វ៉ូ ស៊ូវ័យ «ម៉ាក់...មកយកកូនទៅជាមួយផង ហ៊ឹកៗ អូនមិនអាចអត់ទ្រាំបានទៀតទេហុឹកៗ..កូនឈឺណាស់..ម៉ាក់មកយកកូនទៅជាមួយផង...» និយាយចប់គេក៏សន្លប់ស្ដូកស្ដឹង ព្រោះឈាមហូរខ្លាំងពេកធ្វើអោយគេអស់កម្លាំងរហូតដល់សន្លប់។ ភ្លៀងចាប់ផ្ដើមធ្លាក់ចុះ ផ្គររន្ទះកាន់តែខ្លាំង ក្នុងផ្ទះគ្មានអ្នកណាម្នាក់អើពើនិងគេឡើង ប្អូនស្រីពៅដើមកឃើញបានត្រឹមតែញញឹមរួចក៏ចេញទៅបាត់ដោយមិនខ្វល់អ្វីឡើយ ចំណែកបងប្រុសដើមកឃើញគេហើយតែបែជាដើហួសប្រៀបដូចជាគេគ្មានវត្តមាននៅទីនោះអញ្ចឹង។ បន្តិចក្រោយមកលោកវ៉ូដែលត្រូវជាឪពុក ក៏មកដល់គាត់ប្រទះឃើញ វ៉ូ ស៊ូវ័យ ដេកក្នុងថ្លុកឈាមបែបនេះគាត់ស្ទើគាំងបេះដូងស្លាប់ទៅហើយ ទើបប្រញាប់លើកកូនប្រុសឡើងយកទៅពេទ្យទាំងយប់។
នៅក្នុងបម្ទីពេទ្យ
លោកវ៉ូ «លោកគ្រូពេទ្យ តើកូនខ្ញុំគេយ៉ាងមិចទៅហើយ » ឃើញគ្រូពេទ្យចេញពីបន្ទប់សង្រ្គោះឃ្លាមគាត់ក៏ប្រញាប់សួរ ទាំងបារម្ភ។
លោកគ្រូពេទ្យ « បាទ អ្នកជំងឺមានសុវត្តិភាពហើយ ប៉ុន្តែក្បាលរបស់អ្នកជំងឺប្រៀបដូចជាត្រូវបានបោកផ្ទប់យ៉ាងខ្លាំងជាច្រើនដង ដែលធ្វើអោយលលាដ៍ក្បាលមានការប្រះស្រាំង តែសំណាងល្អវាមិនបានបែកដែលបង្ករគ្រោះថ្នាក់ដល់ជីវិតឡើយ បើអស់អីហើយខ្ញុំសូមលាសិនហើយ » ឮបែបនេះហើយលោកវ៉ូ ស្ទើតែមិនគួរអោយជឿ បោកផ្ទប់ជាច្រើនដងអញ្ចឹងហែស? មានន័យថាយ៉ាងមិច?
លោកវ៉ូ «បាទ អរគុណលោកគ្រូពេទ្យណាស់ » បន្ទាប់ពីគ្រូពេទ្យចេញទៅគាត់ក៏ខលហៅជំនិតរបស់គាត់មកមន្ទីពេទ្យភ្លាមៗ ។
ជំនិត«លោកម្ចាស់...ខ្ញុំយល់ហើយបាទ »
កាត់មកខាងម្ដាយកូនទាំង៣នាក់ឯនេះវិញក៏ភ័យបន្តិចដែលនៅពេលដែលឃើញលោកវ៉ូមកទាន់បែបនេះ បើគាត់សួរតើត្រូវដោះសារយ៉ាងមិចទៅ...
