Ep:11 អាការៈខ្លាចរអារើសឡើង🍁

93 10 1
                                        

ថ្ងៃបន្ទាប់ពេលដែលមានរឿងកើតឡើងនោះហើយធ្វើឲ្យផ្ទៃមុខរបស់ជីមីននៅមានស្នាមជាំម្រាមដៃនៅលើមុខពេញៗ នៅមិនទាន់បាត់ហើមនៅឡើយទេការទះរបស់នាងរាងខ្លាំងដែរធ្វើឱ្យគេឈឺពេញមុខ

‹ ហេតុអីនាងធ្វើដល់ថ្នាក់នេះ ›  ជាមនុស្សស្រីបែរជាមកទះតប់គេកណ្ដាលវាព្រោះតែមនុស្សប្រុសម្នាក់ទៅវិញជាមនុស្សស្រីបែបណាទៅពិតជាគួរឱ្យខ្មាស់ណាស់ បើមនុស្សប្រុសនោះស្រលាញ់ដែរទៅមិនថាទេទាំងដែលគេមិនដឹងអីផងមកអួតក្អេងក្អាងថាខ្លួនឯងជាម្ចាស់ការគេ

‹ ក៏ព្រោះតែនាងចិត្តក្លាយជាម្ចាស់ស្រីនៅទីនេះ ›  ប្រហែលអ្វីដែលនាងនិយាយជាការពិតព្រោះឃើញពួកគេទាំងពីរនាក់ក៏ស្និទ្ធស្នាលនឹងគ្នាដែរបើមិនដូច្នេះទេវាមិនចម្លែក ណាមួយនាយចូលចិត្តហៅគេទៅបន្ទប់ពេលដែលនាងឃើញយល់ច្រឡំបែបនេះវាមិនខុសទេ។

‹ តែយ៉ាងណាលោកម្ចាស់មិនបាននិយាយទេនាងគិតតែខ្លួនឯងទេដឹង ›

‹ គិតតែខ្លួនឯងឬអត់ ? យើងក៏គ្មានសិទ្ធិចង់ដឹង បានហើយទៅធ្វើការទៅកុំនៅនិយាយគ្នាទៀតអីប្រយ័ត្នត្រូវមាត់ពួកគេទៀត ›

‹ បាទ! តែបងប្រាកដទេថាវាលែងឈឺ ›

‹ បងលែងអីហើយកុំបារម្ភអី ›

‹ ក៏បាន ›

ពេលជីមីនចេញទៅផុតជុងហ្គុកក៏ចូលមករកថេយ៉ុងព្រោះមានការងារចង់ឲ្យគេធ្វើ តែបំណងចង់ធ្វើបាបគេច្រើនជាង...ពេញមួយថ្ងៃបើមិនបានធ្វើបាបក្មេងម្នាក់នេះដូចនៅមិនសុខ

‹ អ៊ូយ...លោកម្ចាស់ ›

‹ មែនជាយើងយ៉ាងម៉េចឃើញយើងដូចឃើញខ្មោច ›

‹ លើសពីឃើញខ្មោចទៅទៀតព្រោះមុខលោកម្ចាស់គួរឲ្យខ្លាចជាងខ្មោច ហិហិ  ›  អ្នកណាមិនផ្អើលបើលេងមកពីក្រោយខ្នងមិនប្រាប់បែបនេះ🤭

‹ ឯង....ណ្ហើយថ្ងៃនេះយើងមិនរករឿងឯងទេមកតាមយើង!!យើងមានការងារច្រើនណាស់ឲ្យឯងធ្វើ ›  ជុងហ្គុកដើរទៅមុនឲ្យថេយ៉ុងទៅតាមក្រោយ ថេយ៉ុងឃើញបែបនេះក៏ឆ្ងល់ថ្ងៃនេះលេបថ្នាំខុសអីទើបបើនិយាយល្អជាមួយគេ ។

អំណាចស្នេហ៍ម្ចាស់វិមាន & វីហ្វូឡង់ 🍂Donde viven las historias. Descúbrelo ahora