ផ្តើមរឿង + ភាគ១

6 1 0
                                        

Heaven know -ស្ថានសួរដែលបងស្គាល់

ផ្តើមរឿង+ភាគ១

ទីក្រុង Busan ប្រទេសកូរ៉េខាងត្បូង ។ នៅជាយក្រុងមាន កសិដ្ឋានមួយកន្លែងដែលមានចិញ្ចឹមសត្វជាច្រើនប្រភេទហើយ នៅក្បែរនោះកមានដីសម្រាប់ដាំដំណាំដូចគ្នាព្រោះដីទាំងអស់ នោះមានម្ចាស់តែមួយ ដំណាំច្រើនប្រភេទដូចជា ទំពាំងបាយជូរ ដំណាំហូបផ្លែ និងបន្លែត្រូវបានដាក់ដាំលើដីដ៏មានជីវជាតិ។ ចំណែកឯការចិញ្ចឹមសត្វ វិញគឺគេចញ្ចឹមដោយផ្តល់អោយតែ ចំណីដែលមានជីវជាតិ ធ្វើអោយការលូតលាស់របស់សត្វត្រូវ ទៅតាមស្តង់ដា។បើមើលអោយជិតយើងនិងឃើញម្ចាស់ចំការ ដែលមានរូបរាងសង្ហារដែលមានអាយុត្រឹមតែ24ឆ្នាំប៉ុណ្ណោះ កំពុងពិនិត្យការងារសុខៗកស្រាប់តែ......
«បង» «ប៉ាៗ»នេះគឺជាសំឡេងប្រពន្ធរបស់ម្ចាស់កសិដ្ឋាននិងកូនប្រុសតែម្នាក់គត់របស់គេ។
Choi seungcheol ជាម្ចាស់កសិដ្ឋានជំនាន់ទី3នៃគ្រួសារ choi គាត់មានប្រពន្ធឈ្មោះ Yoon jeonghan ដែលជាកូនប្រុសតែម្នាក់គត់របស់លោកYoon ដែលជាមិត្តភក្តិជិតស្និតរបស់ឪពុក seungcheol ។
  «ហេតុអីកនាំកូនមក បងប្រាប់អោយសម្រាកនៅផ្ទះ ទីនេះក្តៅនិងមានសត្វល្អិតច្រើនណាស់» seungcheol ងាកមកតាមសម្លេង កឃើញប្រពន្ទកំពុងពរកូនប្រុសតូចដើរមករកគេនិងមានចានស្រាក់បាយម្ហូបសម្រាប់អាហាថ្ងៃត្រង់របស់ពួកគេ។
   «គឺកូនគេយំចង់មករកបង គេរករឿងមិនឈប់ ទើបអូននាំគេមកតែម្តង ណាមួយកដល់ម៉ោងបាយថ្ងៃត្រង់ល្មម»Jeonghan និយាយទាំងដាក់ចានស្រាក់ចុះលើបង់ក្បែរនោះ។ គ្រួសារនេះសមញ្ញខ្លាំងណាស់ ទោះមានលុយចាយមិនអស់ តែពួកគេពិតជាដាក់ខ្លួន មិនចេះរើសអើងអ្នកក្រ គួរអោយសរសើរ
  «អោយកូនមកបង អូនអង្គុយនៅត្រង់នេះហើយ»seungcheol និយាយបណ្តើរនិងយកកូនប្រុសជាទីស្រឡាញ់មកពរនិងថើបថ្ពាល់ប៉ោងៗរបស់គេ។
Choi mingyu ទើបតែមានអាយុ 1ខួប ចេះនិយាយៗតិចៗ ជាសំណព្វចិត្តរបស់ប៉ាៗ និង លោកតាលោកយាយ របស់គេ។ Mingyu ជាក្មេងរួសរាយតាំងពីតូចមិនចេះកំណាញ់ខ្លួនឡើយ ជាពិសេសពេលប៉ាតូចយកគេមកកសិដ្ឋានម្តងៗ ។
  «អាល្អិតធ្វើបាបប៉ាតូចដល់ហើយ តាំងពីនៅក្នុងពោះរហូតដល់ចេញក្រៅកនៅតែធ្វើបាបប៉ាតូចទៀត » seung cheol និយាយទាំងខ្នក់ខ្នាញ់ ក្មេងអីស្តីអោយហើយនៅតែសើចចេញទៀតពិតជាគួរអោយចង់ខាំមែន។
