Heaven know-ស្ថានសួគ៌ដែលបងស្គាល់
៚នៅតុអាហា
អាហាពេលព្រឹកត្រូវបានរៀបចំឡើងដោយដៃ Jeonghanផ្ទាល់និងសម្រិតសម្រាំងយ៉ាងពិសេស សម្រាប់គ្រួសារនិង ភ្ញៀវដែលជា seokmin និង wonwoo នេះឯង។ ថ្វីថ្វិតតែផ្ទះនេះនៅជនបទតូចល្មមកពិតមែន ប៉ុន្តែករាប់ជា ផ្ទះអភិជនក្នុងចំណោមអ្នកអភិជនដទៃផងដែរ ព្រោះគ្រួសារនេះចូលចិត្តរស់នៅបែបសម័ញ្ញមិនឡូយឆាយ មិនហៃសូរ មិនចេះច្រណែននិន្ទាអ្នកដទៃឡើយ ពោលគឺរស់នៅតែ3នាក់ឪពុកកូននិងមានអ្នកបម្រើប៉ុន្មានអ្នកប៉ុណ្ណោះ។
ដោយឡែកក្រលែកមកមើលតុអាហាវិញ គឺមាន seungcheol នៅអង្គុយចំផ្នែកកណ្តាលនៃតុ និងមាន jeonghan អង្គុយនៅខាងស្តាំដៃជាមួយ Mingyu ចំណែកឯ seokmin និងwonwoo អង្គុយនៅខាងឆ្វេងដៃក្បែរseungcheol
«សូមអញ្ជើញញ៊ាំទៅលោក Jeon ក្មួយ wonwoo ប្រយត្នម្ហូបត្រជាក់អស់លែងឆ្ងាញ់ហើយ» jeonghan
«បាទ/បាទ» seokmin /wonwoo
«wonwoo នេះអ៊ុំបានធ្វើបបរអោយក្មួយដែរ ឆាប់ញ៊ាំទៅនិងបានឆាប់ជា»Jeonghan និយាយទាំងញញឹមនិងបានសម្លក់ទៅ Mingyu ដូចជាចង់ចាប់កំហុស
« ប៉ាតូចហេតុអីកសម្លឹងខ្ញុំ នេះមុខខ្ញុំមានប្រឡាក់អីមែនទេ»mingyu
កំពុងញ៊ាំសុខៗកស្រាប់តែត្រូវប៉ាតូចសម្លឹងមើលដោយខ្លួនមិនបានធ្វើអ្វីសោះ នឹកស្មានតែមានអីប្រឡាក់ បើអញ្ចឹងមែនខ្មាសគេស្លាប់ហើយ
« គ្មានទេ ឆាប់ញ៊ាំបាយទៀតទៅ»jeonghan
ការញ៊ាំអាហារត្រូវបានបន្តជារើយៗ រហូតត្រូវបានបញ្ចប់
«អាហាឆ្ងាញ់ទេក្មួយ» jeonghan
ក្រោយពីបញ្ចប់អាហា គ្រប់គ្នាកមកអង្គុយលេងនៅលើសាឡុងកណ្តាលផ្ទះក ជជែកគ្នាលេង ហើយjeonghanបានសួរទៅ wonwoo ព្រោះមិញនេះ ឃើញwonwooញ៊ាំបានតិច ខ្លាចថាម្ហូបខ្លួនធ្វើមិនឆ្ងាញ់
« ឆ្ងាញ់ខ្លាំងណាស់ លោកអ៊ុំ តែព្រោះតែខ្ញុំមិនសូវឃ្លានទើបញ៊ាំបានតិច» wonwoo
«ប្រហែលជានៅភ័យនិងរឿងកាលពីព្រឹកមិញហើយ អោយអ៊ុំសូមទោសជំនួយ Mingyu ផង» Jeonghan ដោយឃើញថាកូនខ្លួនជាដើមហេតុ ទើបសូមទោសជំនួសកូន ហើយកមិនភ្លេចសម្លក់ទៅ Mingyu ដែលនៅក្បែរនោះដែរ
«មិនអីទេ លោកអ៊ុំវាកជាកំហុសខ្ញុំដែរ កុំបន្ទោស គេ-បង Mingyu អី» wonwoo និយាយបន្តែក្នុងចិត្តកំពុងតែគុំនិង Mingyu សឹងតែរត់ទៅបោចសក់គេទៅហើយ
«ល្អណាស់កូន» Jeonghan និយាយទាំងអង្អែលដៃ wonwooតិចៗ ដោយក្តីស្រឡាញ់
«..» wonwoo មិននិយាយអី បានត្រឹមតែញញឹមទៅកាន់ Jeonghan វិញព្រោះយល់ថាគាត់ដូចជាប៉ាតូចរបស់គេណាស់ ហើយកនឹកប៉ាតូចខ្លាំងដែរព្រោះបែកគ្នា ១សបា្តហ៍ហើយ ពិតជាងចង់អោបខ្លាំងណាស់
«ចេញទៅលេងនៅខាងក្រៅល្អទេ ព្រោះនៅខាងមុនគឺមានសួនផ្ការដែល Mingyu បានដាំ គឺជាផ្ការ ឡាវែនដឺពណ៍ស្វាយស្អាតខ្លាំងណាស់» seungcheol
ដោយរាងស្ងាត់ពេក seungcheol ដែលមិននិយាយអីមួយម៉ាត់កបាន ពោលឡើងពី សួនផ្ការដែល Mingyu បានដាំនៅឯងមុខផ្ទះ ព្រោះមើលទៅតាមទឹកមុខ wonwooគឺមិនសូវល្អឡើយ
