«ហឹកៗ.... លោកប្ដី..... នាងថាអោយអូនជាមនុស្សឆ្កួត ខោមិនខោអាវមិនអាវ.... ហើយពួកគេមកប៉ះដៃអូន កាច់ដៃអូនឡើងថ្លោះ... ហឹកៗ... ឈឺដៃណាស់លោកប្ដី.... » គ្រាន់តែបានលោកចនមកសួរនាំភ្លាមទឹកភ្នែកមិនដឹងហូរមកពីណាទេ ហូរមកដូចបាក់ទំនប់រំអួយដាក់Jungkookដែរជាស្វាមី... ទង្វើមួយនេះធ្វើអោយមេក្រុមគាំងមិនស្ទើរទេ កាយវិការនិងពាក្យសម្ដីបញ្ជាក់ច្បាស់ថាTae ពិតជាប្រពន្ធអគ្គនាយករបស់នាងមែន.....
«ជា.... ជាអ្នកប្រុសចន..... ខ្ញុំសូមទោស.... ខ្ញុំមានភ្នែកអត់ប្រស្រី... លើកលែងទោសអោយខ្ញុំផងអ្នកប្រុសតូច » មេក្រុមលុតជង្គង់ចុះសូមអភ័យទោសភ្លាមពេលគិតយល់ថាក្មេងដែរនាងដៀលពេញៗមាត់មុន នេះជាប្រពន្ធចាហ្វាយរបស់នាង.... បើមិនស្លាប់ក៏ពិការដែរលើកនេះ!!
«ពុទ្ធោអូន... ឈឺខ្លាំងទេ?? បងសូមទោសដែរបណ្ដោយអោយមាន រឿងនេះកើតឡើង មើលចុះក្រហមដៃអស់ហើយ.... » Jungkook ឃើញភរិយាយំចឹងគេពិតជាជឿមែនថាTae ឈឺ... ព្រោះមិនដែរឃើញTaeយំទេ សុខៗមកយំចឹងច្បាស់ជាឈឺមែនយំមែនហើយ!! គេមិនគួរណាបណ្ដោយអោយមានរឿងចឹងកើតឡើងលើភរិយាសោះ!! ទើបតែមកក្រុមហ៊ុនថ្ងៃទីមួយមានរឿងបាត់ទៅហើយ
«ហឹកៗ.... អូនឈឺដៃ.... អូនឈឺដៃណាស់បង.... នាងថាអោយអូន នាងជេរអូន នាងចង់អោយពួកគេចាប់អូនបោះទៅក្រោម... ហឹកៗ.... ពួកគេកាច់ដៃអូនឈឺណាស់... អូនកម្រើកអត់កើតទេ » ទោះសម្ដែងធ្វើជាយំមែនតែលើកនេះដៃគឺឈឺមែនទែន!! ព្រោះមុននេះសន្តិសុខ ពីនាក់នោះចាប់កាច់មួយទំហឹង... ថ្លោះមែនទែន ក្រហមមែនទែន ហើមមែនទែនហើយក៏ឈឺមែនទែនដែរ!! Jungkookឃើញប្រពន្ធយំត្អូញចឹងអាណិតប្រពន្ធខ្លោចចិត្ត... រឹតតែអាណិតពេលឃើញដៃTaeក្រហមហើយចាប់ផ្ដើមហើម
« ចាប់បោះនាងពីលើនេះទៅ!! ចាំបងនាំអូនទៅលាបថ្នាំ... ក្រហមដៃប្រពន្ធបងអស់ហើយ »
«កុំ... កុំអី... ខ្ញុំសូមទោសលោកចន... ហឹកៗ.... ខ្ញុំខុសហើយ... កុំបោះខ្ញុំអី » Jungkook មិនបានខ្វល់ពីសម្លេងមេក្រុមស្រែកយំសូមអង្វរគេទេ!! នាយចាប់លើកបីភរិយាដើរចេញបាត់ ទុកអោយប៊ីនអ្នក ចាត់ការរឿងនេះ សាកគិតទៅមើលមនុស្សត្រូវគេចាប់បោះពីជាន់ទី២៣ ចុះទៅខាងក្រោមតើអាចសល់ជីវិតរឺអត់??
YOU ARE READING
🍀កូនប្រសារត្រកូល Jeon 🍃
Romanceមិនថាកូនប្រសារម្នាក់នេះធ្វើអីទេគឺត្រូវចិត្តម៉ែក្មេកជានិច្ច !!! jeon taehyung ជាកូនប្រសារសំណព្វចិត្តតែម្នាក់គតក្នុងត្រកូលJeon ដែរមានម៉ែក្មេកចាំកាន់ជើងគ្រប់រឿង មិនខ្វល់ថាគេខុសរឺក៏ត្រូវ ដឹងត្រឹមថាកូនបង្កើតalway ខុស!! Jeon Jungkook x Kim taehyung
