អ្នកប្រុសតូច -3-

2.6K 132 8
                                        

Taekook 18+
Jungkook top
Taehyung bottom
••••••••••••••••••••••••••••••••••••••••••••••••••••••

«ចុះឯណាបងថេយ៍..? » ហេតុអីមិនឃើញសំណព្វចិត្តគេអីចឹង?

«អា៎..!! មកទៅងូតទឹកអាលបានហូបបាយណា៎កូនសម្លាញ់ » គាត់បណ្ដេញម៉ែដោះរបស់គេចេញហើយ គាត់ត្រូវតែបំពេញតួនាទីជាម្ដាយដែលល្អ

« កូនសួរថា ឯណាបងថេយ៍ ហ្អឹក» គេថ្អឹកបន្តិចហើយ ព្រោះខំសួរតែម្ដាយមិនឆ្លើយ តែគេនៅក្មេងនៅឡើយ គេត្រូវតែស្ដាប់បង្គាប់ប្រាកដណាស់។

យប់ថ្ងៃដដែលជាថ្ងៃដំបូងដែលជុងហ្គុកត្រូវគេងដោយគ្មានមនុស្សដែលតែងតែលួងលោម ថ្នាក់ថ្នម ជំនួសមកដោយម្ដាយដែលតែងតែទុកគេចោល តើក្មេងអាចមានអារម្មណ៍កក់ក្ដៅបានដោយរបៀបណា ? ទោះជាម្ដាយក៏ដោយ បើអំឡុងពេលលួងគេឲ្យគេង គាត់ឆាតសារសងជាមួយប្រុសស្នេហ៍បណ្ដើរបែបនេះនៀក៎ មិនអាចទេ មិនអាចសោះឡើយ បើប្រៀបធៀបជាមួយថេហ្យុងនោះ។

«ហៃយ៉ាបងសម្លាញ់ហា៎!! ក្មេងនោះជាក្មេងបម្រើទេ បងកុំប៉ះពាល់គេអី គួរតែទុកឲ្យកូនចៅរបស់បងទៅ » ឃើញថាកូនគេងលក់ហើយ គាត់ក៏ចេញមកនិយាយទូរសព្ទ័នៅវេរ៉ង់ដា ព្រោះថាយប់នេះត្រូវគេងជាមួយកូនទើបគាត់មិនអាចទៅខាងក្រៅវិញ

«លីហាន!! ហ៊ឹស អូខេ តាមហ្នឹងក៏បាន តែបងត្រូវសន្យាថា ការពារមិនឲ្យលោកបងចនមករញ៉េរញ៉ៃជាមួយខ្ញុំទេ ជាពិសេសជុងហ្គុក » គាត់ស្រែកសន្ធាប់ឲ្យអ្នកម្ខាងទៀត ពេលទៀតពេលឮគេថា គេនឹងប៉ះពាល់ដោយផ្ទាល់ជាមនុស្សរបស់គាត់ដែលបានបញ្ជូនទៅ ។ គាត់មិនបានដឹងនោះទេថា ការសន្ទនាអម្បាញ់មិញត្រូវបានជុងហ្គុកស្ដាប់ឮទាំងអស់ គេពិបាកទទួលយកណាស់ តែតើគេអាចជូយអ្វី ធ្វើអីបាន បើរាល់ថ្ងៃម្ដាយរបស់គេឲ្យមនុស្សតាមដានគេដូចស្រមោចរោមស្ករទៅហើយ។

5 years later

ពេលវេលាមិនរង់ចាំនរណាម្នាក់ទេ តែមានមនុស្សម្នាក់កំពុងរង់ចាំការវិលត្រឡប់របស់ម្នាក់ទៀតជារៀងរាល់ថ្ងៃ។ មិនលោះពេលទេ ចេញពីសាលា ថ្ងៃណាក៏គេអង្គុយមើលទៅមុខទ្វារដែរ ជុងហ្គុកពិតជានឹកថេហ្យុងខ្លាំងណាស់ ម្ដាយគេមើលថែគេបានតែមួយខែ គាត់ក៏ចាប់ផ្ដើមលែងនៅផ្ទះដូចលើកមុន ជុងហ្គុកក្លាយជាក្មេងដែលខ្វះភាពកក់ក្ដៅជាទីបំផុត ពេលខ្លះគេមានកូនចិត្តមួយថាស្អប់ថេហ្យុង តែគេមិនដាច់ចិត្តទេ មនុស្សល្អរបស់គេប្រាកដជាមានហេតុផល គាត់ប្រាកដជានឹកគេដូចគេនឹកគាត់ដែរហើយ។ គេជឿជាក់លើគាត់ណាស់ ទោះបីជាគេនៅក្មេងក៏ដោយ។

