Taekook 18+
Jungkook top
Taehyung bottom
•••••••••••••••••••••••••••••••••••••••••••••••••••••••••
គ្រាន់តែឮថាបែកគ្នាជុងហ្គុកទន់ដៃទន់ជើងអស់ហើយ បេះដូងនាយលោតញាប់ៗ ដកសង្ហើមសឹងតែមិនដល់គ្នា ហេតុអីក៏បងថេយ៍និយាយពាក្យនេះចេញមករួច គេទទួលយកមិនបានទេ។ ធម្មតាទេគេឃើញមនុស្សភាគច្រើនគឺខូចខិលបែបហ្នឹង សូម្បីតែប៉ារបស់គេ ហេតុអីបងថេយ៍មិនយល់ពីគេ?
យប់នេះពួកគេមិនបានចំណាយពេលជាមួយគ្នាទេ ជុងហ្គុក៏ទៅផ្ទះវិញ ថេហ្យុងក៏បន្តធ្វើការងាររបស់គេដូចធម្មតា
«អាស៎ៗ... អឹ អឹស ស្រួលណាស់អ្នកប្រុសជុង អា៎ៗ » ខ្លួនប្រាណញ័រកន្ត្រាក់តាមចង្វាក់អុករលាក់របស់ដៃគូរ ជាមួយសម្លេងថ្ងូចថ្ងូររបស់អ្នកទទួលសេវាកម្មបម្រើផ្លូវភេទម្នាក់ដ៏ល្បីឈ្មោះ ទាល់តែពួកអ្នកមានលំដាប់ទើបអាចណាត់គេបាន កំពុងបន្លឺឡើងយ៉ាងរន្ថើនលាន់រគុំចេញពីកុំព្យូទ័រដែលកំពុងដំណើរការនៅពីមុខថេហ៍។
«ហ៊ឹស!! មនុស្សប្រុសសុទ្ធតែបែបនេះ? សូម្បីតែបងមែនទេជុងហ្គុក ហ្អឺៗ..!! ហេតុអី?ហេតុអីទៅ? ហ្អឹកៗ...!បងមិនមែនជាក្មេងល្អដូចកាលពីមុនទៀតទេ ហ្អឹក» ថេហ្យុងបិទវីឌីអូចោល គេក្រាបខ្លួនផ្កាប់មុខស្រែកយំនៅលើតុយកដៃគក់ទ្រូងខ្លួនឯង ខ្ញាំបេះបោចរបស់របរសឹងតែដាច់រលាត់ក្រចកអស់ហើយ គេពិបាកទទួលយកណាស់ពីយប់ពេលព្រឹកនៅល្អជាធម្មតា ចេញពីសាលាគេណាត់ជួបមនុស្សម្នាក់នោះដើម្បីធ្វើរឿងដែលខ្លួនរំពឹងថាមានតែខ្លួនម្នាក់ដែលអាចមានជាមួយគេ។ បើកុំតែគេចាត់ចែងឲ្យមានអ្នកតាមការពារជាសម្ងាត់ដើម្បីសុខសុវត្ថិភាព តើគេត្រូវនៅមិនដឹងអ្វីព្រោះតែទង្វើល្អៗរបស់នាយមែនទេ ?
