ប្អូនប្រុសសំណព្វចិត្ត🍁💜

Start from the beginning
                                        

«បាទ...លែងហ៊ានហើយ»Boy ងើបហើយរត់បាត់

«hyung មិនអីទេមែនទេ»Teahyung ងាក
មកចាប់ដៃhyung របស់គេមើលថាត្រូវអីឬអត់

«ហឺម..មិនអីទេ...ដៃរបស់ Tea ជាំហើយ»Jimin ធ្វើមុខពេបតិចៗ ហើយអង្អែលដៃរបស់រាងក្រាស់

«ខ្ញុំមិនអីទេ hyung »Teahyung ញញឹមគេសប្បាយចិត្តដែល hyung របស់គេបារម្មណ៍ពីគេបែបនេះ

«តោះ...ទៅផ្ទះ...hyung លាបថ្នាំអោយណា»Jimin និយាយទៅអ្នកជាប្អូន

«បាទ hyung »Teahyung

រាងក្រាស់នឹងរាងតូចបណ្ដើរគ្នាទៅផ្ទះ...កាត់
ក្រសែភ្នែកសិស្សជាច្រើននៅទីនោះ

Park Jimin ម្នាក់នេះហើយបាទបងប្រុសទន់ភ្លន់ដូចស្រីរបស់ខ្ញុំឃើញទេ....មិញនេះអាម្នាក់​នោះវារុញហើយនិយាយមើលងាយតែបងរបស់ខ្ញុំនៀកមហាចិត្តត្រជាក់មិនរករឿងហើយហាមមិនខ្ញុំរករឿងទៀតគួរអោយខឹងមែន


Home VMin
Jimin លាបថ្នាំលើដៃដែលក្រហមនោះថ្នមៗ​...Teahyung មិនមែនពួកអ្នកលេងឬវៃតប់អីទេចឹងហើយទើបធ្វើដៃគេក្រហម បែបនេះ

«លើកក្រោយកុំអោយមានរឿងបែបនឹងទៀត hyung មិនចូលចិត្តទេ»Jimin រាងតូចប្រាប់នឹងសម្លក់កូនស្វា...អា៎ច្រឡំ..ប្រុសសង្ហារ

«បើមិនមានអ្នកណាមករករឿងខ្ញុំឬមកប៉ះ hyung »Teahyung ធ្វើមុខមាំដាក់

«ការវៃតប់គ្នាជារឿងមិនល្អទេ...Tea គួរតែកុំយកខ្លួនទៅលូកឡំអី»Jimin សម្លឹងទៅរាងក្រាស់ដោយក្រសែភ្នែកអង្វរករ

«បានតែ...ខ្ញុំមិនសន្យាទេ...បើមានអ្នកប៉ះhyung ទៀត»Teahyung និយាយហើយប្រាស់ខ្លួនគេងកើយភ្លៅរាងតូចហើយយកដៃរបស់រាងតូចមកកាន់ជាប់

«Tea មិនញាំបាយទេឬ»Jimin អោនមើលអ្នកខាងក្រោម

«ទេចង់គេងកើយភ្លៅ hyung បែបនេះ»Teahyung ញញឹមលឹបភ្នែកដាក់

«គេងទៅចឹង...ចាំងើបចាំញាំ»Jimin មិនជំទាស់ដៃម្ខាងទៀតក៏លើកអង្អែលលក់ពណ៌ប្រផេះរបស់រាងក្រាស់តិចៗ​ មិនយូប៉ុន្មាន Teahyung គេងលក់

«Tea Tea ដឹងទេ hyung មិនបានគិតលើ Tea ត្រឹមប្អូនប្រុសទេ...hyung ស្រលាញ់Tea តែវាមិនអាចទេ Tea ទាំងសង្ហារទាំងមាន...hyung ដឹងថា Tea គ្មានថ្ងៃស្រលាញ់ hyung ទេ»Jimin ស្រក់ទឹកភ្នែកតែក៏ប្រញាប់ជូតចេញ
មែនហើយJimin លួចស្រលាញ់តាំងពី Teahyung មករស់នៅជាមួយដំបូងតែរាងតូចបានត្រឹមស្រលាញ់មិនហ៊ាននិយាយព្រោះខ្លាចថារាងក្រាស់ស្អប់ខ្ពើមទើប...ស៊ូនៅបែបនេះ.....


ប្អូនប្រុសសំណព្វចិត្ត🍁💜(complete ✔)Where stories live. Discover now