  «បានហើយបង បងថើបគេឡើងក្រហមថ្ពាល់អស់ហើយឃើញទេ» jeonghan
ដោយអាកាសធាតុរាងក្តៅបន្តិចផងទើបធ្វើអោយថ្ពាល់របស់ Mingyu ក្រហមដូចប៉េងប៉ោះទុំអញ្ចឹង បូករួមជាមួយប៉ាៗគេថើបញីញក់ទៀតកាន់តែឃើញក្រហម។
  «ប៉ាៗតើបអូន(ប៉ាៗថើបអូន)»mingyu
  «ហាសហាស» seungcheol សើចនិងនិយាយ អាល្អិតបានសម្តីណាស់អ្តើ ។
   «ហិកហិក»jeonghan លឺបែបនេះកសើចជាមួយប្តី មិននឹកស្មានថាកូនទើបតែមួយខួបសោះចេះនិយាយដល់ថ្នាក់នេះ។
    «ខិកខិក...»សំឡេង របស់ Mingyu សើចឡើងព្រោះត្រូវប៉ាៗរបស់គេចាប់ថើបញីពេញថ្ពាល់ប៉ោងៗរបស់គេ ដោយមានjeonghan កំពុងរៀបចំបាយអោយប្តី..
    «បងមកញ៊ាំបាយ អោយកូនមកអូនជាអ្នកបីគេ»jeonghan
    «អូនញ៊ាំជាមួយបងទៅ ទុកអោយបងជាអ្នកបីគេ»seungcheol
    «អូននិងអោយគេបៅ ព្រោះតាំងចេញពីផ្ទះមកគេមិនទាន់បានបៅនៅឡើយទេ»jeonghan
    «កូនប្រុសប៉ាឃ្លានហើយមែនទេ»seungcheol
    «ង៉ាៗ»Mingyu ហាក់ដូចជាស្តាប់យល់និងបានយំចេញមកតែម្តង
    «អា៎ៗ មកប៉ាតូចមកណា ប៉ាតូចអោយមឹមៗណា បងញ៊ាំបាយទៅ អូនអោយគេបៅបន្តិច» jeonghan  បានយក Mingyuពីដៃរបស់ប្តីនិងបានយកទឹកដោះគោដែលបានត្រៀមទុក យកមកអោយ Mingyu បៅ ។ ដោយការដែលឃ្លានផង ងងុយផង ទើបក្រោយពេលបៅរួច Mingyuកបានគេងលក់លើដៃប៉ាតូចគេបាត់ទៅ។
    «មើលចុះមុខគួរអោយស្អប់ណាស់»Jeonghan ដាក់អោយកូនគេងស្រួលបួលនិងបានមកបន្តកំដរប្តីញ៊ាំបាយ និងញ៊ាំខ្លួនឯងផងដែរ ព្រោះទម្រាំមកដល់ករាងហេវគួរសម ។ ពួកគេកបន្តញ៊ាំបាយបណ្តើរនិងជជែកគ្នា បណ្តើរមើលទៅពិតជាមានក្តីសុខខ្លាំងណាស់។ គ្រួសារដែលពោរពេញទៅដោយក្តីសុខ សុភមង្គលគឺកើតឡើងពីដៃគូរទាំងសងខាងចេះយល់ពីគ្នា យល់ដឹងទុកធុរៈរវាងគ្នានិងគ្នាទើបមិនងាយទាស់សម្តីគ្នា។
ភាគ១
  25ឆ្នាំក្រោយមក!!
    សកលវិទ្យាល័យ $&@$&
   «សប្តាហ៍ក្រោយនេះពួកយើងនិងធ្វើការចុះទៅទស្សនៈកិច្ចដោយផ្ទាល់នៅកសិដ្ឋាននៅឯជាយក្រុង ដើម្បីចុះសាកសួរកដូចជា អនុវត្តផ្ទាល់ នូវជំនាញដែលយើងបានរៀន»លោកគ្រូ
   «ខ្ញុំលឺថានៅទីនោះស្អាតណាស់»និស្សិត១
   «ខ្ញុំលឺថានៅទីនោះមានពូជទំពាំងបាយជូរដែលឆ្ងាញ់ជាងគេ»និស្សិត២
    «ទីនោះលឺថាទើបតែបង្កាត់បានពូជប៉ោមថ្មី ខ្ញុំចង់សាកភ្លក់មើល»និស្សិត៣
   «នៅទីនោះតឹងរឹងណាស់ មិនងាយអោយអ្នកក្រៅចូលផ្តេសផ្តាស់ទេពួកយើងសំណាងណាស់»និស្សិត៤
