‹ សម្រេចថាកាលពីយប់មិញមានអីកើតឡើងបានជាឯងត្រឡប់មកវិញដូចជញ្ចះកំហឹងដល់ហើយ ›
‹ បានជួបសត្រូវស៊ូពូជ ›
‹ លី សុងហ៊ូ.ហ្អេ៎ស ›
‹ បងថាទៅមានអ្នកណាទៀតក្រៅពីវា មិនត្រឹមតែប៉ុណ្ណឹងទេគេនៅចង់មកលេបខាយអ្នកបម្រើរបស់យើងទៀត។ › អាចោលម្សៀតនេះវាមិនចង់ចរិតព្រៃផ្សៃរបស់ពួកវាសោះចូលចិត្តណាស់តែខាងគេងចំណេញលើមនុស្សដែលមិនដឹងអី ធ្វើចំពោះអ្នកណាធ្វើចុះតែកុំមកប៉ះពាល់មនុស្សក្នុងវិមានរបស់គេឲ្យសោះជាពិសេសក្មេងម្នាក់នេះ។
‹ ចុះថេយ៉ុងមានកើតអីទេ › អញ្ចឹងតើបានជាប្អូនគេខឹងណាស់តែថាទៅយប់មិញថេយ៉ុងក៏ស្រស់ស្អាតពិតមែនទំព័រកាសែតចុះសុទ្ធតែរូបគេតែម្ដងថែមទាំងសរសើរថាពួកគេទាំងពីរនាក់សាកសមគ្នាទៀត។វាជារូបដំបូងដែលបោះពុម្ពនៅលើកាសែតហើយពីម្ចាស់វិមានវីហ្វូឡង់បណ្ដើរក្មេងប្រុសដ៏ស្រស់ស្អាតចូលរួមក្នុងកម្មវិធីខួបកំណើតកូនស្រីត្រកូលលូ
‹ ក្មេងនោះមានតែដឹងខ្យល់ស្អីគិតតែពីនិយាយ សើចសប្បាយជាមួយគេទៅវិញទេ › ក្មេងមិនចេះគិតឃើញមនុស្សប្លែកមុខមកនិយាយជាមួយក៏ទៅនិយាយលេងសើចសប្បាយជាមួយនឹងគេទៅវិញ។
‹ ហឹស...បានហើយឈប់និយាយទៅឯងមិនទាន់បានមើលកាសែតទេពេលនេះរូបរបស់ឯងជាមួយនឹងក្មេងតូចនោះល្បីណាស់ឯងដឹងទេ ›
‹ បងនិយាយអី ›
‹ ឯងមើលខ្លួនឯងទៅបងទៅធ្វើការរបស់បងហើយ › យ៉ុនហ្គីនិយាយរួចគេក៏ចាកចេញទៅធ្វើកិច្ចការងាររបស់ខ្លួនបន្តទុកឲ្យប្អូនប្រុសដោះស្រាយដោយខ្លួនឯងចុះគេមិនចង់ពាក់ព័ន្ធនឹងរឿងនេះទេ។អ្វីដែលសំខាន់ហាមតែក្មេងរបស់គេទៅពាក់ព័ន្ធទៅបានហើយ។
‹ លោកម្ចាស់នេះកាសែតទានមើលទៅ › ឮបែបនេះនាយក៏ប្រញាប់យកពីដៃកូនចៅមកមើលក៏ឃើញថាក្នុងទំព័រកាសែតសុទ្ធតែជារូបរបស់គេជាមួយថេយ៉ុង ថែមទាំងសរសេរពាក្យចចាមរាណពន្លើសថែមទៀតផង។គិតទៅអ្នកកាសែតទាំងអស់នេះ។ពូកែប្រមាញ់យករូបភាពមែន
‹ ឆ្កួតមែន ›
‹ ចង់ឱ្យខ្ញុំចាត់ការដែរទេលោកម្ចាស់ ›
ESTÁS LEYENDO
អំណាចស្នេហ៍ម្ចាស់វិមាន & វីហ្វូឡង់ 🍂
Fantasíaចន ជុងហ្គុក Ω វីហ្វូឡង់ & មីន យ៉ុនហ្គី Ω វីហ្វូឡង់
Ep:10 ឯងទៅធ្វើស្អីនៅបន្ទប់លោកម្ចាស់🍂
Comenzar desde el principio