វ៉ូស៊ូសៀ « អ្នកម៉ាក់...ធ្វើយ៉ាងមិចទៅ លោកប៉ាប្រាកដជាខឹងនឹងពួកយើងមិនខាន »នាងអង្រួនដៃម្ដាយទាំងភ័យខ្លាច
អ្នកស្រីឈានសឺ « កុំបារម្ភអី ប៉ារបស់កូនល្ងង់ណាស់ ពួកយើងចោទប្រកាន់វាបន្តិចទៅប៉ារបស់ឯងប្រាកដជាជឿងមិនខាន » គាត់និយាយទាំងមានទំនុកចិត្តព្រោះពេលមុនៗ គាត់ក៏ធ្វើបែបនេះដែរ។
វ៉ូស៊ូសៀង « បើបែបនោះមែន ខ្ញុំរាងសប្បាយចិត្តបន្តិច..តែម៉ាក់មិនគួរណាទៅធ្វើបាបវាដល់ថ្នាក់នោះទេ បើវានិយាយចេញមកនោះយើងស្លាប់មិនខាន » មែនហើយបើសិនវ៉ូ ស៊ូវ័យ ប្ដឹងពូលីសនោះពួកគេច្បាស់ជាជាប់គុកទាំងបីនាក់មិនខាងពីបទប្រើអំពើហឹង្សារ។
អ្នកស្រីឈានសឺ « កូនកុំបារម្ភអី អាក្មេងនោះវាមិនហ៊ាននិយាយអ្វីនោះទេ » គាត់ដឹងច្បាស់ព្រោះបើ គេហ៊ាននិយាយគេនិយាយតាំងពីដំបូងមកម្ល៉េះមិនមែនទ្រាំរហូតច្រើនឆ្នាំយ៉ាងនេះទេ ។ បន្តិចក្រោយមកលោកវ៉ូក៏ដើចូលមក ពួកគេក៏រៀបរឹកពារ សម្ដែងជាភ័យស្លន់ស្លោដូចជាបារម្ភពីប៉ូសូវ័យណាស់អញ្ចឹង ។
អ្នកស្រីឈានសឺ « លោកបង...កូនគេយ៉ាងមិចទៅហើយ អូនបារម្ភណាស់ » នាងរត់ទៅអោបដៃលោកវ៉ូ និយាយផងកល់ទឹកភ្នែករកយំផងមើលទៅសមខ្លាំងណាស់។
វ៉ូ ស៊ូសៀ «មែនហើយលោកប៉ា...បងប្រុសយ៉ាងមិចទៅហើយ កូនបារម្ភណាស់ មិនគួរណាមនារឿងបែបនេះកើតឡើងឡើយ »នាយព្យាយាមចូលតួសម្ដែងតាមម្ដាយរបស់នាង ។
វ៉ូ ស៊ូសៀង « ហឺយ...កូនសុំទោសលោកប៉ា បើសិនកូនមិនឃាត់ប្អុនប្រុសមិនអោយដើលេងពេលយប់ប្រហែលប្អូនប្រុសក៏មិនជួបរឿងបែបនេះដែរ » នាយនិយាយទាំងដឹងកំហុស ធ្វើអោយលោកវ៉ូលើកចិញ្ចើមឆ្ងល់ ។
វ៉ូ ស៊ូសៀ « ហុឹម...មែនហើយ បងប្រុសគាត់ចង់ដើលេងយប់ កូននិងបងប្រុសធំគិតថាមិនល្អទើបឃាត់ តែមិននឹកស្មានថា គាត់លួចរត់ទៅដើលេង ជ្រុលជើងរអិលធ្លាក់ពីលើជណ្ដើបែបនេះ ហុឹកៗ...» នាងនិយាយទាំងយំដូចជាដឹងខុសណាស់អញ្ចឹង។
លោកវ៉ូ « រអិលជើងធ្លាក់អញ្ចឹងហែស...? »ឮអ្វីដែលពួកគេនិយាយហើយគាត់ហួសចិត្តយ៉ាងខ្លាំងតែក៏មិននិយាយអ្វី ព្រោះគ្រប់យ៉ាងគាត់បានត្រៀមទុករួចអស់ហើយ។
វ៉ូ ស៊ូសៀ «មែនហើយលោកប៉ា..គឺគាត់រអិលជើងធ្លាក់ចុះមក ហ៊ឹកៗ »
លោកវ៉ូ «បានហើយគេមិនអីទេ ប៉ាសុំឡើងទៅលើហើយប៉ាមានការងារត្រូវធ្វើ » គាត់របៀប នឹងចាកចេញទៅហើយតែកូនប្រុសច្បងក៏និយាយឡើង
វ៉ូ ស៊ូសៀង « ចុះពេលនេះឯងនៅពេទ្យណាលោកប៉ា កូនចង់ទៅមើលថែប្អូន »និយាយដូចជាបងប្រុសល្អម្នាក់ទាំងការពិតបង្កប់ដោយការស្អប់ខ្ពើម ។
លោកវ៉ូ «គេចេញទៅហើយ តទៅពួកឯងមិនបានឃើញគេទៀតទេ» និយាយចប់គាត់ក៏ឡើងទៅខាងលើបាត់ ។ ពាក្យសម្ដីគាត់មុននេះធ្វើអោយពួកគេឆ្ងល់ជាខ្លាំង តែក៏ញញឹមវិញភ្លាមៗបន្ទប់ពីគិតយល់ តាមពិតគឺ លោកវ៉ូ បានបញ្ជូន វ៉ូសូវ័យ ទៅកន្លែងផ្សេងនឹងមិននៅទីនេះទៀតឡើយ ចាប់ពីពេលនេះតទៅពួកគេបានដកបន្លាចេញពីទ្រូងបានសម្រេចហើយ។
៚សូមរងចាំអានភាគបន្ត៚
YOU ARE READING
🎀ថ្នមស្នេហ៍ប្រពន្ធក្មេង🎀
Short Storyសាច់រឿងនិយាយពីក្មេងប្រុសម្នាក់ ដែលត្រូវគ្រួសារម្ដាយចុងតាមធ្វើបាបឥតឈប់ឈរ និងបុរសម្នាក់ដែលមិនជាប់សាច់ឈាមសោះ តែបែជាតែងតែការពារមើលថែគេពីក្រោយខ្នងរហូតរហូត « ឯងលំបាកគ្រប់គ្រាន់ហើយ » «ហេតុអ្វីបានជាបងល្អដាក់ខ្ញុំយ៉ាងនេះ ?» « ព្រោះឯងគឺជាប្រពន្ធបង »
✨ផ្ដើមរឿង ✨Ep_១
Start from the beginning
