Ep:8 អាក្មេងបម្រើនេះមកធ្វើស្អី🍂

81 13 4
                                        

: ព្រឹកថ្ងៃថ្មីឈានចូលមកដល់....
   ហើយវាក៏ជាថ្ងៃដែលថេយ៉ុងត្រូវទៅចូលរួមកម្មវិធីខួកកំណើតរបស់ខេវីសជាមួយជុងហ្គុកផងដែល គេមិនចង់ទៅប៉ុន្មានទេតែធ្វើម៉េចនេះជាបញ្ជាយើងត្រឹមជាកូនចៅមិនអាចជំទាស់សម្តីចៅហ្វាយបានឡើយ....

‹ ថេយ៍!នេះយកទៅ › ណាសាហុចសំលៀកបំពាក់មួយឈុតទៅឲ្យថេយ៉ុង មើលទៅវាស្រស់ស្អាតណាស់

‹ របស់ខ្ញុំ.ហ្អេស › ថេយ៉ុងទទួលយកទាំងស្ទាក់ស្ទើរ វាមិនសមទេដឹងគេជាអ្នកបម្រើចាំបាច់អីត្រូវស្លៀករបស់ល្អបែបនេះដែល...

‹ មែនហើយជារបស់ឯង!!លោកម្ចាស់រើសវាឲ្យឯងដោយផ្ទាល់ រៀបចំខ្លួនឲ្យស្អាតទៅល្ងាចនេះលោកម្ចាស់នាំទៅជាមួយកុំឲ្យគាត់ទាស់ចិត្តណា ›  មិនងាយមានទេមនុស្សដែលម្ចាស់វិមានវីហ្វូឡង់ បណ្ដើរចេញទៅក្រៅជាមួយនោះ ក្នុងកម្មវិធីយប់នេះផ្អើលអស់មនុស្សម្នាជាមិនខាន តែលោកម្ចាស់នាំក្មេងបម្រើទៅចូលរួមកម្មវិធីជាមួយ ទាំងដែលពីមុនមកមិនធ្លាប់មាននោះទេនេះវាជាប្រវត្តិសាស្រ្តហើយ...

‹ អ៎......បាទចឹងខ្ញុំសុំទៅធ្វើការឲ្យហើយសិន ›

‹ ទៅចុះ ›

កាត់មកខាងជុងហ្គុកនិងយ៉ុនហ្គីកំពុងអង្គុយនិយាយគ្នារឿង មានមនុស្សអាក្រក់ចង់លួចធ្វើឃាតម្ចាស់យាយរបស់ពួកគេ ពេលនេះអ្នកបង្កក៏ចាប់បានប៉ុន្តែនៅមិនទាន់ដឹងថាអ្នកដែលបញ្ជាពីក្រោយខ្នងជាអ្នកណានោះទេ។ព្រោះវាមិនព្រមនិយាយការពិត។ប្រាប់មកសោះ ។

‹ យ៉ាងម៉េចហើយ!វាព្រមនិយាយទេថាអ្នកណាបញ្ជូនពួកវាមក › 

‹ នៅទេពួកវាមាត់រឹងណាស់ ប្រហែលចង់ឃើញគ្រួសារវាស្លាប់ម៉ាពូជហើយមើលទៅទើបពួកវាព្រមនិយាយ ›  គេមិនចង់សម្លាប់គ្រួសារអ្នកណាទេកុំឱ្យតែអ្នកនោះមកប៉ះពាល់គេមុនទៅបានហើយ។ដូចជាពេលនេះអញ្ចឹងនៅស្រុកមិនចង់បែរជារករឿងដាក់ខ្លួន។ បើគេសម្លាប់មួយពូជកុំចោលថាគេអាក្រក់ឲ្យសោះ...

‹ បើយកគ្រួសារពួកវាមកគំរាមមិនយូរទេពួកវានឹងព្រមនិយាយ ›  គេដឹងចំណុចខ្សោយរបស់ពួកទាំងអស់នោះបើយកគ្រួសាររបស់គេមកគំរាម។ពួកវានឹងព្រមនិយាយ ព្រោះទង្វើដែលគេធ្វើក៏ដោយសារលុយដែរ។

អំណាចស្នេហ៍ម្ចាស់វិមាន & វីហ្វូឡង់ 🍂Where stories live. Discover now