🩺សង្សារពេទ្យ🩺

11.8K 96 7
                                        

BXG [Jiwon X ahlisa]

●មន្ទីរពេទ្យ

មន្ទីរពេទ្យនៅក្រុងសេអ៊ូលមួយកន្លែងមានសភាពស្រស់ស្អាតចំណែកលោកគ្រូពេទ្យក៏សង្ហារ
លោកដុកទ័រកម្លោះវ័យ35ស្បែកមុខរូបរាងបើមិនដឹងអាចនិងគិតថា18-20នៅឡើយ ម្នាក់នោះគឺដុកទ័រKim jiwon។

"លោកដុកទ័រKim~ អ្នកជំងឺថ្មីមកចាស៎"បុគ្គលិកពេទ្យស្រីរត់មកប្រាប់រាងក្រាស់ក្នុងបន្ទប់របស់នាយ។

"អរគុណហើយ ប្រាប់គេឲ្យចាំខ្ញុំសិនទៅ"នាយនិយាយតែដៃកំពុងមើលកុំព្យូទ័រពិនិត្យរោគសញ្ញាអ្នកជំងឺ។

"ចាស៎~"នាងចេញទៅវិញបន្ទាប់មកមិនបានប៉ុន្មានស្រីម្នាក់ទៀតក៏ចូលមក។

"ខ្ញុំប្រាប់ថាឲ្យចេញសិនទៅ ! !" Jiwonតម្លើងសំឡេងទាំងមិនមើលមនុស្សចូលមក។

"បងដេញអូនហេស៎?"នាងតូចសួរ សំឡេងនាងបំភ្លឺនាំឲ្យដុកទ័រសង្ហារងើបមុខឡើង។

"Sa ~"នាយញញឹមទាំងភ្ញាក់ផ្អើលដោយសារតែបែកគ្នាពីដណ្ដឹងជិត5-6ខែហើយ។

"នៅញញឹមបែបនេះមិនមកអោបអូនទេហ៎?"នាងពេបមាត់ញិកញក់ទើបរាងក្រាស់ងើបពីកៅអីអោបនាង។

"អូនមកម៉េចមិនប្រាប់បងផង"Jiwonអោនមុខសួរអង្អែលក្បាលនាងថ្នមៗahlisaក្រឡាប់ភ្នែកឡើងលើដើរទៅអង្គុយលើសាឡុង។

"បងមិនមើលសារអូនផ្ញើមកផង"នាងបញ្ចេញសំឡេងអន់ចិត្តរាងក្រាស់ដកទូរសព្ទពីខោប៉ៅមកមើលសារនាងតូចផ្ញើមកជិត10ដងឯណោះ។

"បងសុំទោស~បងរវល់ខ្លាំងពេក"កម្លោះសម្ដីមិនពីរោះតែពូកែលួងសង្សារនាយណាស់។

"រវល់រហូតដល់ថ្នាក់ភ្លេចសង្សារទៅកើត !"នាងពេបមាត់Jiwonសើចអោបនាងថើបលើថ្ពាល់រលោងខ្សឺតៗ។

"បងរវល់ពិតមែន ~ដឹងទេបងនឹកអូនស្ទើរដាច់ខ្យល់ហើយ"នាងញីញក់កញ្ចឹងកនាងចុះឡើងថើបមិនដកមាត់ អាលីហ្សាអោបកនាយហើយនិយាយ។

"មនុស្សចាស់ពូកែលួង ! បងមិនដែលCallរកអូនផងបែរជាមកនិយាយថានឹកអូន"នាងសម្លឹងមុខរាងក្រាស់បញ្ចេញអាការៈអន់ចិត្តងក់ងរ។

"នឹកតើ ~នឹកខ្លួនប្រាណអូន"Jiwonផ្ដួលខ្លួននាងលើសាឡុងដោយនាយទ្រោបពីលើ ។

Click Click 👅Where stories live. Discover now