[ 1សប្តាហ៍ក្រោយមក ]
ពេលវេលាពិតជាដើរលឿនណាស់មួយភ្លេតសោះរយៈពេលក៏កន្លងផុតទៅមួយសប្តាហ៍បាត់ ហើយវាក៏ជាពេលវេលាដែរជិតឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មីដូចគ្នាគិតមើលទៅពេលវេលាដើរលឿនណាស់ ។ ចំណែកពីរនាក់បងប្អូនក៏នៅបន្តធ្វើការនៅក្នុងវិមាននេះដល់ដែរក៏ប៉ុន្តែឥឡូវនេះម្ចាស់វិមានបានដាក់កម្រិត ហើយពួកគេទាំងពីរនាក់មករស់នៅក្នុងវិមាននេះវិញមិនឲ្យចេញចូលត្រឡប់ទៅផ្ទះដូចរាល់ដល់នោះទេ។បើចង់ទៅលេងអាចប្រាប់គេបាន។
ជីមីននិងថេយ៉ុងមិនចង់រស់នៅបែកពីពុកម៉ែប៉ុន្មានទេ ព្រោះខ្លួនធ្លាប់តែរស់នៅជួបជុំគ្រួសារមិនដែលបែកម្ដងណាផងឥឡូវនេះឲ្យមកនៅក្នុងវិមាននេះទៀតពួកគេធ្វើម្ដេចចេះនៅទៅ
‹ ពុកកូនមិនចង់នៅទីនោះទេ › ពុកអើយកុំឱ្យកូនទៅនៅទីនោះអីត្រឹមធ្វើការត្រឡប់មកផ្ទះទៅវិញទៅមកគេអាចធ្វើបាន បើឲ្យទៅរស់នៅក្នុងវិមាននោះទៀតដូចបង្ខំឲ្យគេទៅស្លាប់ទាំងរស់អញ្ចឹងគ្រាន់តែឃើញមុខម្ចាស់វិមានគេសឹងតែរាកនោម
‹ ជីមីន!ថេយ៉ុង!ពួកកូនធំៗអស់ហើយត្រូវតែរៀនរស់ដោយខ្លួនឯងបើមិនអញ្ចឹងទេពួកកូនមិនអាចចេញទៅនៅឆ្ងាយពីពុកម៉ែទេណា។ថ្ងៃតទៅមុខទៀតកូនអាចនឹងមានគ្រួសាររស់នៅបែកពីពុកហើយនិងម៉ែដដែល ហើយម្យ៉ាងវិញទៀតមិនមែនកូននៅទីនោះរហូតឯណាពេលកូននឹកពុកម៉ែអាចសុំលោកម្ចាស់ទាំងពីរមកលេងពុកម៉ែបានតើ ។ › តើពួកគេនឹកគាត់ទាំងពីរក៏អាចសុំលោកម្ចាស់មកលេងពួកគាត់បានត្រឹមតែទាំងស្នាក់នៅទីនោះធ្វើការតើមិនមែននៅរហូតឯណា។ ម្យ៉ាងទៀតគេស្នាក់នៅទីនោះក៏ស្រួលកុំឲ្យពិបាកយប់ព្រលប់ត្រឡប់មកផ្ទះវិញតែពីរនាក់បងប្អូនវាខ្លាចមានគ្រោះថ្នាក់តាមផ្លូវ
‹ អញ្ចឹងក៏ល្អដែរបងកុំឱ្យពិបាកយើងត្រឡប់មកវិញយប់តែពីរនាក់វាគួរឲ្យខ្លាច យ៉ាងហោចណាស់អាលោកម្ចាស់ពីរនាក់នោះគាត់មានចិត្តល្អខ្លះដែរ ›
‹ ថេយ៍!ម៉េចក៏ហៅលោកម្ចាស់បែបនេះកូន ›
‹ ក៏ការពិតមែនណាម៉ែពួកគេចូលចិត្តតែប្រើអំណាចមកគំរាមអាងអីបន្តិចក៏ដាក់ទោស គួរឲ្យស្អប់ ›
YOU ARE READING
អំណាចស្នេហ៍ម្ចាស់វិមាន & វីហ្វូឡង់ 🍂
Fantasyចន ជុងហ្គុក Ω វីហ្វូឡង់ & មីន យ៉ុនហ្គី Ω វីហ្វូឡង់