ង៉ឺត..!! សម្លេងឡានឈប់នៅមុខផ្ទះ គេអាចគិតថាជាឡានម្ដាយគេមកពីក្រៅវិញ គាត់សប្បាយហ៊ឺហារណាស់ លុយបានពីការឈ្នះក្ដីលែងលះវាច្រើនលើសលប់ តែគេលែងគិតវិញពេលមើលទៅឃើញថា ជាឡានចម្លែក គេមិនដែលឃើញទេ នរណាគេ?

«អឹក លោក...លោកម្ចាស់» មេការនិយាយរដាក់រដុបតាមអារម្មណ៍ភ័យខ្លាច និងភ្ញាក់ផ្អើល

«ខ្ញុំមករកកូនខ្ញុំទេ អ៊ំកុំភ័យអី » មើលទៅគាត់ដូចជាញញីញញ័រពេកលើសពីសភាពនៃអាយុទើបលោកចនហារស្ដីប្រាប់ពីគោលបំណងដែលមកកាន់ទីនេះ

«អ្នកប្រុសតូច អឺ..»

«លោកប៉ា..» មិនចាំមិនបាច់ឲ្យការនិយាយរបស់អ៊ំសាននៅបន្តទៀត ជុងហ្គុកបន្លឺការស្រែកហៅអ្នកជាឪពុក

«កូនប្រុសប៉ា អឹប» ខានជួបអស់ពេលជាយូរ តែមិនមែនគេមិនដែលឃើញឯណា ។ លោកចនលើកពរកូនប្រុសដែលធំស្ដូកស្ដឹង ព្រោះគេ 9ឆ្នាំហើយ តែក្មេងនេះធំណាស់កម្ពស់គេដល់ 1.60 cm ហើយ

«ទៅអាមេរិកជាមួយប៉ាណាជុង » គាត់នៅមានសិទ្ធចិញ្ចឹមកូនបាន ខណៈដែលម្ដាយគេមិនយកចិត្តទុកដាក់

«បាទប៉ា ...!!» គេនិយាយហើយក៏ឡើងទៅយករបស់សំខាន់ខ្លះៗ គេមិនចូលនរណាមករញ៉េរញ៉ៃរបស់របរគេឡើយ ហើយក្មេងនេះលែងចេះញញឹមសូម្បីតែការជួបជុំជាមួយឪពុកក៏គេនិយាយជាមួយទឹកមុខរៀបស្មើដែរ។

ជុងហ្គុកបានចាកចេញពីកូរ៉េទៅកាន់ទឹកដីសហរដ្ឋអាមេរិកតាមជើងយន្ដហោះផ្ទាល់ខ្លួន ចំណែកការសិក្សាត្រូវបានរៀបចំការផ្ទេររួចរាល់អស់ហើយ ។

«ស្វាគមន៍អ្នកប្រុសតូច »មនុស្សជាច្រើនបានចេញមកឈរតម្រៀបគ្នាជាជួរដើម្បីទទួលនាយកម្លោះតូច

«រស់នៅទីនេះឲ្យបានល្អណា៎ កុំចាំបាច់ក្រែងចិត្តមីងអី »តើនរណាទៅក្រែងចិត្តគាត់នោះ ត្រឹមតែជាប្រពន្ធចុងឪពុកគេ នៅចាំតែចាយលុយស្រាប់សោះ

«ឡើងទៅសម្រាកទៅកូន »អ្នកបម្រើបាននាំទៅបន្ទប់ផ្ទាល់ខ្លួនហើយលោកចនក៏បានទៅសម្រាកដូចគ្នា គាត់ហត់នឿយហើយមិនអាចទៅបន្តការងារទៀតបានទេ។

ជុងហ្គុកបើកបង្អួចទទួលខ្យល់អាកាសពីខាងក្រៅនិងមើលទេសភាពជុំជិតផ្ទះ ព្រោះគេនៅជាន់ទី3

«បងថេយ៍...? »

To be continued...
Enjoy ur reading 🫶🏻

~~~ប្រហែលខ្វះស្ករ និងម្សៅស៊ុប 😑

Short novel Where stories live. Discover now