‹ ខ្ញុំក៏គិតដូចបងដែល!!ដាញ៉ែលឯងទៅធ្វើតាមអ្វីដែលហ្យុងគាត់និយាយទៅ ›
‹ បាទលោកម្ចាស់!ពួកឯងមកតាមយើង ›
‹ បាទ › all
‹ អ៎រ..ត្រូវហើយឮថាល្ងាចនេះឯងទៅចូលរួមកម្មវិធីខួកកំណើតកូនលោកលូមែនទេ ›
‹ បាទ!បងមានអ្វីមែនទេ ›
‹ គ្មានទេ យើងគ្រាន់តែប្លែកព្រោះតាមទម្លាប់ឯងមិនចូលចិត្តកម្មវិធីអីបែបហ្នឹងទេដែលឮថាទៅបែបនេះយើងរាងចម្លែកចិត្តបន្តិចហ្នឹងណា ។ ហើយអ្វីដែលសំខាន់នាំអ្នកបម្រើក្នុងវិមានទៅទៀតប្រវត្តិសាស្រ្តហើយឯង ។ › មែនហើយវាចម្លែកសម្រាប់គេព្រោះតាំងពីដើមមកនាយមិនដែលចូលចិត្តកម្មវិធីរញ៉េរញ៉ៃអីបែបនេះឡើយ។ហើយអ្វីដែលសំខាន់។នៅនាំអ្នកបំរើនៅក្នុងវិមានទៅជាមួយទៀត។កម្មវិធីគេធំដុំណាស់។សុទ្ធតែអ្នកមានមុខមាត់ទៅចូលរួមក្នុងកម្មវិធីនោះ
‹ គ្មានស្អីប្លែកទេគ្រាន់តែនាំគេទៅ បើយើងមិននិយាយអ្នកណាទៅដឹងថាគេជាអ្នកបម្រើក្នុងវិមានយើង ›។ ត្រូវហើយបើគេមិននិយាយហើយក្មេងម្នាក់នោះមិននិយាយតើអ្នកក្នុងកម្មវិធីមានអ្នកណាដឹង ហើយវាក៏មិនទៅទាល់ខុសអីដែរគ្រាន់តែយកអ្នកបម្រើដើរតាមខ្លួននោះ..
‹ ប្រាកដទេមិនមែនថាឯងកំពុងចាប់អារម្មណ៍ក្មេងម្ដេចនោះទេដឹង មានអីមើលទៅក្មេងនេះស្អាតដែរតើទាំងពីរនាក់បងប្អូនស្អាតមិនចាញ់គ្នាប៉ុន្មានទេ ។ › និយាយដល់ត្រឹមនេះស្នាមញញឹមរបស់គេក៏លេចចេញមកគ្រប់ពេលដែលនិយាយដល់ក្មេងម្នាក់នោះធ្វើឲ្យគេនឹកឃើញដល់មុខគួរឲ្យស្រឡាញ់។ថ្ពាល់ប៉ោងៗរបស់គេ។ឃើញពេលណាចង់តែចាប់ក្រញិច
‹ ខ្ញុំថាអ្នកដែលចាប់អារម្មណ៍គឺបងទៅវិញទេមើលទៅគ្រាន់តែនិយាយដល់គេសោះញញឹមបិទមាត់មិនជិតទៅហើយ ។ អ្នកណាពេញចិត្តអ្នកណាឲ្យប្រាកដ ›
‹ យើងគ្មានទេ ›
‹ ហឹស!!មិនទទួលស្គាល់ការពិត ›
‹ បងទៅធ្វើការហើយ › ដោយមិនដឹងរកលេសនិយាយអ្វីទៀតមានតែដើរចេញបាននៅទៀតប្រាកដណាស់អាប្អូនម្នាក់នេះ ញ៉ោះគេមិនឈប់ឡើយ
YOU ARE READING
អំណាចស្នេហ៍ម្ចាស់វិមាន & វីហ្វូឡង់ 🍂
Fantasyចន ជុងហ្គុក Ω វីហ្វូឡង់ & មីន យ៉ុនហ្គី Ω វីហ្វូឡង់
Ep:8 អាក្មេងបម្រើនេះមកធ្វើស្អី🍂
Start from the beginning
