Heaven know-ស្ថានសួគ៌ដែលបងស្គាល់
នៅខាងក្នុងផ្ទះរបស់ jisooថ្ងៃនេះពិតជាអ៊ូអណាស់ ព្រោះមានភ្ញៀវពិសេសមកលេង ក្រោយពីបាត់វត្តមានអស់រយៈពេលជាង20ឆ្នាំ។
«លោកអ៊ំនេះខ្ញុំនិងគ្រួសារមានរបស់បន្តិចបន្តួចមកជូនលោកអ៊ំ ជូនពរអោយលោកអ៊ំឆាប់ជាសះស្បើយឡើងវិញឆាប់ៗណាលោកអ៊ំ» jeonghan
ទោះជារវល់យ៉ាងណាកដោយក jeonghan ឈ្លៀតពេលរៀបចំរបស់បញ្ញើរបន្តិចបន្តួចមកជាមួយព្រោះជាទំនៀមទម្លាប់គ្រួសារគេមិនថាទៅដល់ទីណាកមិនភ្លេចរៀបចំរបស់បន្តិចបន្តួច មិនដែលដៃទទេឡើយ។
«អ៊ំអរគុណក្មួយហើយ អ៊ំកមិនបានឈឺអីធំដុំដែរ មនុស្សចាស់តែងតែបែបនេះមានឈឺមានជាជាងរឿងធម្មតា»លោកhong
«ចុះអ៊ំស្រីវិញ សុខភាពអ៊ំស្រីមើលទៅមាំទាំណាស់» jeonghan កបានងាកទៅសួរសុខទុក្ខអ្នកស្រី Hong ដែលពេលនេះកំពុងអោប wonwoo ជាប់ព្រោះគាត់កភ័យដូចគ្នាពេលលឺថាចៅឈឺបែបនេះ
«អ៊ំមិនអីទេ អោយតែមានកូនមានចៅមកលេងញឹកញាប់ អ៊ំនិងមិនងាយឈឺឡើយ» អ្នកស្រីHong
ឪពុកម្តាយគ្រប់រូបមិនចង់បានអ្វីពីកូនឡើយ ទោះគាត់គាត់ធ្លាប់លំបាក ធ្លាប់វេទនាប៉ុន្តែគាត់មិនដែលចោលកូននោះឡើយ សុខចិត្តបេះពីមាត់ពីកដើម្បីអោយកូនឆ្អែត ពេលកូនធំឡើងមានគ្រួសារគាត់មិនដែលរំពឹងចង់បានទ្រព្យកូននោះទេ គាត់ត្រូវការតែវត្តមានកូននិងចៅនៅក្បែរគាត់ពេលគាត់ស្លាប់ទៅបិទភ្នែកជិតហើយ ដូចពាក្យចាស់ពោលថា "ស្រឡាញ់កូនមួយតៅ ស្រឡាញ់ចៅមួយថាំង"អញ្ចឹង
«ចៅមិនចង់ឃើញលោកតា លោកយាយឈឺទេ ចៅចង់ឃើញលោកតាលោកយាយមានសុខភាពល្អ នៅជាមួយចៅជារៀងរហូត» wonwoo
«wonwoo ចៅឆ្លាត លោកតាលោកយាយមិនអាចរស់នៅជាមួយចៅរហូតទេ ចៅនៅក្មេងនៅមានកម្លាំង ខំប្រឹងរៀន ស្តាប់បង្គាប់លោកប៉ាឯងតែប៉ុន្នឹងយាយតាសប្បាយចិត្តណាស់ទៅហើយ» អ្នកស្រី Hong
«អ្នកម៉ាក់កូនថា អ្នកម៉ាក់និងលោកប៉ាសម្រាកសិនចុះ កូននិងនាំពួកគេទៅនិយាយគ្នានៅខាងក្រោម» jisoo
«ទៅចុះកូន Jeonghan អ៊ំអរគុណក្មួយនិងគ្រួសារផងណាដែលឈ្លាតពេលមកលេង» អ្នកស្រីHong
