✨អ្នកប្រុសតូច✨Ep_២

58 6 0
                                        

ពន្លឺព្រះអាទិត្យជះពន្លឺព្រៀងៗ ចាក់ចូលក្នុងវិមានមួយកន្លែងដែលគេស្គាល់ថាជាវិមានត្រកូលធាន (Tian) មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងមានអំណាចជាងគេនៅក្នុងប្រទេសចិន គ្រួសារធាន ធ្វើជំនួញ ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស មួយនាទីៗលុយហូចូលដូចជាទឹកអញ្ចឹងទិដ្ឋភាពនៅក្នុងវិមានបង្ហាញអោយឃើញពីភាពធំល្ហល្ហេវឥតគណនា ។ នៅក្នុងបន្ទប់ធំទូលាយមួយបង្ហាញអោយឃើញក្មេងប្រុសម្នាក់ដេកនៅលើគ្រែដោយមានអ្នកបម្រើ ៣នាក់នៅមើលថែ មិនយូប៉ុន្មានក្មេងម្នាក់នោះក៏ភ្ញាក់ដឹងខ្លួនឡើង

វ៉ូ ស៊ូវ័យ « អួយ...ទីនេះជាកន្លែងហ្នឹង? »គេយកដៃទប់ក្បាលតិចៗព្រោះនៅឈឺ ភ្នែកសម្លឹងមើលជុំវិញបន្ទប់ឃើញថាបន្ទប់នេះមិនមែនជាផ្ទះរបស់គេទេ ហើយក៏មិនមែនជាមន្ទីពេទ្យដែរ តិចគេស្លាប់ហើយទេដឹង ?

អ្នកបម្រើ « អ្នកប្រុសតូចដឹងខ្លួនហើយមែនទេ សុីចាន់ឆាប់ទូរស័ព្ទទៅប្រាប់លោកប្រុសធានទៅ » ឃើញថារាងតូចដឹងខ្លួនហើយពួកគេក៏ប្រញាប់ជួយទប់អោយរងាតូចងើបអង្គុយ យកទឹកអោយផឹក និងអោយគេចលទៅប្រាប់លោកប្រុសធំព្រោះគាត់បានផ្ដាំថាបើគេភ្ញាក់អោយខលទៅគាត់ភ្លាម។

អ្នកបម្រើ «អ្នកប្រុសញុំាទឹកបន្តិចទៅ...អ្នកប្រុសមាននៅឈឺត្រង់ណាទៀតទេ » ពួកគេសួរទាំងបារម្ភខ្វល់ខ្វាយធ្វើអោយរាងតូចធ្វើខ្លួនមិនត្រូវ នេះពួកគាត់ជាអ្នកណាហេតុអ្វីក៏មកមើលថែគេបែបនេះ ហើយទីនេះជាកន្លែងណា ។

វ៉ូ ស៊ូវ័យ « អរគុណ..ខ្ញុំមិនអីទេ តែទីនេះជាកន្លែងណា ? » រាងតូចទទួលយកទឹកមកផឹកហើយក៏មិនភ្លេចសួរពីចម្ងល់របស់គេដែរ ។

មេការ « ចាស៎ ទីនេះគឺជាវិមានត្រកូលធាន អ្នកប្រុសតូចឃ្លានទេ ចាំខ្ញុំអោយអ្នកបម្រើធ្វើស៊ុបជូនអ្នកប្រុសតូច » និយាយចប់គាត់ក៏ចាប់ចែកអោយអ្នកបម្រើរៀបចំធ្វើអាហារ ព្រោះរាងតូចសន្លប់ច្រើនថ្ងៃហើយ ដឹងខ្លួនមកច្បាស់ជាឃ្លានខ្លាំងមិនខាង។

វ៉ូ ស៊ូវ័យ « វិមានត្រកូលធានហែស...ចុះទីនេះហៅថា....? »

មេការ «បាទ ទីនេះគឺជាក្រុងបេជៀង (Beijing 北京)បាទ » រាងតូចឮហើយបើកភ្នែកធំៗ បេជៀងហែសនេះគេមកទីនេះដោយរបៀបណា?ឬក៏ម្ដាយចុងរបស់គេលក់គេអោយបងទីនេះ មិនពិតទេ ច្បាស់ណាស់គាត់ប្រាកដជាលក់គេអោយអ្នកមានអំណាចណាម្នាក់ បែបនេះហើយទើបបានជាពួកគេមើលថែខ្លួនបែបនេះ ។

🎀ថ្នមស្នេហ៍ប្រពន្ធក្មេង🎀Where stories live. Discover now