   «យើងលឺថាកូនម្ចាស់ចំការសង្ហារខ្លាំងណាស់»និស្សិតស្រីៗ
    «ផាំងៗ...អ្នកទាំងអស់គ្នាសូមស្ងាត់បន្តិច»សំឡេងគោះតុរបស់លោកគ្រូព្រោះនិស្សិតទាំងអស់ចាប់ផ្តើមរញ៉េរញ៉ៃ ព្រោះពួកគេសុទ្ធតែចង់ទៅទីនោះ ព្រោះកន្លងមកមិនមានអ្នកណាធ្លាប់បានចូលឡើយបានត្រឹម ជិះកាត់ប៉ុណ្ណោះ
៚កាត់៚
    «អេ៎ៗ wonwoo ហេតុអីកឯងស្ងៀមស្ងាត់ម៉្លេះថ្ងៃនេះ»soonyung
   «គ្មានអីទេ»wonwoo
នេះគឺជា Jeon Wonwoo អាយុ 22ឆ្នាំ ជានិស្សិតផ្អែកកសិកម្ម ឆ្នាំទី4 ដែលជាកូនប្រុសទី2របស់ លោកjeon seokmin ជាអគ្គនាយកក្រុមហ៊ុនស្រាទំពាំងបាយជូរ
នៅកូរ៉េ ។ មូលហេតុដែល wonwoo ជ្រើសរើសរៀនខាងផ្នែកកសិកម្មព្រោះ គេមានបងប្រុសជាអ្នកស្នងដំណែងជំនួសឪពុកគេរួចទៅហើយ wonwooមិនចូលចិត្តការងារក្រុមហ៊ុនប្រកួតប្រជែងឡើយទើប គេមិនចង់ក្លាយជាអ្នកដណ្តើមដំណែងបងប្រុសខ្លួនឯង។
   «យើងឃើញឯងស្ងៀមស្ងាត់តាំងពីលោកគ្រូ និយាយអោយទៅទស្សនៈកិច្ចមកម៉្លេះ ឯងភ័យមែនទេ?» soonyung
   «កតិចតួចដែរព្រោះយើងមិនដែលទៅប្រមូលទិន្ន័យដោយផ្ទាល់នៅកសិដ្ឋានណាឡើយ»wonwoo និយាយទាំងទឹកមុនក្រៀមក្រំ ថ្វីថ្បិតតែជាសិស្សពូកែពិតមែន ប៉ុន្តែនៅក្នុងថ្នាក់គឺរៀនតែទ្រឹស្តីប៉ុណ្ណាះ មិនដែលអនុវត្តផ្ទាល់ឡើយ។
   «ឯងកុំភ័យមានយើងចាំជួយឯងហើយតើ»soonyung
   «ផូស»សំលេងសៀវភៅ របស់wonwoo
   «ឯងនិង?»wonwoo
   «បាតតារាងរាល់ឆមាស នៅមានមុខមុខអួតទៀត»wonwoo និយាយទាំងហួសចិត្ត soonyung និង wonwooជាមិត្តនិងគ្នាពិតមែន ប៉ុន្តែ wonwoo ពិតជាខំរៀនខ្លាំងណាស់ព្រោះស្រឡាញ់ផង និងមិនចង់អោយប៉ារបស់គេអោយទៅគ្រប់គ្រងគ្រប់ហ៊ុន(ពេលរៀនធ្លាក់ពិន្ទុ)ខុសពី soonyung ដែលជាសិស្សបាតរាង មករៀនគិតតែពីដេក
  «ថ្ងៃនោះមកដល់ យើងនិងបញ្ចេញស្នាដៃអោយឯងមើល»soonyung និយាយទាំងជឿជាក់ ទោះខ្លួនឯងជាសិស្សបាតតារាងកដោយ
  «បាន យើងនិងចាំមើល»wonwoo និយាយនិងដើរទៅថ្នាក់បាត់ ទុកអោយ soonyung អង្គុយម្នាក់ឯង។
  ចូលមកដល់ក្នុងថ្នាក់wonwooបាន ដាក់ក្បាលលើតុ រួចកធ្វើអោយគេចាប់ផ្តើមគិតពីរឿងនោះម្តងទៀត វាកាន់តែធ្វើអោយwonwoo កាន់តែឈឺក្បាលថែមទៀត ព្រោះអ្វី?

Heaven know-ស្ថានសួគ៌ដែលបងស្គាល់Where stories live. Discover now