«កេត្តិយសណាស់អ៊ំស្រី ថ្ងៃក្រោយបើមានពេលខ្ញុំនិងឧស្សាហ៍មកលេង»jeonghan
៚កាត់មកដល់ខាងក្រោមដែលជាបន្ទប់ទទួលភ្ញៀវ
ក្រោយពីសួរសុខទុក្ខដល់ចាស់ៗហើយពួកគេកបានមកនិយាយគ្នានៅឯសាឡុងកណ្តាលផ្ទះដែលជាបន្ទប់ទទួលភ្ញៀវ។
ពួកគេកចាប់ផ្តើមនិយាយគ្នាពីនេះពីនោះ រហូតដល់រឿងរ៉ាវកាលពីជាង20ឆ្នាំមុន ជាពេលដែល jisoo បាត់ខ្លួន។
«jisoo ឯងឆាប់និយាយទៅ ហេតុអីសុខៗឯងបាត់ខ្លួន» Jeonghan
«រឿងគឺវែងឆ្ងាយណាស់ យើងនិងនិយាយអោយឯងស្តាប់» jisoo
៚កាលពីប៉ាៗនៅលីវ៚
« jisoo កូនមកទីនេះបន្តិច»អ្នកស្រីហុង
jisooដែលទើបនិងចេញពីរៀនត្រូវម្តាយហៅ ក្នុងខ្លួនករាងចម្លែកចិត្តដែរតែកមិនហ៊ានសួរកដើរមកជិតម្តាយ
«ម៉ាក់មានរឿងអ្វីនិយាយជាមួយកូនមែនទេ» jisoo
«គឺ ពេលនេះប៉ាឯងគឺចង់អោយឯងទៅរស់នៅនិងរៀនបន្តនៅប្រទេសចិនជាមួយអ៊ំស្រីឯងមួយរយៈ»អ្នកស្រី Hong មិននិយាយសូញសាញច្រើនកនិយាយចូលសាច់រឿងតែម្តង
«ម៉ាក់ ម៉ាក់និយាយលេងមែនទេ» jisoo ពេលនេះកំពុងតែគាំង នេះភ្លាមៗពេកហើយ
«ស្តាប់ម៉ាក់ណាjisoo កូនត្រូវតែទៅរស់នៅទីនោះដើម្បីអនាគតកូន» អ្នកស្រី Hong និយាយទាំងលួងលោមកូនព្រោះសូម្បីតែគាត់កទទួលយកមិនចង់បានដូចគ្នា សុខៗកត្រូវបែកពីកូនបែបនេះ
«តែម៉ាក់ កូនមិនចង់ទៅចោលអ្នកទាំង២ទេ កូនមិនចង់ទៅទេ ហឹកៗ» jisoo និយាយអោបម្តាយទាំងទឹកភ្នែកហូរសស្រាក់ ភ្លាមៗនោះលោកHong កចូលមកនិងនិយាយទៅកាន់កូនទាំងមុចមាំ
«មិនបាន កូនត្រូវតែទៅទីនោះ» លោក Hong
«តែប៉ា សាលារៀននៅទីនេះកមានដែរអន្តើរហេតុអីចាំបាច់ទីនោះ» jisoo
«ឯងត្រូវចេញទៅនៅថ្ងៃនេះ» លោកHong
«លោកប៉ា កុំអោយកូនទៅអី អ្នកម៉ាក់ជួយនិយាយកុំអោយប៉ា បញ្ជូនកូនទៅទីនោះអី ហឹកៗ» jisoo ពេលនេះដូចជាមនុស្សបាត់បង់ស្មារតី ព្រោះមិនដឹងមូលហេតុថាហេតុអី សុខៗប៉ារបស់គេបញ្ជូនគេទៅក្រៅប្រទេសបែបនេះ
«ដល់ពេលនោះកូននិងដឹងដោយខ្លួនឯង»លោក Hong គាត់និយាយទាំងសម្លឹងមើលមុខកូនដោយទឹកមុខស្រពាប់ស្រពន ព្រោះគាត់កពិបាកចិត្ត កូនគេនៅក្មេងនៅឡើយមិនគួរជួបរឿងបែបនេះ ទាំងដែលគេទើបតែរៀនថ្នាក់ទី12មិនទាន់បាន1ឆមាសផង។
