ភាគទី ០៤

593 63 1
                                        

ព្រឹកព្រលឹមថ្ងៃថ្មីម៉ោង៦ ថេហ្យុងបានភ្ញាក់ពីដំណេកទាំងឈឺក្បាលតិចៗ ហើយភ្ញាក់បន្តិចនៅពេលបើកភួយឡើងឃើញអាវអ្នកណាមិនដឹងនៅលើដងខ្លួន។គេយកអាវមកមើលហើយថើបបន្តិចក៏ដឹងតែម្តងថាជាអាវបុរសម្នាក់នោះពីយប់មិញ...នេះមកនៅទីនេះបានយ៉ាងម៉េច?ដោយមិនចង់គិតច្រើនរាងតូចក៏យកអាវនោះទៅដាក់ក្នុងកន្រ្តក់ហើយមុននឹងទាញកន្សែងសម្តៅបន្ទប់ទឹក។

បន្ទាប់ពីរៀបចំរួចរាល់ហើយ រាងតូចក៏ចុះមកខាងមុខផ្ទះដើម្បីរកតាក់ស៊ីជិះទៅកន្លែងធ្វើការដូចសព្វដង។ប៉ុន្តែមិនបានហៅផងក៏មានឡានទំនើបខ្មៅមួយគ្រឿងឈប់នូវចំពោះមុខខ្លួន។

«!!!!»ថេហ្យុង

«ថេយ៌!!ទៅធ្វើកន្លែងធ្វើការមែនទេ?ខ្ញុំក៏ជិះកាត់នោះដែរ ទៅជាមួយគ្នាទៅ»ជុងហ្គុក

«មិនអីទេ ខ្ញុំរកតាក់ស៊ីជិះក៏បាន»ថេហ្យុងក៏តបទាំងមិនមើលនាយ

«ទម្រាំតាំក់សុីមកដល់ ហួសម៉ោងហើយ»ជុងហ្គុក

«ខ្ញុំជាម្ចាស់ហាង ទោះហួសក៏គ្មានអ្នកកាត់លុយខ្ញុំដែរ»ថេហ្យុង

«......»ឯជុងហ្គុកឮបែបនេះគ្រឹតធ្មេញបន្តិច មុននឹងចុះពីឡានឈរចំពោះមុខរាងតូចទាំងដៃស៊កក្នុងហោបៅ

«ផ្តុំនេះតាក់សុីមិនសូវជិះកាត់ទេ ថេយ៌ទៅជាមួយខ្ញុំទៅ»ជុងហ្គុក

«....»រាងតូចមិនស្តាប់នាយហើយងាក់មុខចេញទាំងឱបដៃ

«មោះ!!»នាយក្រាស់ក៏ចូលទៅចាប់ដៃរាងតូចហើយនាំរាងតូចសម្តៅទៅរកឡាន

ទីបំផុតរាងតូចពិតជាឡើងឡានពិតមែនដោយមិនរើឬប្រកែកអីបន្តិចឡើយ...នេះដោយសារតែម្ចាស់សាមុីខ្លួនខ្លាចអ្នកម្ខាងទៀតប្តូរចិត្តទេដឹង?ឬដោយសារតែចិត្តចង់ទៅជាមួយគេដែរ?

កាត់មកដល់កន្លែងធ្វើការ ថេហ្យុងក៏ដោះខ្សែក្រវ៉ាត់ហើយរៀបចំរបស់ចុះពីឡានទាំងទឹកមុខមិនចង់និយាយជាមួយអ្នកម្ខាងទៀតសោះ។

«ថ្ងៃត្រង់ខ្ញុំមកទទួលថេយ៌ ទៅញុាំបាយ»ជុងហ្គុកចាប់ដៃរាងតូចបន្តិចមុននឹងនិយាយ

«ខ្ញុំញុាំនៅហាងបាន មិនរំខានលោកទេ»ថេហ្យុងតបទៅវិញ ព្រោះហាងរបស់គេមួយផ្នែកកន្លែងកាត់ដេរ មួយផ្នែកហាងកាហ្វេ (២ខ្នង)

Light Heat-ពន្លឺបេះដូង វគ្គ២ Where stories live. Discover now