នៅយប់ងងឹតនៃទីក្រុង លីយ៉ាងយុងហ្គាង ភាគខាងជើងនៃខេត្តជាំងស៊ូ ប្រទេសចិន ក្មេងប្រុសម្នាក់កំពុងយំសុំអង្វរម្ដាយសូមឱ្យគេបានបន្តថ្នាក់មហាវិទ្យាល័យផង ក្ដីស្រមៃធំបំផុតរបស់គេគឺប្រឡងជាប់ចូលមហាវិទ្យាល័យ តែពេលប្រឡងជាប់ហើយបែជាម៉ាក់របស់គេមិនឱ្យគេទៅរៀនទៅវិញ។
វ៉ូ ស៊ូវ័យ« ហេតុអ្វី?ហេតុបានជាកូនរៀនមិនបានតែបងប្រុសបែជារៀនបានទៅវិញ..អួយ..»គ្រាន់តែនិយាយចប់ ម៉ាក់ចុងរបស់គេស្រាប់តែស្ទុះមកបោកសក់គេខ្លាំងៗធ្វើអោយគេឈឺចាប់ស្ទើស្លាប់ទៅហើយ។
អ្នកស្រីឈានសឺ« ឯងកុំយកខ្លួនស្មោកគ្រោករបស់ឯងមកប្រៀបធៀប និងកូនប្រុសរបស់យើង អាកូនសាហាវស្មន់ដូចជាឯងនេះមានមុខរស់នៅក្នុងផ្ទះនេះវាសំណាងណាស់ទៅហើយ » នឹកឃើញថឿងសាហាយម្ដងណា គាត់ចង់តែសម្លាប់វ៉ូស៊ូវ័យចោលទេ មិនគួរណាអាក្មេងនេះមានមុខរស់នៅក្រោមដំបូងផ្ទះជាមួយខ្លួនសោះ។
វ៉ូ ស៊ូវ័យ«អួយ...ម៉ាក់ ហុឹកៗ..ខ្ញុំឈឺខ្លាំងណាស់..»ដោយឈឺខ្លាំងពេកគេស្រែយំតែម្ដង ហេតុអ្វីក៏ធ្វើបាបគេយ៉ាងនេះមកពីគេមិនមែនជាកូនបង្កើតគាត់មែនទេបានជាធ្វើបាបគេយ៉ាងនេះ។
អ្នកស្រីឈានសឺ « កុំហៅយើងថាម៉ាក់ ព្រោះយើងមិនបានបង្កើតឯងមកទេ ឯងកើតមកជាមួយឈាមប្ដីរបស់យើង និងឈាមថោកម្ដាយរបស់ឯង អឹស អាក្មេងឆ្គួត» គាត់មិនត្រឹមតែនិយាយទេថែមទាំងទាញក្បាលរបស់សូវ័យទៅបោកនិងជញ្ជាំងផ្ទះរហូតមានឈាមហូបចេញមកក៏គាត់មិនខ្វល់ ។
វ៉ូ ស៊ូវ័យ « ហុឹកៗ កូនឈឺណាស់...សូមអង្វរលែងកូនទៅ..» គេលើកដៃសំពះម្ដាយចុង ព្រោះពេលនេះគេឈឺខ្លាំងណាស់គេមិនអាចទ្រាំបានទៀតទេ ។
អ្នកស្រូឈានសឺ «ឯងចាំទុកណា ឋាន:របស់ឯងមិនអាចលើកខ្ពស់ស្មើកូនទាំងពីរ របស់យើងបានទេ ចាំទុកក្នុងអំបែងខួរឯងផង ឯងគ្រាន់តែជាកូនសាហាយស្មន់ ជាបញ្ញើក្អកប៉ុណ្ណោះ ហឹស!! » និយាយចប់គាត់ក៏ទាញ់ក្បាលវ៉ូ ស៊ូវ័យទៅបោក និងជញ្ជាំងម្ដងទៀតរធ្វើអោយឈាមហូរកាន់តែខ្លាច ទើបគាត់ព្រមប្រលែងរួចចាក់ចេញទៅ ដោយទុកអោយវ៉ូសូវ័យដេកដួល និងឥដ្ឋដាបដោយឈាម ។
YOU ARE READING
🎀ថ្នមស្នេហ៍ប្រពន្ធក្មេង🎀
Short Storyសាច់រឿងនិយាយពីក្មេងប្រុសម្នាក់ ដែលត្រូវគ្រួសារម្ដាយចុងតាមធ្វើបាបឥតឈប់ឈរ និងបុរសម្នាក់ដែលមិនជាប់សាច់ឈាមសោះ តែបែជាតែងតែការពារមើលថែគេពីក្រោយខ្នងរហូតរហូត « ឯងលំបាកគ្រប់គ្រាន់ហើយ » «ហេតុអ្វីបានជាបងល្អដាក់ខ្ញុំយ៉ាងនេះ ?» « ព្រោះឯងគឺជាប្រពន្ធបង »