រំលងទៅច្រើនថ្ងៃ ពួកគេមិនបានជួបគ្នាមិនបាននិយាយគ្នាអ្វីទាំងអស់ម្នាក់ៗដូចជាងរង៉ក់រៀងៗខ្លួន គ្មាននរណាទៅលួងនរណាមុនសោះ តែពួកគេដូចជាមានពេលធ្វើអ្វីផ្សេងដូចជាទៅរៀន ទៅធ្វើការអ្វីបែបនោះហើយ។
ផ្ទះលោកចន
«អូ៎ ក្មួយថេហ៍មកលេងទាំងព្រឹកហើយណ៎!! អង្គុយលេងសិនមក »លោកចនរៀបតែនឹងចេញទៅធ្វើការហើយ តែឃើញនាយតូចចូលមកក៏នៅទទួលរាក់ទាក់សិន គេច្បាស់ជាមានការសំខាន់ហើយទើមមករកបែបនេះ
«សុខសប្បាយទេលោកអ៊ំ? ខ្ញុំខានជួបលោកអ៊ំមួយរយៈហើយ » សម្ដីគេទន់ភ្លន់សមរម្យណាស់ សូម្បីតែលោកស្រីហាន់ណាប្រពន្ធក្រោយរបស់លោកចនក៏ចូលចិត្តគេដែរ
« អឹម!! អ៊ំមិនអីទេ តែថាការងាររាងរវល់បន្តិចហើយ ទម្រាំតែជុងហ្គុកធំទើបអាចជំនួសការងារបាន នៅយូរឆ្នាំទៀតណាស់» គាត់មិនបានយកកូនជាមួយលោកស្រីហាន់ណាទេ គាត់មិនចង់ឲ្យមានកូនដើមកូនចុងរញ៉េរញ៉ៃគ្នា
«បាទ ខ្ញុំប្រហែលជារំខានអ៊ំហើយ»
«អា៎ មិនអីទេ! ក្មួយថេយ៍មានការអ្វីនិយាយមកបានតាមសប្បាយណា៎ មិនបាច់ក្រែងចិត្តទេ » នរណាទៅហ៊ាននិយាយថារវល់ជាមួយកូនប្រសាទៅ
« ខ្ញុំមកជួបលោកអ៊ំថ្ងៃនេះគឺមានបំណងប្រាប់លោកអ៊ំថា ខ្ញុំផ្ដាច់ពាក្យជាមួយអ្នកប្រុសជុងហ្គុក។ ខ្ញុំបាននិយាយជាមួយលោកយាយនិងលោកពូអស់ហើយ ពួកគាត់គឺយល់ព្រម!! ខ្ញុំមិនបានទាមទារឲ្យលោកអ៊ំឆ្លើយថា ព្រមឬអត់នោះទេ តែខ្ញុំប្រាប់នេះដើម្បីជម្រាបជាដំណឹង » ការនិយាយបកស្រាយដ៏វែងឆ្ងាយមួយនេះធ្វើឲ្យលោកចននិងលោកស្រីហាន់ណាគាំងអស់ស្មារតី
«អ៊ំយ៉ែម យកប្រេងខ្យល់ឲ្យហាន់ណាបន្ដិច »លោកចនហៅរកអ្នកបម្រើ ព្រោះប្រពន្ធគាត់កើតខ្យល់ហើយ
«អឺ.. ក្មួយថេយ៍មានរឿងអ្វីយើងអាចនិយាយគ្នាបានណា៎ » គាត់សម្រួលអារម្មណ៍ឲ្យដកដង្ហើមធម្មតាវិញដើម្បីចោទសួររកហេតុផល
«ខ្ញុំគ្មានអ្វីបកស្រាយទេ » ថេហ្យុងយកទូរសព្ទ័ចាក់វីឌីអូនិងរូបភាពជាច្រើនរបស់ជុងហ្គុកដែលបង្ហាញពីការផិតក្បត់
«លោកប៉ា អឺក..!!» ជុងហ្គុកបំណងទៅរៀនតែគាំងស្កុបពេលឃើញថេហ្យុង
«ខ្ញុំក៏សូមអញ្ជើញលោកអ៊ំចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីនេះមួយដែរ ខ្ញុំសុំលាសិនហើយ» ថេយ៍ដកសំបុត្រមួយហុចឲ្យលោកចន ហើយក៏ងើបដើរចេញទៅទាំងមិនងាកមើលមនុស្សម្នាក់ដែលស្លន់គាំងធ្មឹងមិនកម្រើក។
ទៅខ្វល់ស្អី ស៊ីងស៊ីងនៅចាំនៅសាលារៀនសោះសម្ដែងសមណាស់។
To be continued...
Enjoy ur reading 🫶🏻
ជិតឡើងជ្រុញចឹង អានតិចៗបានហើយ😘
⚠️សម្រាប់អ្នកបានទិន្ទេស A admin ឲ្យរឿង My Alpha ដែល admin ស្រឡាញ់ជាងគេ អាន free ហ្មង 🤓