«ពិតមែនទេ លោកអ៊ុំខ្ញុំពិតជាចូលចិត្តផ្កាឡាវេនដឺខ្លាំងណាស់»wonwoo
ភ្លាមៗនោះទឹកមុខរបស់ wonwoo បានផ្លាស់ប្តូរ១៨០ដឺក្រេ ញញឹមបិទមាត់មិនជិត ក្រោយពីបានលឺថានៅទីនេះមានផ្ការឡាវេនដឺដែលគេចូលចិត្ត ធ្វើអោយ Mingyu សម្លឹងមើលទៅ wonwoo ទាំងភ្លេចខ្លួននិងបាននិយាយតិចៗ
«គួរអោយស្រឡាញ់ណាស់» Mingyu ភ្លេចខ្លួននិយាយស្របពេលនោះJeonghan កបានលឺតែមិនសូវច្បាស់
«និយាយអី Mingyu» Jeonghan
«អរ គឺកូនគ្រាន់តែនិយាយថាផ្ការដែលដាំគឺស្អាត» Mingyu និយាយទាំងរដាក់រដុប វីសនិងត្រូវ jeonghan ចាប់បានទៅហើយ
« Mingyu កូនជាអ្នកជូនប្អូនទៅ ព្រោះមានតែកូនទេដែលទំនេរមិនអញ្ចឹង ហើយកុំភ្លេចសន្យាអោយសោះលឺទេ» jeonghan និយាយហើយកមិនភ្លេចគម្រាម Mingyu នឹងបញ្ជាក់ពីសន្យាកាលពីព្រឹកផងដែរ
Mingyu ចាប់ផ្តើមបែកញើសប៉ិនគូទម្ជុល និយាយលេងសើចអី ប៉ាតូចគេនេះកាចមិនណយដែរទេ ព្រោះធ្លាប់បានគេងក្រៅផ្ទះជាមួយ seungcheol ប៉ុន្មានដងដែរ កព្រោះតែម្នាក់ៗនិយាយមិនស្តាប់ ការងារដឹងតែការងារហើយ ប៉ុន្តែអោយគិតពីសុខភាពខ្លួនឯងផង និយាយមិនស្តាប់មានតែដេញអោយដេកក្រៅផ្ទះទាំងឪទាំងកូន សូម្បីតែ seungcheolកមិនហ៊ានហា៎មាត់និយាយអ្វីដែរ
«បាទ» Mingyu បានឆ្លើយហើយកបានមើលទៅមុខwonwoo កឃើញថា ស្នាមញញឹមអម្បាញ់មិញនេះបានប្រែទៅជាទឹកមុខអាក្រក់ជាងមុនបាត់ទៅហើយ
«តែ-ថា ប៉ាធំ»wonwoo និយាយដោយងាកទៅមើល seokmin ដែលអង្គុយស្តាប់ទាំងសើចតិចៗជាមួយគ្រួសារគេនេះ ពិតជាកំប្លែងណាស់
«ទៅចុះកូន កូននៅទីនេះនិងកាន់តែធុញ កូនមិនចង់ទៅមើលផ្ការដែលកូនស្រឡាញ់ទេមែនទេ?» seokmin
ព្រោះមិនចង់អោយកូនតានតឹងច្រើនseokminកបានលួងលោមកូន ណាមួយកដឹងថា wonwooស្រឡាញ់ផ្ការនេះខ្លាំងប៉ុណ្ណារាល់ពេលមានថ្ងៃពិសេសរបស់ wonwoo គឺតែងតែទិញផ្ការនេះអោយកូនជានិច្ច ហើយកដឹងថា Mingyu ជាក្មេងល្អទើបទុកចិត្ត អោយកូនទៅជាមួយ
«ឆាប់ទៅកូន បន្តិចទៀតយើងនិងចេញដំណើរ» Jeonghan
« អញ្ចឹងកូនទៅសិនហើយ បន្តិចទៀតកូននិងត្រឡប់មកវិញ» wonwoo
«ទៅចុះកូន មើលផ្ការអោយសប្បាយចិត្តចុះ បើMingyu ធ្វើអីកូនប្រាប់អ៊ុំ អ៊ុំនិងចាត់ការគេអោយ»jeonghan
«ប៉ាតូច ឈប់គម្រាមខ្ញុំទៅបានទេ»Mingyu អន់ចិត្តព្រោះមើលទៅប៉ាតូចគេ ដូចជាត្រូវស្នេហ៍ក្មេងម្នាក់នេះបាត់ទៅហើយ
«ឆាប់ទៅចុះកូន» seungcheol
«បាទ/បាទ»Mingyu/wonwoo
YOU ARE READING
Heaven know-ស្ថានសួគ៌ដែលបងស្គាល់
Actionស្នេហាដែលបានកើតឡើងដោយឥតព្រៀងទុក ស្នេហាដែលអ្នកគ្រប់គ្នាប្រាថ្នា ស្នេហាដែលបងនិងអូនមានអោយគ្នាទៅវិញទៅមកគឺជាស្នេហាដែលទេពតាបានចារមកពីអតីតជាតិ Mingyu: ក្មេងតូចយើងចូលចិត្តឯង Wonwoo: លោកកុហកខ្ញុំឆ្អែតឬនៅ?
