Part :19 ឈឺដៃណាស់លោកប្ដី......

404 65 2
                                        




កម្លោះសង្ហារអគ្គនាយក Jeon Jungkook បណ្ដើរភរិយាវ័យក្មេងរាងស្រឡូន ចង្កេះមួយក្ដាប់ដើរចូលក្រុមហ៊ុនកាត់មុខបុគ្គលិកគ្រប់គ្នាអោយងាកមើលព្រោងព្រៀត!! គិតទៅនាយខានចូលក្រុមហ៊ុនជិត១ខែហើយទុកអោយតែប៊ីននិងលោកចនជាអ្នកមើល អីលូវចូលវិញថែមទាំងបណ្ដើរនរណាម្នាក់មកជាមួយទៀតធ្វើអោយបុគ្គលិកភ្ញាក់ផ្អើលមិនស្ទើរទេលួចនិយាយពីមាត់មួយទៅមាត់មួយ... គ្មានអ្នកណាដឹងទេថាម្នាក់នេះជាប្រពន្ធអគ្គនាយកព្រោះរឿងរៀបការមិនបានដឹងអីធំដំលេចលឺពេញទីក្រុងទេដឹងតែក្នុងភូមិប៉ុណ្ណោះ... តែជឿថាព័ត៏មានអគ្គនាយកចនបណ្ដើរនរណាម្នាក់ចូលក្រុមហ៊ុនថ្ងៃនេះច្បាស់ជាល្បីមិនខានទេ។

«មើលទៅថាលោកអគ្គនាយក យកអ្នកណាមក??? »
«ប្រហែលជាប្អូនគាត់ទេដឹង?? »
«អ្នកណាក៏ដឹងថាអគ្គនាយកគ្មានប្អូនទេ!! »
«ប្រហែលជាប្អូនជីដូនមួយ!! »
«យើងគិតថាជាសង្សារច្រើនជាង... »
«ឡប់ទេហេ៎ស?? លោកអគ្គនាយកមិចនិងអាចមានសង្សារជាមនុស្សប្រុសកើតទៅ?? »
«ថាមិនត្រូវទេឯង... មើលទៅក្មេងប្រុសម្នាក់នោះនៅក្មេងហើយស្អាតទៀត ស្អាតជាពួកយើងស្រីៗផង »
«បានហើយ... ប្រហែលជាប្អូនគាត់ទេ បើមិនចឹងក៏មិត្តគាត់ដែរ កុំគិត ច្រើន!! »

សម្លេងបុគ្គលិកជជែកគ្នាវែកញែករឿងអ្នកដែរដើរមកជាមួយនិងលោកអគ្គនាយករបស់ពួកគេ ម្នាក់ថាជាមិត្តម្នាក់ថាប្អូន ឯអ្នកខ្លះទៀតថាជាសង្សារ ពួកគេនៅតែមិនអាចវែកញែកដាច់បានថាជាអ្វីពិតប្រាកដព្រោះលោកអគ្គនាយកមិនបានប្រកាសប្រាប់ពួកគេទេ!!

«សូមស្វាគមន៍លោកអគ្គនាយកនិង.... »លេខាស្រីផ្ទាល់ខ្លួនរបស់Jungkook គ្រាន់ឃើញនាយមកវិញភ្លាមនាងក៏ចេញមករាក់ទាក់យ៉ាងលឿនអោនគោរពអគ្គនាយកហើយក៏ក្រឡេកទៅមនុស្សម្នាក់ដែរឈរក្បែរលោកអគ្គនាយករបស់នាង....

«អ្នកប្រុសចន!! » Jungkook បញ្ជាក់ច្បាស់ៗមួយៗអោយបានដឹង មិនចាំបាច់Tae ណែនាំខ្លួនអីទេ នាយនិយាយតែអ្នកប្រុសចនមួយម៉ាត់ច្បាស់ណាស់នាងនិងដឹងថាTaeជាអ្នកណា...

«ជា....ជាភរិយាលោក?? សូមគោរពអ្នកប្រុសចន... » នាងរដាក់រដុបបន្តិចពេលដឹងថាក្មេងប្រុសមុខស្លូតៗម្នាក់នេះជាប្រពនញថអគ្គនាយក!! នាងក៏អោនគោរពគេបន្តិចកុំអោយមើលមកនាងគ្មាន
សុជីវធម៏សោះមិនចេះគោរពចាហ្វាយនាយ...

🍀កូនប្រសារត្រកូល Jeon 🍃Donde viven las historias. Descúbrelo ahora