✨រៀនធ្វើសុភាពបុរសលើកដំបូង✨Ep_១៥

61 9 1
                                        

នៅក្នុងបន្ទប់ដែលស្ងប់ស្ងាត់ជាមួយអារម្មណ៍ក្ដៅរោលរាលនាយបានចំណាយពេលជាមួយខ្លួនឯងអស់រយៈពេល១ម៉ោងដើម្បីសម្អាតអារម្មណ៍កខ្វក់វាក៏ល្មមដល់ពេលនាយត្រូវនាំរាងតូចទៅដើលេង

Tian Xu Ning « ឯងឆាប់ទៅត្រៀមឡានទៅ »មុននឹងទៅជួបរាងតូចនាយងាសមកប្រាប់ជំនិតឱ្យត្រៀមឡានសម្រាប់ចេញទៅក្រៅ

Cheng Li « លោកប្រុសទៅក្រៅមែនទេ គឺថាអ្នកនាងស៊ូសៀ មកសុំជួបលោកប្រុសបាទ » រាងក្រាស់ជ្រួញចិញ្ចើមបន្តិចព្រោះនាយប្រហែលៗឈ្មោះនាងតែមិនចាំថាជាអ្នកណា ។

Tian Xu Ning « ស៊ូសៀ? »

Cheng Li « គឺអ្នកនាងវ៉ូ ស៊ូសៀ ដែលត្រូវជាប្អូនស្រីអ្នកប្រុសតូចបាទ » រាងក្រាស់ឮហើយក៏ងក់ក្បាលតិចរួចបក់ដៃអោយជំនិតចេញទៅត្រៀមឡាន រួចនាយក៏ដើចូលទៅក្នុងបន្ទប់

Tian Xu Ning « វ័យវ័យ.... » ដោយមិនឃើញរាងតូចនៅក្នុងបន្ទប់នាយក៏ទៅគោះទ្វាបន្ទប់ទឹកហោះឈ្មោះរាងតូចតែមិនឮគេឆ្លើយសោះ បើកមើលក៏គ្មានមនុស្ស ។

« ប្រហែលចុះទៅក្រោមបាត់ហើយ » និយាយចប់នាយក៏រៀបចំងូចទឹកប្ដូរសម្លៀកបំពាក់ចេញ។

មកមើលនៅបន្ទប់ទទួលភ្ញៀវវិញដោយសារឈឹងលីមិននៅស៊ូសៀបានដៃធ្វើបាប ស៊ូវ័យតែម្ដង

Wo Suo Sae « ហឹស... ឯងប្រើមាយាស្អីលោកប្រុសធានបានជាគាត់យកឯងមកហាស » បន្ទប់ពីឃើញរាងតូចចុះមកពីជាន់លើទាំងស្នាមញញឹមនាងស្រាប់តែស្ទុះទៅទាញដៃរាងតូចច្របាច់ខ្លាំងៗ រួចសួរទាំងកំហឹង។

Wo Suo Wei « អួយ...ប្អូនស្រី លែងនងទៅឈឺណាស់ » គេព្យាយាមរមួលដៃចេញព្រោះក្រចករបស់នាងបានចាក់ដៃគេហើយវាឈឺណាស់ ។

Wo Suo Sae « កុំមករំអួយ...ឆាប់និយាយមក » នាងកាន់តែច្របាច់ដៃស៊ូវ័យខ្លាំងលើសដើម។

Wo Suo Wei « ខ្ញុំគ្មានទេ..អួយ »រាងកាយតូចត្រូវបានដួលទៅលើឥដ្ឋដោយស៊ូសៀបានច្រានមួយទំហឹង។

Wo Suo Sae « ហឹស...យើងប្រាប់ឯងគាត់គ្រាន់តែយកឯងកំដរអារម្មណ៍ប៉ុណ្ណោះបន្តិចទៀតគាត់នឹងទាន់ក្បាលឯងចេញមិនខាន អួយ... » នៅសុខៗនាងក៏ទះខ្លួនឯងមួយដៃរួចដួលទៅលើឥដ្ឋធ្វើឱ្យរាងតូចឆ្ងល់ជាខ្លាំង។

🎀ថ្នមស្នេហ៍ប្រពន្ធក្មេង🎀Où les histoires vivent. Découvrez maintenant