ពីដៃរាងតូចយកទៅផ្ទះបាយ
«មែនហេីយ hyung ឃេីញរបស់ខ្លះនៅផ្ទះអស់ទេីបទៅទិញ»Jimin
«hyung មកនេះ»Taehyung ទាញរាងតូចមកឈរពីមុខនឹងចាប់ដៃរាងតូចទាំងសងខាង«hyung ទេីបងេីបពីឈឺ....មិនគួរចេញក្រៅផ្ដេសផ្ដាសទេ»នាយកម្លោះនិយាយទាំងសំលេង
បារម្មណ៍(Jimin ត្រឹមណាTaehyung គួរយល់ហេីយណ៎)
«Tae hyung ជាហេីយមិនអីទេកុំធ្វេីមុខបែបនឹងអី»Jimin ញញឹមស្រាលដកដៃម្ខាងអង្អែលសក់រាងក្រាស់តាមទម្លាប់ដែលធ្លាប់ធ្វេីពេលរាងក្រាស់ខឹងឬអន់ចិត្ត
«hyung »Taehyung ទាញរាងតូចមកអោបនឹងបិតភ្នែកខ្ទប់មុខនឹងស្មាតូច
«....»Jimin មិនមាត់លេីកដៃតូចៗអោបរាងក្រាស់វិញ....Taehyung មិនដែលខឹងនឹង Jimin បានយូទេមូលហេតុនោះគឺសម្ដីទន់ភ្លន់នឹងកាយវិការធ្វេីអោយរាងក្រាស់មិនដាច់ចិត្តខឹងតែពេលខឹងគេនឹងឯងជាអ្នកជំនេញ..........
K'Tae ខូចឆុយម៉ាយ =_=
YOU ARE READING
ប្អូនប្រុសសំណព្វចិត្ត🍁💜(complete ✔)
RomanceKim Teahyung X Park Jimin ស្នេហារវាងបងប្អូនប្រុសសាច់ឆ្ងាយមួយគូរ💜
ប្អូនប្រុសសំណព្វចិត្ត💜🍁
Start from the beginning
