[ ព្រឹកថ្ងៃថ្មី ]
មិនយូរប៉ុន្មានព្រឹកព្រលឹមក៏ឈានចូលមកដល់ ដូចជារាល់ដងទាំងពីរនាក់បងប្អូនងើបធ្វើការយ៉ាងរហ័សជាមួយនឹងអ្នកបម្រើផ្សេងទៀត ពួកគេធ្វើការពីមួយតែមួយចប់ការងារផ្សេងទៅធ្វើការងារផ្សេងទៀតមិនឲ្យទំនេរដៃជើងនោះទេព្រោះខ្លាចថាគេលួចខ្ជិល រីឯជីមីនក៏តាមព្យាយាមសួរប្អូនពីរឿងកាលពីយប់មិញដែលឃើញគេត្រឡប់មកវិញទាំងមានស្នាមទឹកភ្នែក។
‹ ថេយ៍!ឯងមិនទាន់ប្រាប់បងរឿងកាលពីយប់មិញទេមានរឿងអីបានជាឯងយំឬមួយលោកម្ចាស់ធ្វើបាបឯង › ថាអីចេះខុសរឿងដែលគេគិតគឺកើតឡើងពិតមែន។គេបារម្ភពិតជាមិនខុស។ថាលោកម្ចាស់នោះប្រាកដជាធ្វើបាបប្អូនគេឥឡូវក៏ធ្វើបាបមែនប្អូនរបស់គេមកវិញទាំងយំរហេមរហាមទៀតផង
‹ បងធ្វើដូចមិនដឹងចរិតអាគាត់ហ្នឹងយ៉ាងម៉េចចូលចិត្តតែស្រែកកំហោក និយាយធម្មតាប្រហែលជាគេដាច់ខ្យល់ស្លាប់ › មិនចង់និយាយទេនឹកឃើញពេលណាខឹងពេលហ្នឹងគ្រាន់តែខ្លួនរាក់ទាក់ជាមួយនឹងមនុស្សដែលនិយាយជាមួយគេសោះធ្វើដូចជាខុសណាស់អញ្ចឹង។យ៉ាងម៉េចឬមួយចង់ឲ្យគេមកនិយាយជាមួយហើយធ្វើមុខងាប់ជាមួយនឹងអ្នកនោះដូចជាគេវិញឬគេប្រហែលជាធ្វើមិនបានទេ
‹ ចុះឯងមានទៅធ្វើអីឯងគាត់ខឹងឬអត់ ›
‹ ខ្ញុំមានបានធ្វើអីឯណាគ្រាន់តែខ្ញុំនិយាយរាក់ទាក់ជាមួយនឹងបុរសម្នាក់ដែលគេមកនិយាយជាមួយខ្ញុំមុនតើមានអីខុសបងថាទៅមើល ឬមួយចង់ឱ្យខ្ញុំធ្វើមុខងាប់ជាមួយនឹងគេដែលមករាក់ទាក់ខ្ញុំ ›
‹ ប្រហែលជាគាត់បន្តិចចិត្តឱ្យយើងតែនិយាយជាមួយនឹងមនុស្សអស់ទាំងហ្នឹង ›
‹ បងនិយាយបែបនេះក៏ត្រូវពេលដែលគាត់ជួបបុរសម្នាក់នោះហើយមុខរបស់គាត់ដូចជាខឹងណាស់អញ្ចឹង ›
‹ បើដឹងបែបនេះហើយឯងកុំទៅពាក់ព័ន្ធទៀតអី ›
‹ បាទ ›
‹ តោះទៅធ្វើការវិញ ›
_____________
ក្រឡែកមកមើលពីរនាក់បងប្អូននៅនេះវិញក៏កំពុងតែអង្គុយនិយាយគ្នាពីរឿងនោះដែរព្រោះថាកាលពីយប់មិញឃើញជុងហ្គុកចូលមកក្នុងវិមានទាំងទឹកមុខមិនស្រស់សោះ អ្នកណាទៅធ្វើអីឱ្យប្អូនគេខឹងទៀតហើយ...
ESTÁS LEYENDO
អំណាចស្នេហ៍ម្ចាស់វិមាន & វីហ្វូឡង់ 🍂
Fantasíaចន ជុងហ្គុក Ω វីហ្វូឡង់ & មីន យ៉ុនហ្គី Ω វីហ្វូឡង់