ដោយសារតែស្ថានភាពគ្រួសារjisooមិនសូវល្អ ក្រុមហ៊ុនរបស់លោក Hong មានបញ្ហាយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែគាត់ជ្រើសរើសមិនប្រាប់អោយ jisoo ដឹងឡើយ ។ jisooនៅក្មេងណាស់ មិនទាន់អាចអោយដឹងរឿងមិនល្អបែបនេះនោះទេ ព្រោះវានិងប៉ះពាល់ការសិក្សានិងអនាគតរបស់គេ។
«លោកប៉ា ប្រាប់កូនមកថាមានរឿងអ្វីកើតឡើង» jisoo
«san ជូនអ្នកប្រុសឯងឡើងឡានទៅ» លោកHong គាត់បានហៅ san ដែលជាជំនិតគាត់អោយជូន jisooឡើងឡានដើម្បីទៅព្រលានយន្តហោះ
«អ្នកប្រុស សូមអញ្ជើញទាន» san
Jisoo កមិនបានប្រកែកព្រោះពេលនេះពិតជាអស់កម្លាំងខ្លាំងណាស់ រកពាក្យអ្វីនិយាយកមិនចេញដែរ
«ថែរខ្លួនផងណាកូន ម៉ាក់ស្រឡាញ់កូន»អ្នកស្រី Hong និយាយផ្តែផ្តាំនិងអោបលួងលោមកូន
«អ្នកម៉ាក់ លោកប៉ាកូនលាសិនហើយ កុំភ្លេចថែររក្សារខ្លួន និងកុំភ្លេចទៅលេងកូនផង» jisoo និយាយទាំងអួលណែន ពាក្យគ្រប់មាត់ទម្រាំនិយាយចេញដូចមានដុំគ្រោះនៅកកពេញបំពង់ក ពិបាកពណ៌នា។
លោកHong គាត់មិនបាននិយាយអ្វីទេ ព្រោះពេលនេះគាត់កំពុងទប់ទឹកភ្នែកមិនហ៊ានសម្លឹងកូនឡើយទ្រូងគាត់កមិនខុសពី jisoo ដែរវាឈឺសឹងតែមានកាំបិតរាប់រយមកចាក់ទម្លុះអញ្ចឹង
jisoo កមិននិយាយអ្វីបន្តកដើរឡើងឡានបាត់ លោកHong និងអ្នកស្រី Hong កតាមមើលឡានរហូតដាច់កន្ទុយភ្នែក។
«អូនកុំគិតច្រើនអី ខ្សែដែលបងបានចងទុកអោយបងជាអ្នកស្រាយ»លោក Hong គាត់និយាយតែប៉ុន្នេះកដើរចូលទៅក្នុងបាត់ទុកអោយ អ្នកស្រី Hong ឈរម្នាក់ឯង អាណិតកូនហើយកអាណិតប្តីទាំងដែរខ្លួនឯងមិនបានជួយអ្វីបាន
YOU ARE READING
Heaven know-ស្ថានសួគ៌ដែលបងស្គាល់
Actionស្នេហាដែលបានកើតឡើងដោយឥតព្រៀងទុក ស្នេហាដែលអ្នកគ្រប់គ្នាប្រាថ្នា ស្នេហាដែលបងនិងអូនមានអោយគ្នាទៅវិញទៅមកគឺជាស្នេហាដែលទេពតាបានចារមកពីអតីតជាតិ Mingyu: ក្មេងតូចយើងចូលចិត្តឯង Wonwoo: លោកកុហកខ្ញុំឆ្អែតឬនៅ?
